Part 19: ម៉េចមិនលេបថ្នាំ!?

303 23 10
                                    

<< ជារបស់យើង!! >> Yeonjun
ដើរចូលមកជាមួយ បបរមួយចាន ថ្នាំ ហើយនឹងទឹកមួយកែវ។ ព្រោះអម្បាញ់មិញនាយបានចុះទៅក្រោម

<< ហើយមិចបានជាខ្ញុំមកនៅបន្ទប់លោកទៅវិញ? >> Beomgyu ក្រឡេកមើលឆ្វេងស្ដាំ ឃើញថាបន្ទប់នេះមិនមែនជាបន្ទប់របស់ខ្លួនឡើយ។
ហើយមកស្លៀកសម្លៀកបំពាក់របស់
នាយថែមទៀត

<< បាត់ការចងចាំមែនទេ? យប់មិញឯងស្រែកជេយើងយ៉ាងមិចខ្លះមានចាំទេ? >> នាយដាក់ថាសចានបបរចុះហើយមកអង្គុយលើពូកជាមួយរាងតូច

<< ជេ!? ខ្ញុំឯណាទៅហ៊ានជេលោកនោះ!! មិនពិតទេ!! >> Beomgyu
ប្រញាប់ប្រកែកទាំងញាប់មាត់ស្អេក។
ខ្លួនចាំបានគ្រប់យ៉ាងគ្រាន់តែមិនហ៊ាន
ប្រាប់

<< ហឹុម...! ណ្ហើយ! ឥឡូវញ៉ាំបបរហើយអាល់លេបថ្នាំ យើងមិនចង់ឲ្យមានមនុស្សមកស្លាប់ក្នុងផ្ទះរបស់យើងទេ!! >> នាយក្រោកឈរដកដង្ហើុមធំនិយាយទៅកាន់Beomgyuទាំងច្រត់ចង្កេះ

<< ខ្ញុំមិនងាយស្លាប់ទេ!!! >> Beomgyuច្រឡោតឲ្យនាយបន្តិច

<< មិនងាយស្លាប់ល្អហើយ!! ព្រោះយើងមិនទាន់ឲ្យឯងសងនូវអីដែលឯងបានធ្វើដាក់យើងអស់ទេ!! >> មួយ
ម៉ាត់ណារបស់Yeonjunដែលមិនពាក់ព័ន្ធជាមួយនឹងអតីតកាលនោះ។ នាយចាប់ផ្ដើមមួម៉ៅទាំងព្រលឹមទៀត
ហើយ ក្រោយស្ដីរួចនាយដើរចេញទៅ
ក្រៅវិញ បិទទ្វារមួយទំហឹងសឹងតែបាក់
ទ្វារទៅហើយ។ ចំណែកឯBeomgyu
វិញកន្ត្រាក់ភ័យឡើងញ័រខ្លួនអស់ហើយ

<< ខ្ញុំនិយាយអីខុសហេ៎ស? >>
Beomgyuចោទសំណួរសួរខ្លួនឯង។
ចម្ងល់ពីយប់ដែលនាយដាក់ចុះកណ្ដាលផ្លូវមិនទាន់ដឹងផងមកអម្បាញ់មិញនេះទៀត ចិត្តនាយប្រែប្រួលលឿនដូចរន្ទះបាញ់អញ្ចឹង។
ដោយខ្ចិលគិតច្រើនBeomgyuក៏
ទាញចានបបរយកមកញាំុ។ ក្រោយ
ញាំុរួចក៏គេងវិញធម្មតា ដោយមិនបាន
លេបថ្នាំដែលYeonjunយកមកឲ្យឡើយ។

# ផ្ទះមាត់សមុទ្រ

នៅក្នុងផ្ទះបាយពោរពេញទៅដោយសម្លេងចម្អិនអាហារ សម្លេងចានស្លាបព្រា។ Jayនាយក្រោកពីព្រលឹម
ដើម្បីរៀបចំអាហារសម្រាប់នាយនឹង
Jungwon។ ចំណែកឯJungwon
វិញក្រោកដើរចុះមកក្រោមទាំងបើក
ភ្នែកមិនចង់រួចព្រោះមិនទាន់ស្វាងនូវឡើយទេ។ព្រោះលឺសម្លេងរំខានចេញមកពីផ្ទះបាយខ្លាំងៗពេកឆ្ងល់ទើបចុះ
មកមើល មកដល់ភ្លាមJungwon
បើកភ្នែកធំទាំងភ្ញាក់ផ្អើល ស្វាងចេស
តែម្ដង។

ភ្លើង អតីត [ ចប់ ]Where stories live. Discover now