Part 16: មុខលុយមិនប្ដូរ

382 38 8
                                    

ព្រះអាទិត្យរះចាំងភ្លឺពេញមេឃ ពេល
វេលាចេះតែដើរទៅមុខហើយ ក៏កន្លងផុតទៅជាងបីខែហើយ ដែល
Jungwonទៅរស់នៅផ្ទះថ្មីរបស់គេ។
Jungwonរស់នៅទាំងមានក្ដីសុខដែលគេមិនដែលមានតាំងពីតូចមក។
JakeនិងHeeseungតែងតែទៅ
លេងគេជាញឹកញាប់ ពួកគេដូចជាគ្រួសារតូចមួយអញ្ចឹង។ ពួកគេទាំងបី
ដើរលេងទឹកមាត់សមុទ្រមើលទេស
ភាព មានផ្ទៃទឹកពណ៌ខៀវស្រាលធំល្វឹងល្វើយ។ នៅទីនោះមិនសូវមានមនុស្សច្រើនឡើយព្រោះវាជាកម្មសិទ្ធិរបស់ HeeseungនិងJayគេទាំងពីរនាក់បានរួមហ៊ុនជាមួយគ្នាដើម្បីបង្កើតកន្លែងមួយនេះសម្រាប់ពួកគេមកលំហែប៉ុណ្ណោះ

<< ខ្ញុំគិតថាទៅវិញឥឡូវហើយ មិន
បាននៅញាំុបាយថ្ងៃទេ! >>
Heeseungប្រាប់ទៅកាន់អ្នកទាំងពីរដែលកំពុងធ្វើដំណើរទៅផ្ទះ

<< ចុះខ្ញុំ!? >> Jakeធ្វើមុខឆ្ងល់យក
ដៃចង្អុលខ្លួនឯង សួរទៅHeeseung

<< ចង់នៅក៏នៅទៅ! អ្នកណាឃាត់! >> សម្ដីបែបនេះធ្វើឲ្យJakeជាអ្នក
ស្ដាប់អត់ខ្នាញ់មិនបាន ចង់តែដាក់ពីរដៃរាប់មួយទេ

<< លោក.....!!! >> Jakeបម្រុងច្រឡោតតែJungwonដឹងស្ថានការក៏បានឃាត់

<< ប៉ុន្នឹងបានហើយJake! នេះ! អ្នក
ប្រុសHeeseungគិតចង់ទៅឥឡូវមែនទេ? >> Jungwonឃាត់រួច
ឃើញJakeស្ងាត់ហើយក៏បែរទៅសួរHeeseungវិញ

<< អឹម! ផ្ញើរមើលក្មេងផង រសៀល
បន្តិចចាំខ្ញុំមកយកត្រឡប់ទៅផ្ទះវិញ
>> នាយទះស្មាJungwonតិចៗ។រួចដើរទៅទាំងមិនខ្វល់ថាJakeពេលនេះ
ខឹងឡើងនិយាយលេងចេញទៅហើយ

<< បានហើយ! បានហើយ! តោះ! ចូលផ្ទះវិញចាំបងធ្វើអាហារដែលJake
ចូលចិត្តឲ្យញាំុ ល្អទេ!? >>

<< .......... >> គ្មានការឆ្លើយតបបែរមកងក់ក្បាលជំនួយវិញ

# ក្នុងផ្ទះ

JakeនិងJungwonអង្គុយញាំុបាយតែពីរនាក់ប៉ុន្តែមើលទៅមានក្ដីសុខណាស់

<< Won Hyung ខ្ញុំសួរមួយបានទេ? >> Jakeញាំុបាយសុខៗក៏មានសំណួរមួយផុសចេញមកចង់សួរJungwonភ្លាមៗ

<< អឹម! ដប់ក៏បងឆ្លើយបានដែរ >>
JungwonតបទៅJakeទាំងញញឹម
Jakeឃើញបែបនេះក៏មិនខ្លាចនិងសួរដែរ

ភ្លើង អតីត [ ចប់ ]Where stories live. Discover now