ភាគ២១:ក្រែងថាខឹង?

1.4K 266 30
                                    

ព្រឹកថ្ងៃបន្ទាប់តាមទម្លាប់ថេយ៉ុងត្រូវងើបពីព្រឹកងើបទៅដាស់កូននិងជួយកូនស្រីរៀបចំខ្លួនសម្រាប់ទៅសាលា ចំណែកឃេនឌ្រីកគេមិនចាំបាច់ចូលទៅរៀបចំអោយកូនឡើយព្រោះគេជាក្មេងដែលរៀបរយនិងចេះរៀបចំខ្លួនឯងបានហើយ

"ប៉ាប៉ាមិនបាច់ជួយកូនរៀបកាតាបទេ កូនអាចធ្វើវាដោយខ្លួនឯងបាន"នីកូលចាប់ដៃថេយ៉ុងក្រោយពេលគេចងសក់អោយនាងរួចរាល់មិនចង់អោយប៉ាតូចហត់ឡើយ

"ចេះរៀបដែរកូន?"

"ចាស! កូនអាចមើលតាមកាលវិភាគបានប៉ាប៉ាងើបមករៀបចំអោយកូនតាំងតែពីព្រឹកកូនខ្លាចប៉ាប៉ាហត់"លឺសម្តីនាងតូចអត់មិនអោយថេយ៉ុងក្នាញ់មិនបានឡើយពូកែនិយាយចំណាប់ណាស់

កាលបើឃើញកូនអះអាងបែបនេះថេយ៉ុងក៏អង្គុយចាំមើលនាងរៀបចំកាតាបក្រែងលោមានអ្វីដែលគេអាចជួយនាងបាន

ក្រាក!!

ថេយ៉ុងនិងនីកូលងាកទៅមើលមាត់ទ្វារក៏ឃើញថាជុងហ្គុកនៅក្នុងឈុតធ្វើការដូចរាល់ដងដើរចូលមកក្នុងបន្ទប់កូនស្រីចូលមកអោបចង្កេះភរិយាថើបថ្ពាល់គេបន្តិច

"មកនៅទីនេះសោះបងខំតែដើររក"គេនិយាយប្រាប់អោនថើបកនាយតូចបន្តិចទៀតទាល់តែថេយ៉ុងវ៉ៃដៃគេអោយនាយព្រលែងគេចេញសិន មុខក៏ក្រហមពេលឃើញនីកូលយកដៃបិតភ្នែកតែក៏លួចមើលពួកគេតាមប្រលោះដៃហើយសើចអោយកក្អឹកពេលឃើញលោកប៉ាចាប់ប៉ាតូចនាងថើបបែបនេះ

"បងធ្វើអីបែបនេះ?កូនក៏នៅជាមួយណា"

"មែនហើយ...ចូលមកក៏អោបថើបតែប៉ាប៉ា បំភ្លេចកូនចោលហើយ"នីកូលអោបដៃងាកមុខចេញធ្វើខឹងអោយមនុស្សចាស់ទាំងពីរសើចតិចៗមុននឹងថេយ៉ុងកេះជុងហ្គុកអោយទៅលួងកូនស្រី

"ខឹងយើងឬ? "ជុងហ្គុកបន្ទន់ជង្គង់ស្មើរកូនស្រីទាញនាងតូចមកក្បែរ អោយនីកូលលួចសើចក្នុងចិត្តតែក៏ព្យាយាមធ្វើខឹង

"មែនហើយ!លោកប៉ាត្រូវលួងកូន"ជុងហ្គុកងាកទៅមើលភរិយាដែលខ្ទប់មាត់សើច ទើបនាយញោចញញឹមបន្តិចងើបឈរឡើងមកវិញ

"ណ្ហើយ! ចុងសប្តាហ៏នេះបងថារកនាំនីកូលទៅទិញតុក្កតាថ្មីតែឥលូវកូនមិននិយាយរកអញ្ចឹងបងមានតែcancelចោលហើយ"

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now