# បន្ទប់ Beomgyu
នៅក្នុងបន្ទប់ដ៏តូចមួយដែលមានមនុស្សម្នាក់មាឌតូចរាងស្ដើងម្នាក់កំពុង
គេងនៅលើគ្រែ។ហើយមានគ្រូពេទ្យ
កំពុងតែពិនិត្យអាការៈ។ លោកស្រីLee
និងYeonjunក៏នៅទីនោះផងដែរ។<< គ្រូពេទ្យប្រពន្ធខ្ញុំកើតអី? >>
Yeonjunចោទសួរលោកគ្រូពេទ្យ
យ៉ាងតក់ក្រហល់។<< អបអសាទរ! ប្រពន្ធរបស់អ្នកប្រុស
មានគ័រពីរសប្ដាហ៍ហើយបាទ >><< ថាមិច?!! >> Yeonjunភ្ញាក់
ផ្អើលទាំងបើកភ្នែកធំៗ។<< គ្រូពេទ្យសូមបញ្ជាក់! គឺហាមមិនឲ្យ
អ្នកមានគ័រលើករបស់ធ្ងន់ៗ មិនឲ្យញាុំ
របស់ដែលមានជាតិហិលច្រើន ជា ពិសេសកុំឲ្យពិបាកចិត្តច្រើនពេក ព្រោះ
មើលទៅសុខភាពផ្លូវចិត្តប្រពន្ធរបស់អ្នកប្រុសកំពុងតែប៉ះទង្គិចខ្លាំងណាស់
អញ្ចឹងហើយត្រូវធ្វើឲ្យគេសប្បាយចិត្ត
ឲ្យបានច្រើន ទើបអាប់ប៉ានិងកូនក្នុងផ្ទៃមានសុខភាពល្អ និងមានសុវត្ថិភាព>><< បាទ! អរគុណលោកគ្រូពេទ្យ >>
Yeonjunញញឹមដាក់គាត់ ជាមួយទឹកមុខមិនសូវសម។<< បើអស់ការអីហើយ ខ្ញុំសុំលាសិន
ហើយ >> លោកគ្រូពេទ្យរៀបរបស់របរ
រួចហើយគាត់ក៏ដើរចេញទៅ ដោយ
មានម៉ែដោះចាំជូនដំណើរពីក្រោយ។<< ដូចម៉ាក់គិតមិនខុសមែន >>
លោកស្រីLeeគ្រាន់តែឃើញអាការៈ
Beomgyuភ្លាមគាត់ដឹងបាត់ទៅហើយថាវាជាអាការៈចាញ់កូន។<< ម៉ាក់!! >> Yeonjunហៅគាត់
ជាមួយសម្លេងបង្អូស ទាំងក្នុងចិត្ត
ច្របូកច្របល់គិតអ្វីមិនចេញ។<< កុំមកហៅម៉ាក់បែបនេះ! ដាច់ខាត
ឯងត្រូវរៀបការជាមួយBeomgyu>>
លោកស្រីLeeនិយាយជាមួយទឹកមុខស្មើ បញ្ជាក់ថាគាត់មិនបាននិយាយ
លេង។<< ម៉ាក់! ខ្ញុំទើបតែមានអីជាមួយគេតែ
ម្ដងប៉ុណ្ណោះ! ហេតុអីក៏គេមានកូនលឿនបែបនេះ? សង្ស័យតែគេទៅមាន
កូនជាមួយអាតាណានៅខាងក្រៅផង
ក៏មិនដឹង!! >> Yeonjunប្រកែក នាយពិតជាទទួលស្គាល់ថានាយបានគេងជាមួយរាងតូចក៏ពិតមែន ប៉ុន្តែនាយមិនប្រាកដចិត្តទេថាកូននៅក្នុងពោះរាងតូចជាកូនរបស់នាយ។