<< បង Heeseung? >> beomgyuភ្ញាក់ផ្អើលក្រោយឃើញ
រាងក្រាសHeeseungឈរនៅពីមុខខ្លួនបែបនេះ។<< Beomgyu? ហេតុអីឯងមកនៅទៅទីនេះក្រែងបងឲ្យឯងទៅធ្វើការនៅក្រុមហ៊ុនមិនអញ្ចឹង? >>Heeseung
ជ្រួញចិញ្ចើមទាំងឆ្ងល់ព្រោះគេជាអ្នកឱ្យBeomgyuទៅធ្វើការនៅក្រុមហ៊ុនសុខៗឃើញនៅផ្ទះខ្លួនបែបនេះអ្នកណាមិនចម្លែកទៅ<< គឺ........... >> រាងតូចគាំងហ្នឹងសំណួររបស់Heeseung ខ្លួនមិនដឹងដូចគ្នាថាហេតុអីYeonjunនៅសុខៗក៏ទៅទិញខ្លួនពីម្ដាយចុងដូចទំនិញបែបនេះ។មិនទាន់ហ្នឹងឆ្លើយផងក៏មានអ្នកនិយាយកាត់
<< ខ្ញុំជាអ្នកទិញគេមក >> សម្ដីអត់ជាតិបែបនេះគ្មានអ្នកណាក្រៅពី
Yeonjunទេ។នាយដើរជ្រែងហោប៉ៅ
ចុះពីលើជណ្ដើរស្រែកឆ្លើយជំនួសរាងតូចដែលគាំងនោះ<< ទិញ? >>Heeseungជ្រួញចិញ្ចើមរឹតតែឆ្ងល់ទៀតហើយ
<< ត្រូវហើយខ្ញុំជាអ្នកទិញគេព្រោះក្នុងផ្ទះខ្វះអ្នកបំរើ >>
<< ហុឹស! នេះប្អូនបងចេះខ្វល់រឿងអស់ហ្នឹងដែរហ៎េស! បងមិននឹកស្មានថាឯងចេះខ្វល់រឿងក្នុងផ្ទះដែរសោះ >>
Heeseung អស់សំណើចពេលឃើញប្អូនខ្លួនចេះខ្វល់ខ្វាយរឿងអីអស់នេះ។ ព្រោះតាំងពីមួយឆ្នាំមុន
ក្រោយបែកសង្សាមកYeonjunប្ដូរ
ចរឹកច្រើនណាស់ មិនសូវជាខ្វល់និងអ្នកណាទាំងអស់ នាយងប់ងល់នឹងការងារតែមួយមុខគត់ ហើយស្រីណាក៏នាយមើលមិនចូលភ្នែកដែល ចរឹកនាយប្រែទៅជាត្រជាក់ ផ្ដាច់ការ បើថាត្រូវសម្លាប់ៗយកតែម្ដង។( ឥទ្ធិពលប្រុសបោក )<< បានហើយឈប់និយាយរឿងហ្នឹងទៅ ក្រែងបងថាទៅប៉ូសានច្រើនខែមិនអញ្ចឹង! ហេតុអីមកវិញលឿនម្លេះ? >>
<< នៅក្រុមហ៊ុនដែលយើងរួមហ៊ុនជាមួយនោះមានបញ្ហាទើបបងមក ឯងមិនចង់ឱ្យបងមកទេមែនទេ?មិនចង់ឃើញមុខបងទេមែនទេ? >> នាយ
និយាយញ៉េាះYeonjunធ្វើឱ្យអ្នកម្ខាងទៀតឈរធ្វើមុខជ្រេញយ៉ាងខ្លាំង។
ឃើញប្អូនធ្វើមុខបែបនេះនាយក៏ញ៉ោះបន្ត្ត<< កុំធ្វើមុខបែបនេះមើល តស់! ទៅដេកបងហត់ណាស់ ទើបតែផឹកកាហ្វេប្រៃមកផង >>នាយដើរទៅកៀក
ក.Yeonjunតែក៏ត្រូវYeonjunដើរគេច