# បន្ទប់ Yeonjun
<< គេកើតស្អី? លោកគ្រូពេទ្យ >>
Yeonjun ចោទសួរលោកគ្រូពេទ្យ
ដែរកំពុងពិនិត្យអាការៈរាងតូចដែរដេកសន្លប់ស្ដូកស្ដឹងនៅលើគ្រែដែលមានបង់បិទក្បាលនោះ<< គ្មានអីធ្ងន់ធ្ងរទេ គ្រាន់តែអស់
កម្លាំង ចំណែកក្បាលក៏របួសមិនខ្លាំងដែលគ្រាន់តែកុំឲ្យត្រូវទឹកទៅបានហើយ អ៎រ! កុំភ្លេចឲ្យអាល្អិតសម្រាកឲ្យបានច្រើននិងញាំអាហារឲ្យបានគ្រប់គ្រាន់ផង ចំណែកថ្នាំខ្ញុំទុកនៅលើតុ អស់អីហើយខ្ញុំលាទៅវិញសិនហើយ >> បន្ទាប់ពីណែនាំYeonjunហើយ
លោកគ្រូពេទ្យក៏រៀបចំឥវ៉ាន់ដាក់ក្នុងកាបូបរួចចេញបាត់ទៅ។ Yeonjun
មើលមុខរាងតូចបន្តិច រួចក៏ដើរចូលបន្ទប់ទឹកជម្រះកាយបាត់ទៅ។
15នាទីក្រោយនាយជម្រះកាយហើយ
ដើរក៏ចេញមកវិញ ហើយក៏ដើរចុះទៅក្រោមសម្ដៅទៅបន្ទប់Beomgyu# បន្ទប់ Beomgyu
<< បន្ទប់ស្អី! តូចមើលតែសម្បុកកណ្ដុរ
ចេះនៅកើតដែល >> នាយរអ៊ូភ្នែក
សម្លឹងមើលជុំវិញបរិវេណបន្ទប់រាងតូច[ ក្រែងឲ្យគេមកនៅបន្ទប់និងតើហី😒]
នាយក៏និយាយបន្ត
<< មានអី! រៀបចំបានស្អាតដែលតើ >> នាយឈរសើចសរសើររាងតូចទាំងភ្លេចខ្លួនថាមកបន្ទប់នេះគោលបំណងមកយកអ្វី ។ កាពិតនាយមកទីនេះគឺមកយកសម្លៀកបំពាក់ទៅផ្លាស់ប្ដូរ ឲ្យរាងតូចប៉ុណ្ណោះ ព្រោះរាងតូចគេងទាំងមានឈាមប្រឡាក់ពេញសម្លៀកបំពាក់
។ រកឃើញសម្លៀកបំពាក់ហើយនាយក៏ដើរចេញមកវិញតែក៏ប្រទាក់ភ្នែកជាមួយទូរស័ព្ទរបស់រាងតូច បម្រុងនិងដើរទៅយកមកបើកមើលតែក៏ត្រូវម៉ែដោះមកចូលមកសួរ<< អ្នកប្រុសមកបន្ទប់Beomgyu
រកអ្វីមែនទេ? >> ឮបែបនេះនាយក៏ទម្លាក់ទូរស័ព្ទចុះយ៉ាងលឿន<< គឺ... មិចក៏ម៉ែដោះមិនទាន់សម្រាកទៀត >> នាយក៏រកលេសធ្វើជានិយាយបន្លប់
<< ម៉ែដោះឃើញបន្ទប់អាល្អិតបើកភ្លើងទើបមកមើលព្រោះម៉ោង12
យប់ហើយ ទើបម៉ែដោះឆ្ងល់ ហើយចុះឯណាអាល្អិតមិចក៏មិនឃើញ? >><< ម៉ែដោះមកល្អហើយ ខ្ញុំកំពុងតែខ្ចិលប្ដូរសម្លៀកបំពាក់ឲ្យគេផង! >>