ភាគ១៥:អូនជារបស់បង!

1.6K 260 40
                                    

ម៉ោង២រសៀល

ភ្ញាក់ដឹងខ្លួនមក​ក៏ឃើញថាខ្លួនឯងនៅក្នុងបន្ទប់មួយដែលមានការរៀបចំតុបតែងប្រៀបបានដូចជាអាផាត៏មិនអញ្ចឹង​តែថេយ៉ុងគ្មានពេលមកគយគន់នូវការតុបតែងរបស់របរទីនេះឡើយ គេគ្រាន់តែចង់ដឹងថាពេលនេះគេកំពុងនៅឯណាហើយចុះកូនរបស់គេនោះ?

"ឃេនឌ្រីក..."ថេយ៉ុងងាកសម្លឹងមើលរកកូនទាំងសភាពភិតភ័យតែក៏ធូរចិត្តវិញពេលឃើញកូនគេងលើកូនគ្រែមិនឆ្ងាយពីគេប៉ុន្មាន ទីនេះមើលទៅហាក់បីដូចជារៀបចំបានយ៉ាងល្អមិនថាសម្ភារ:គេនិងកូនដូចជាត្រូវបានជញ្ជូនមកទីនេះដូចគ្នា។ សម្លេងចុចទឺតៗបន្លឺឡើងហាក់ដូចកំពុងមាននរណាចុចដោះកូដអ្វីមួយ មុននឹងទ្វារបានរបើកឡើងបង្ហាញអោយឃើញថាអ្នកដែលចូលមកជាជុងហ្គុកនេះឯង

"បងកំពុងធ្វើឆ្កួតស្អីរបស់បងជុងហ្គុក!!ទីនេះជាកន្លែងណា!!"ឃើញគេចូលមកភ្លាមថេយ៉ុងក៏គំហកតិចៗសួរ មិនចង់ឈ្លោះគ្នាខ្លាំងឡើយព្រោះខ្លាចថានឹងភ្ញាក់កូនប៉ុន្តែគេពិតជាហួសចិត្តនឹងទង្វើរបស់នាយនៅពេលនេះណាស់ កាន់តែជុងហ្គុកធ្វើបែបនេះវាក៏កាន់តែធ្វើអោយខ្លួនខឹងលើសដើមទៅទៀត

"ជាបន្ទប់ភៀសខ្លួនក្រោមដីដែលសាងសង់ឡើងក្នុងករណីដែលមានសត្រូវឬមានរឿងណាមួយកើតឡើងជាយថាហេតុបងអាចនាំអូននិងកូនមកលាក់ខ្លួនគេចពីទីនេះបាន"ជុងហ្គុកប្រាប់ស្របពេលបោះជំហានដើរមករកអ្នកដែលថយជំហានជើងគេចពីនាយវិញ

"បងសាងសង់វាឡើងមក៣ឆ្នាំហើយ តែក៏មិនដែលប្រាប់អូន...គ្មាននរណាដឹងពីវត្តមានបន្ទប់នេះឡើយក្រៅពីបងនិងវេស៏"

"បើវាជាបន្ទប់ភៀសខ្លួន ហេតុអីបងនាំអូននិងកូនមកទីនេះ?"ថេយ៉ុងក្តាប់ដៃឡើងញ័រទទ្រើកខ្លាចថាគេនឹងទប់លែងជាប់យារដៃទះកំភ្លៀងជុងហ្គុកនោះទេ

"សុំទោសដែលបងធ្វើបែបនេះ...តែបងពិតជាមិនអាចអោយអូននិងកូនទៅណាឆ្ងាយពីបងឡើយ"គេអាត្មានិយមដែលមិនយល់ពីថេយ៉ុង មិនមែនគេមិនដឹងថាថេយ៉ុងត្រូវការពេលវេលាប៉ុន្តែគេពិតជាមិនអាចទ្រាំរស់នៅដោយគ្មានវត្តមានប្រពន្ធនិងកូនបាននោះទេ ខ្លាចថាបើបណ្តោយអោយទៅហើយថេយ៉ុងនៅតែមិនអាចអភ័យអោយកំហុសនេះបានមិនត្រលប់មករកគេវិញ រូបភាពពេលដែលថេយ៉ុងដើរចេញនៅពេលនោះនៅតែដក់ជាប់ក្នុងចិត្តនាយមករហូត

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now