«មនុស្សដែលសាងទង្វើរអាក្រក់ហើយព្យាយាមបិតបាំងវាទុកប៉ុន្តែទោះបីជាខំបិតយ៉ាងណាមុននឹងក្រោយក៏គង់តែនឹងត្រូវធ្លាយចេញមកនៅថ្ងៃណាមួយជាក់ជាពុំខាន»
អូខេ!ទទួលស្គាល់ថាគេជាមនុស្សអាក្រក់ ព្រោះកន្លងមកក៏មិនបានល្អបរិសុទ្ធអាចនិយាយបានថាដៃទាំងគូរក៏ស្រោបដោយឈាមមនុស្សជាច្រើននាក់ស្ទើរតែរាប់លែងអស់។រឿងរ៉ាវលំបាកយ៉ាងណាខ្លះក៏ធ្លាប់ឆ្លងកាត់មកអស់ទៅហើយរឿងអីគ្រាន់តែលាក់ការសម្ងាត់មួយពីមនុស្សជាទីស្រលាញ់គេលាក់មិនបាននោះ? អតីតកាលការពិតដ៏សែនខ្មៅល្អក់ដែលអាចនឹងបំផ្លាញទំនាក់ទំនងគ្រួសារគេត្រឹមតែមួយប៉ប្រិចភ្នែករឿងអីហេតុអីគេព្រមអោយវាត្រូវគាស់កកាយមកសារជាថ្មីនោះ?
អាថ៏កំបាំងពិតជាគ្មាននៅលើលោកមែនឬ?បើអញ្ចឹងគេប្រាកដជាមនុស្សទីមួយដែលព្យាយាមអោបក្រសោបរឿងរ៉ាវខ្មៅងងឹតមួយចំនួនទុកចេញពីគ្រួសាររហូតដល់ថ្ងៃស្លាប់ទៅចុះ
"ជុងហ្គុក! "សម្លេងស្រែកហៅដាស់អារម្មណ៏អោយអ្នកដែលកំពុងឈរស្ងាត់សម្លឹងមើលទេសភាពសួនច្បារខាងក្រោយវិមាននាពេលល្ងាច ត្រូវបែរខ្នងក្រឡេកមកមើលចំភរិយាដែលដើរទប់ពោះចូលមកតិចៗព្រោះពេលនេះក៏កំពុងពពោះបានជិត៦ខែទៅហើយ
"តើអូនឡើងមកម្នាក់ឯងទៀតហើយមែនទេថេយ៉ុង?"គេស្ទុះចូលមកក្បែរអ្នកដែលឈរនៅមាត់ទ្វារ អោនខ្លួនលើកបីរាងកាយតូចឡើងមកសាឡុងសឹមដាក់ខ្លួនអង្គុយចុះដោយមានភរិយានៅអង្គុយលើភ្លៅផង
"ហ្ហឹម! មុននេះអូននៅបន្ទប់សៀវភៅលឺអ្នកបម្រើប្រាប់ថាបងត្រលប់មកវិញក៏ឡើងមកសង្ងំនៅទីនេះពួកគេចង់ជួយអូនឡើងមកលើដែរតែអូនបដិសេធ អូនចង់មកមើលថាបងមានបញ្ហាអីឬអត់?"
"សារក្រោយមិនអោយបែបនេះទៀតទេ...ដឹងឬអត់ថាបងបារម្ភពីអូននិងកូនកម្រិតណា"ជុងហ្គុកប្រាប់ដោយការព្រួយបារម្ភអោនមុខទៅថើបថ្ពាល់នាយតូចតិចៗដោយអារម្មណ៏ស្រលាញ់ពេញប្រៀបក្នុងប្រអប់ទ្រូង
ថេយ៉ុងលឺគេនិយាយបែបនេះក៏បានត្រឹមញញឹមលើកដៃអង្អែលផ្ទៃមុខសង្ហាទៅមកថ្នមៗ មើលទៅក៏ហាក់ស៊ាំនឹងលឺពាក្យទាំងនេះពីមាត់ស្វាមីទៅហើយ ថាទៅមុនពេលមានកូនក៏ស្រលាញ់គេណាស់ណាទៅហើយដល់ពេលនេះខ្លួនកំពុងពរពោះបែបនេះទៀតសឹងតែពេលខ្លះជើងមិនបានប៉ះដល់ដីផង មិនដឹងថាបារម្ភអីក៏យ៉ាងនេះទេ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]