<< អឺ! យ៉ាមិច? អាមិត្តចិត្តខ្មៅ >> ពាក្យជេរាក់ៗចឹងមិនជ្រាបចូលខួរក្បាលJayឡើយ
<< គ្មានអារម្មណ៍លែងទេវុើយ! Jake
នៅឯងណា? យើងចង់និយាយជាមួយ
ប្អូនរបស់យើង! >> Jayគិតថា
Heeseungគ្រាន់តែជេនាយលេងតាមទម្លាប់ប៉ុណ្ណោះទើបមិនសូវខ្វល់នូវ
សម្ដីរបស់Heeseung<< ត្រូវហើយមនុស្សដូចឯងវាគ្មានអារម្មណ៍ស្អីទេ ព្រោះឯងសប្បាយចិត្តដែលទើបធ្វើឲ្យមនុស្សម្នាក់បិះស្លាប់នោះអី! >>
<< បិះស្លាប់? អ្នកណាបិះស្លាប់? >>
Jayលើកចិញ្ចើមឆ្ងល់ ព្រោះគិតថាខ្លួនមិនបានធ្វើអីខុសឡើយ<< ហឹុស! ឯងបានធ្វើស្អីខ្លះឯងដឹងខ្លួនឯងហើយមិនបាច់យើងប្រាប់ឯងទេ
អាJay ហ៊ានធ្វើបាបសូម្បីតែមនុស្សដែលស្មោះត្រង់ជាមួយឯងតែងតែ
កាពារឯងតាំងពីតូច ឯងដឹងទេថា
Junnwonធ្លាប់...... >> នាយត្រូវ
អសម្ដីភ្លាមៗព្រោះនេះជារឿងសម្ងាត់មួយដែលJungwonបានសុំនាយមិនឲ្យនិយាយចេញមកឡើយ<< ឯងមកឡែតៗដាក់យើង! ព្រោះតែអាកូនប្រពន្ធចុងហ្នឹងហេ៎ស? >> Jay
នឹកស្មានមិនដល់សោះថា មិនមែនតែប្អូននាយទេដែលការពារJungwon
សូម្បីតែមិត្តសម្លាញ់របស់នាយក៏ការពារJungwonមនុស្ស<< បំណងល្អពីយើង! ឯងគួរតែឈប់ធ្វើរឿងឆ្កួតៗបែបនេះទៅប្រយ័ត្នលេងបានឃើញមុខJungwonមុនដឹង
កាពិតទៅវុើយ! >> ទឺត! Heeseung
ចុចបិទទូរស័ព្ទធ្វើឲ្យកាត់ផ្ដាច់ខ្សែសម្លេងអ្នកម្ខាងទៀតទាំងដែលអ្នកម្ខាង
ទៀតមិនទាន់អស់ចិត្ត អស់ចម្ងល់នូវអ្វីដែលនាយបាននិយាយឡើយ<< អាHee! អាHee! អាមិត្តឆ្កួតហើុយ! តែវានិយាយពីស្អី?ដឹងការពិតស្អី? អាកូនប្រពន្ធចុងនោះមានអីលាក់
បាំងយើងហេ៎ស? >> Jayទម្លាក់ខ្លួន
ផ្ងារទៅលើពូក ខួរក្បាលពេលនេះ
ពោពេញទៅដោយសញ្ញាសួរ នាយពេលនេះគិតអីក៏មិនចេញដែរ<< នេះយើងអាក្រក់ដល់ថ្នាក់ហ្នឹងហេ៎ស? >> Jayចោទសំណួរសួរខ្លួនឯងទាំងដឹងកំហុស នាយគិតដល់ពាក្យសម្ដីHeeseungនិយាយ
អម្បាញ់មិញក៏មានកូនចិត្តអាណិត
Jungwonដែរ ព្រោះតាំងពីតូចមកនាយមិនដែលសូម្បីផ្ដល់ក្ដីមេត្តាឲ្យ
Jungwonម្ដងណាឡើយ។មានតែពាក្យជេវាយតបដាក់ទោសធ្វើទារុកម្មប៉ុណ្ណោះ តែហេតុអីក៏Jungwonនៅ
តែល្អដាក់នាយទៀត?