Part 25: ហេតុអីអូនកុហកបង?!!

447 42 18
                                    

<< មែនហើយ! គេអត់ងងុយព្រោះ
យប់មិញគេនៅបម្រើបងពេញមួយយប់ >> នាយធ្វើទឹកមុខធម្មតា ផ្ទុយពីនាក់នៅក្នុងផ្ទះនាំគ្នាបើកភ្នែកធំៗ នាំគ្នាសម្លឹងមើលមុខនាយព្រាត។ ចំណែក
Heeseungឈ្លក់ទឹកសឹងស្លាប់ទៅ
ហើយ។ Yeonjunឃើញគ្រប់គ្នា
សម្លឹងមើលមកកាន់ខ្លួនបែបនេះ នាយ
ក៏សួរបន្ត

<< ខ្ញុំនិយាយអីខុសហេស៎? ហេតុអី
មើលទៅម្នាក់ៗដូចជាភ្ញាក់ផ្អើលម្ល៉េះ?! >> នាយធ្វើមុខឆ្ងល់សម្លឹងមើលគ្រប់
គ្នា

<< មុននឹងនិយាយឯងយកខួរខាង
ណាមកគិតហ្នឹងអាJun?!! >>
Heeseungស្ដីទាំងហួសចិត្តនិងប្អូន
របស់ខ្លួន

<< ហេតុអី? ខ្ញុំគ្រាន់តែនិយាយការពិត
ខុសដែរហេស៎? >> Yeonjun ><

<< នេះយប់មិញBeomgyuនៅជា
មួយកូនពេញមួយយប់មែនទេ? >>
លោកស្រីLee ចោទសួរនាយក្នុងចិត្តចង់ដឹងយ៉ាងខ្លាំង។ ហើយគ្រប់គ្នាក្នុង
ផ្ទះក៏បានផ្ទៀងត្រចៀកចាំស្ដាប់ផងដែរ
។ ចំណែកBeomgyuបានត្រឹមឈរ
ធ្វើភ្នែកភ្លឺសៗ ព្រោះមិនចង់លូកមាត់។

<< បាទ! ព្រោះយប់មិញខ្ញុំឈឺ ហើយគេជាអ្នកបម្រើក្នុងផ្ទះមិនអញ្ចឹង!! ហើយគេនៅបម្រើខ្ញុំមានអីចម្លែកទៅ  >> Yeonjunព្យាយាមពន្យល់អ្នក
រាល់គ្នា ដែលអង្គុយនៅទៅនោះ។

<< ហ្អើយអាJun!! និយាយមកគ្មាន
ក្បាលគ្មានកន្ទុយសោះឯងនេះ!! >>
Heeseungក៏ស្រែកមួយវ៉ាស់ទៅ។
គ្រាប់គ្នាដែលនៅក្នុងផ្ទះ ក៏បានដឹង
ចម្លើយចេញពីមាត់នាយផងដែរ។

គ្រឺង* គ្រឺង*

កំពុងនិយាយគ្នាសុខៗ ទូរស័ព្ទរបស់
Yeonjunក៏រោទ៍ឡើង។

<< ខ្ញុំឆ្អែតហើយ អ្នកទាំងអស់គ្នាបន្ត
ទៀតចុះ >> ថាហើយនាយចុចលើក
ទូរស័ព្ទនិយាយ ហើយដើរចេញទៅខាងក្រៅ

# មុខផ្ទះ

<< យ៉ាងម៉េចហើយ >> នាយចោទ
សួរ អ្នកម្ខាងទៀតតាមរយៈខ្សែទូរស័ព្ទ

<< Boss ពេលនេះច្បាស់ហើយទាន!
អ្នកនាងYonhaមិនទាន់ដឹងខ្លួនទេថា
យើងកំពុងតាមដាននាង>>

<< ល្អ!! ឯងគ្រាន់តែប្រមូលភស្តុតាងឲ្យអស់ទៅបានហើយ សល់ប៉ុន្មានទុក
ឲ្យយើងជាអ្នកចាត់ការ >>

ភ្លើង អតីត [ ចប់ ]Where stories live. Discover now