ការគម្រាមរបស់ឃេនឌ្រីកសារនោះក៏ហាក់ទទួលបានផលព្រោះបន្ទាប់ពីនោះវាក៏មានពេលមួយខែទៅហើយដែលនេលសុនព្យាយាមរក្សាគម្លាតពីគេទៅតាមដែលអាចធ្វើទៅបាន មិនមករញ៉េរញ៉ៃអោយគេឈឺក្បាលដូចមុនទៀត
"ខ្ញុំសុំទៅជួបលោកប៉ាបន្តិចណា"ថេយ៉ុងងើបមុខមកមើលកូនប្រុសដែលស្រាប់តែងើបមុខសួរគេអំឡុងពេលកំពុងធ្វើនំជុំគ្នា
"បាន!តែថ្ងៃត្រង់បន្តិចកុំភ្លេចហៅលោកប៉ាអោយមកញ៉ាំអាហារជុំគ្នាផងណាកូន"ឃេនឌ្រីកញញឹមងក់ក្បាលទើបថេយ៉ុងក្តិចថ្ពាល់គេលេងបន្តិចទើបអនុញ្ញាតអោយគេទៅ មុននឹងបែរមកបន្តការធ្វើម្ហូបនិងនំដោយមាននីកូលជាកូនស្រីកំពុងឈរមើលនិងជួយគេហុចនេះហុចនោះអោយ។ ថ្ងៃសម្រាកបែបនេះថេយ៉ុងចំណាំបបួលកូនៗធ្វើម្ហូបជុំគ្នាតែភាគច្រើនក៏បបួលបានតែកូនស្រីព្រោះឃេនឌ្រីកគេចូលចិត្តទៅជួយនិងហាត់ការងារជាមួយជុងហ្គុកនៅឯក្រោយវិមានជាង
ទីលានហ្វឹកហាត់ក្រោយវិមាន
"អ្នកប្រុស"វេស៏ញញឹមអោនក្បាលគោរពអ្នកដែលទើបនឹងដើរចូលមកអោយអ្នកដែលកំពុងបាញ់កាំភ្លើងទៅកាន់ផ្ទាំងស៊ីបរូបមនុស្សក៏ត្រូវងាកទៅមើល
"គេចថេយ៉ុងមិនធ្វើនំហើយមករកយើងទៀតហើយ?"ជុងហ្គុកបែរមកសួរកូនប្រុសដែលអាយុទើបបាន១០ឆ្នាំជាង បែរជាមកចូលចិត្តរៀនសូត្រពីគេតាំងតែពីអាយុប៉ុណ្ណេះ តែថាបន្ទោសឃេនឌ្រីកក៏មិនបានព្រោះកាលនាយនៅប៉ុណ្ណេះអីចង់រៀនចង់ដឹង និងទទួលបានហ្វឹកហាត់លត់ដំមកដូចគ្នា
"ខ្ញុំចង់ហាត់កាំភ្លើង ចង់អោយលោកប៉ាបង្រៀនបន្តិច"ការហាត់បាញ់កាំភ្លើងជាអ្វីដែលឃេនឌ្រីកចង់រៀនមកជាយូរហើយតែមិនដែលបានរៀនព្រោះឪពុកបង្រៀនតែកាំបិតស្នៀត ដាវនិងការហាត់វិធីការពារខ្លួន ទម្រាំតែដាច់ចិត្តហារមាត់សុំនៅថ្ងៃនេះមិនងាយនោះឡើយ
ជុងហ្គុកលឺកូននិយាយបែបនេះក៏ស្ងាត់បន្តិច សម្លឹងមើលមុខកូនទាំងមុខស្មើរធេងធ្វើអោយឃេនឌ្រីកហាក់បារម្ភខ្លាចថានឹងមិនបានរៀន តែក៏ញញឹមបន្តិចពេលលោកប៉ាហុចកាំភ្លើងមកអោយគេ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]