ភាគ២៣:ងើបមុខឡើង!

1.3K 266 30
                                    

ពេលវេលថ្ងៃត្រង់ឈានចូលមកដល់ នេលសុនរហ័សញ៉ាំអាហារថ្ងៃត្រង់របស់គេអោយបានរួចរាល់ទើបរហ័សដើរមកបណ្ណាល័យស្វែងរកអ្នកដែលទទួលពាក្យថាបង្រៀនគេទម្រាំតែរកឃើញឃេនឌ្រីកគេក៏រាងហត់ដែរព្រោះបណ្ណាល័យធំហើយស្វែងរកយូរដែរ

"សួរ.."

"អង្គុយមក! "បម្រុងថារាក់ទាក់ហើយគេក៏កាត់ខ្លួនបានមុនទាំងមិនបានងើបមុខមកមើល ចំណែកនេលសុនក៏បានត្រឹមស្ងាត់និងចូលអង្គុយទាំងខ្លាចៗដែរ

ផឹប!!

"ធ្វើទៅ!ឆ្ងល់ចាំសួរ"គេហូតក្រដាសមុខវិជ្ជាគណិតមកដាក់ទល់មុខនេលសុនហើយក៏អោនមើលសៀវភៅរបស់គេវិញអោយអ្នកដែលត្រូវគេហុចក្រដាសលំហាត់អោយធ្វើមុខភាំងៗ

"តើខ្ញុំត្រូវធ្វើទាំងអស់នេះឬ? "នេលសុនសួរតែពេលមិនបានចម្លើយមកវិញគេក៏បានត្រឹមទាញខ្មៅដៃមកដោះលំហាត់ទាំងមុខក្រញ៉ូវ ហេតុអីគេត្រូវមានអ្នកបង្រៀនកាចហើយធ្មឹងដូចគល់ឈើបែបនេះដែរទៅ

ពួកគេអង្គុយចំណាយពេលស្ងប់ស្ងាត់អស់ស្របក់ធំរហូតដល់នេលសុនគាំងលំហាត់មួយដែលគេធ្វើមិនចេញ ចិត្តចង់សួរអ្នកដែលកំពុងអង្គុយទល់មុខដែរប៉ុន្តែហាក់មិនហ៊ានទើបបានត្រឹមខាំប៊ិចព្យាយាមរកដំណោះស្រាយដោយខ្លួនឯងមុននឹងភ្ញាក់ព្រើតពេលក្រដាសលំហាត់គេត្រូវបានទាញចេញមួយទំហឹងដោយដៃរបស់ឃេនឌ្រីក

"បើមិនចេះមាត់ម៉េចមិនហើបសួរ?"

"សួរទៅឯងពេញចិត្តប្រាប់ខ្ញុំឬអត់?"ឃេនឌ្រីកងើបឈរអោយនេលសុនរាងភ័យ លេបទឹកមាត់បន្តិចពេលសម្លឹងចំភ្នែកត្រជាក់ល្ហឹមនោះហើយ តើគេអាចនឹងត្រូវអ្នកចំពោះមុខវ៉ៃដែរទេ?

"អ្អាកកក!! "នេលសុនយកដៃខ្ទប់ថ្ងាសខ្លួនឯងពេលត្រូវឃេនឌ្រីកយកខ្មៅដៃមកគោះថ្ងាសរបស់គេ

"អាយុប្អូនយើងកុំព្រហើននិយាយហៅយើងស្មើរ! "នេលសុនរលីងរលោងចង់យំស្ទាបថ្ងាសរបស់គេសម្លឹងមើលមុខឃេនឌ្រីកដែលសម្លឹងមុខគេយ៉ាងកាចដូចគ្នា

"ប្រាប់តាមសម្រួលមកមិនបានឬ?ចាំបាច់វ៉ៃ?"នេលសុនអាក់បន្តិចអោនមុខចុះចង់ងើបចេញពីទីនេះតែមិនហ៊ានខ្លាចថាគេនឹងរករឿងខ្លួនទៀត

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now