ម៉ោង៥:៣០នាទីរសៀល
ការរៀនពេញមួយថ្ងៃត្រូវបានបញ្ចប់ លោកគ្រូក៏បានអនុញ្ញាតអោយសិស្សត្រលប់ទៅផ្ទះវិញបាន ហើយក្រោយពេលដែលនេលសុនកំពុងរៀបចំកាតាបបម្រុងនឹងដើរចេញទៅហើយក៏ឃើញថាលោកគ្រូបានដើរមកកាន់តុរបស់គេព្រមទាំងញញឹមតិចៗមកជាមួយផង
"ឃេនឌ្រីកនិងនេលសុនអាចនៅទីនេះបន្តិចទៀតបានដែរទេ?"លឺបែបនេះនេលសុនងាកទៅមើលអ្នកដែលឈរធ្មឹងស្ពាយកាតាបក្រោយខ្នងខ្លួន
"ប៉ុន្តែពេលនេះប្អូនស្រីខ្ញុំកំពុងរង់ចាំ"
"លោកគ្រូបានផ្តល់ដំណឹងទៅកាន់គ្រូបន្ទុកថ្នាក់របស់នីកូលហើយគ្រូសុំពេលតែមួយភ្លែតប៉ុណ្ណោះ"ឃេនឌ្រីកមិនមាត់ឈរសង្ងំស្តាប់អ្វីដែលគ្រូបាននិយាយ
"នេលសុនទើបតែផ្លាស់ប្តូរមកទីនេះហើយថែមទាំងជាសិស្សផ្លោះថ្នាក់ ក្នុងនាមជាប្រធានថ្នាក់មាលទ្ធផលការរៀនសូត្រល្អគ្រូចង់អោយឃេនឌ្រីកជួយមើលនិងប្រាប់គេអោយតាមទាន់មេរៀនពួកយើងផង មិនប៉ុន្មានខែទៀតក៏ប្រលងឆមាសទៅហើយ"
"រៀនមិនចេះហើយប្រឹងផ្លោះមកធ្វើអី?"នេលសុនស្ងាត់មាត់ចង់តបតជាមួយឃេនឌ្រីកណាស់តែមិនហ៊ានព្រោះគេហាក់ខ្លាចម្យ៉ាងទើបតែលឺអ្នកអង្គុយក្បែរថាគេធ្លាប់មានរឿងឈ្លោះគ្នាទាំងអាយុប៉ុណ្ណេះផងទើបមិនចង់រញ៉េរញ៉ៃជាមួយឡើយ
"នេលសុនរៀនពូកែណាស់ទើបអាចផ្លោះមកបាន គ្រាន់តែគេនៅថ្មីមិនទាន់ចាប់មេរៀននៅកម្រិតនេះទាន់...ឃេនឌ្រីកជួយបង្រៀនគេណា"នេលសុនងើបមើលមុខអ្នកដែលសម្លឹងមុខគេស្មើរធេងទើបបន្លឺឡើង
"បាយថ្ងៃត្រង់ហើយទៅបណ្ណាល័យទៅ! "
"បាទ?"នេលសុនធ្វើមុខឆ្ងល់ព្រោះស្តាប់មិនយល់តែឃេនឌ្រីកបែរជាមិនតបនឹងគេងាកមកនិយាយជាមួយគ្រូវិញ
"ខ្ញុំលាលោកគ្រូសិនហើយ"ពេលឃើញគាត់អនុញ្ញាតគេក៏ស្ពាយកាតាបចេញទៅថ្នាក់ប្អូនស្រីយ៉ាងលឿន ទុកអោយនេលសុនងាកមើលមុខគ្រូទាំងភាំងៗមិនទាន់យល់នៅឡើយ
"លោកគ្រូគេចង់បានន័យថាយ៉ាងម៉េច..."លោកគ្រូសេមញញឹមទើបឆ្លើយប្រាប់
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]