<< នោះBeomgyuតើ! ហេតុអីបានជាមកនៅផ្ទះលោកប្រធានទៅវិញ?ក្រែងលោកប្រធានប្រាប់ថាគេលាឈប់
ហេ៎ស? >> Hariឈរឆ្ងល់ ខុស
ស្រឡះពីYonhaដែលឈរញញឹមសប្បាយចិត្តពេលដែលឃើញវត្តមាន
របស់Beomgyu។ Yonhaដើរទៅ
កន្លែងBeomgyuទាំងសប្បាយចិត្ត
Hariឃើញបែបនេះក៏ដើរតាមពី
ក្រោយ<< Beomgyu!! >> Yonhaស្រែក
ហៅBeomgyuធ្វើឲ្យអ្នកម្ខាងទៀតរហ័សងាកមក<< បងYonha បងHari >>
Beomgyuឃើញកញ្ញាទាំងពីរដើរ
សម្ដៅមករកខ្លួនក៏ភ្ញាក់ផ្អើល<< ឯងសុខសប្បាយទេ? ខានជួបឯងយូរបងនឹកឯងណាស់ >> Yonha
ឱបBeomgyuទាំងក្ដីនឹករលឹក<< ធ្វើដូចបែកគ្នាមករាប់រាយឆ្នាំណាស់អញ្ចឹង! >> Hariឈរមើលក្រចកខ្លួនឯងមាត់រអ៊ូរងូវៗ
<< កុំចេះ!! >> មួយម៉ាត់របស់
Yonhaធ្វើឲ្យHariស្ងាត់មាត់ជ្រាប<< ខានឃើញបងយូរស្អាតជាងមុនឆ្ងាយណាស់ បងHariក៏អញ្ចឹងដែរ >> រាងតូចលើកសរសើរនាងទាំងពីរយ៉ាងញញឹមស្រស់
<< សម្ដីនៅតែផ្អែមដដែល ចុះហេតុអីឯងមកនៅផ្ទះលោកប្រធានទៅវិញ?
>>នាងចោទសំណួរទៅកាន់រាងតូច ធ្វើ
ឲ្យរាងតូចគាំងឆ្លើយមិនចេញឡើុយ<< នៅមានការងារមិនទាន់ធ្វើរួចហេ៎ស? >> សម្ដីរឹងដូចដំឥដ្ឋបែបនេះ
នាងទាំងពីរក៏ស្មានដឹងដែលថាជាអ្នកណា<< បងគិតទៅវិញសិនហើយព្រោះប្រញាប់ទៅធ្វើឯកសារថ្មីឲ្យលោកប្រធាន >> នាងខ្សឹបដាក់ត្រចៀករាង
តូចតិចៗទាំងភ័យ ថារួចនាងទាំងពីរក៏ដើរចេញ ទាំងសើចមិនសូវសម។ នាងក្រមុំទាំងពីរដើរចេញទៅបាត់នាយក៏ដើរជ្រែងហោប៉ៅសម្ដៅទៅតុក្រោមដើមឈើធំមួយក្បែររាងតូចដើម្បីមើលឯកសារ។ ចំណែកឯរាងតូចវិញធ្វើជាមើលមិនឃើញនាយ<< ទៅឆុងកាហ្វេឲ្យយើង!! >>នាយបញ្ជាទៅកាន់Beomgyuប៉ុន្តែ
Beomgyuធ្វើមិនខ្វល់ដូចជាស្ដាប់មិនលឺ។ ឃើញស្ងាត់នាយក៏និយាយបន្ត<< ថ្លង់ទេហេ៎ស? >> នាយស្រែកថាឲ្យរាងតូច
<< ចុះលោកមិនឃើញខ្ញុំរវល់ទេហេ៎ស? ក្នុងផ្ទះមិនមែនមានអ្នកបម្រើតែខ្ញុំម្នាក់ឯណា! >> Beomgyuក៏
តបទាំងស្រែកឲ្យនាយដូចគ្នា។ក្នុងចិត្តតាមពិតខ្លាចណាស់ប៉ុន្តែក្បាលរឹង