<< អូហូ! អូនដាច់ចិត្តសម្លាប់ប្ដីសង្ហារ
ដូចបងដែលហី >> Yeonjunឱនមុខ
ទៅជិតBeomgyu។<< ឈប់និយាយទៅខ្ញុំខ្ពើមមុខលោក
ណាស់! >> Beomgyuច្រានមុខនាយចេញ ឲ្យតែឃើញមុខនាយម្ដងៗ
វាចេះតែចង់ចេញមក។<< អា! អា! បើអូនចុះទៅញាំុបាយ បង
ហ្នឹងនាំអូនទៅញាំុសាច់អាំង ចង់ទៅរឺ
អត់? >><< ...... >> Beomgyuគ្រាន់តែលឺ
ភ្លាមបម្រុងហ្នឹងស្ទុះក្រោកព្រោះថាខាន
ញាំុវាជាយូរមកហើយ។ ប៉ុន្តែក៏ត្រូវសម្រួលអារម្មណ៍ធ្វើជាគេងវិញ។<< មិនឆ្លើយ? >> Yeonjunគិតក្នុង
ចិត្តទាំងស្នាមញញឹម សុខៗនាយផ្ទុះ
គំនិតមកមួយទៀត ម្ដងនេះនាយជឿរជាក់ថារាងតូចប្រាកដជាព្រមមិនខាន។<< ញាំុសាច់អាំងរួច គិតថាចង់នាំទៅញាំុខេកសូកូឡាម្ដង តែមើលទៅប្រហែលជាគ្មានអ្នកចង់ទៅទេមើលទៅ
អញ្ចឹងបើអូនមិនទៅទេ បងទៅវិញក៏
បាន! >> Yeonjunនាយធ្វើទឹកមុខ
ជាអន់ចិត្ត បម្រុងហ្នឹងចុះពីគ្រែដើរទៅ
ចេញទៅខាងក្រៅវិញ តែក៏អ្នកម្ខាង
ទៀតស្រែកឃាត់។<< ឈប់!! >> Beomgyuស្ទុះក្រោក
ចុះពីគ្រែយ៉ាងលឿនដើម្បីស្រែកឃាត់នាយ។<< មិនអីទេ! ចាំបងឲ្យម៉ែដោះយក
អាហារមកឲ្យអូនចុះ >> Yeonjun
ធ្វើទឹកមុខស្រពាប់ស្រពោន ប៉ុន្តែក្នុង
ចិត្តអរសឹងហោះទៅហើយ។<< ម.មិនបាច់ទេ!! ចាំខ្ញុំទៅញាុំខ្លួន
ឯង >> Beomgyuមិនបានមានចិត្ត
ចង់ញាំុបាយអីបន្តិចទេ។ប៉ុន្តែមកពីលឺ
សម្ដីនាយថានាំទៅញាំុសាច់អាំងនិង
ខេកសូកូឡាដែលជារបស់ខ្លួនចូលចិត្ត
ទើបបង្ខំចិត្តចេញទៅញាំុបាយសិន។<< អូននិយាយពិតមែនហេស៎? >>
Yeonjunញញឹមទាំងសប្បាយចិត្ត។
ព្រោះដូចជាអ្វីដែលនាយគិតទុកមែន។<< បាទ! តែ...លោកកុំភ្លេចសន្យាណា៎!
ថាហ្នឹងនាំខ្ញុំទៅញាំុអីនៅខាងក្រៅ! >><< បាទ...ប្រពន្ធសម្លាញ់ បងសន្យា! >> Yeonjunដើរមកឱបចង្កេះមួយ
ក្ដាប់របស់រាងតូច។# តុបាយ
<< អ្នកអូននៅសម្រាកទីនេះសិនហើយ ចាំ2-3ទៀតចាំត្រឡប់ក៏បាន>>