ភាគ២៦:អូនយ៉ាងម៉េចហើយ?

1.2K 274 18
                                    

ព្រឹកថ្ងៃបន្ទាប់

សម្លេងទ្វារបន្ទប់មេគ្រួសារត្រូវបាននរណាម្នាក់ចាក់សោរបើកទ្វារចូលទាំងព្រឹកព្រលឹម ដំបូងក៏នឹកឆ្ងល់ថាជានរណាដែលព្រហើនដល់ថ្នាក់នេះ តាមពិតជានាងតូចនីកូលកូនស្រីសំណព្វរបស់ម្ចាស់វិមាននេះសោះ

នាងតូចដើរលបៗទាំងលួចសើចផងសម្លឹងមើលប៉ាតូចដែលគេងបែរខ្នងដាក់លោកប៉ាតែក៏ឃើញដៃដែលមានស្នាមសាក់របស់គាត់អោបរឹតរាងកាយប៉ាប៉ានាងណែនដៃនៅលើគ្រែហាក់មិនទាន់ភ្ញាក់នៅឡើយ ទើបតោងឡើងលើពូកនោះសសុលខ្លួនចូលមកគេងក្នុងរង្វង់ដៃប៉ាតូច អោយថេយ៉ុងត្រូវភ្ញាក់ឡើងមកហើយពេលដឹងថារបស់ដែលរើខ្លួនរវើកនោះជាកូនស្រី គេក៏សើចហើយអោបនាង

"ភ្ញាក់លឿនម្ល៉េសកូន ម៉ោងទើបតែ៥ព្រឹកនៅឡើយ"

"កូនគេងសុខៗក៏ភ្ញាក់មក ទើបរត់មកគេងអោបប៉ាប៉ាតែម្តងទៅ"សម្លេងនិយាយចេចចាចអោយជុងហ្គុកដែលកំពុងគេងលក់នោះត្រូវគ្រហឹមបន្តិចពេលមានសម្លេងមករំខានដំណេក ដៃក៏រឹតចង្កេះភរិយាណែនទើបថេយ៉ុងញញឹមបន្តិចពេលដឹងថាគេគ្រាន់តែមមើរ ទើបលើកដៃដាក់លើបបូរមាត់ខ្លួនឯងប្រាប់អោយនីកូលបន្ថយសម្លេង​និយាយ

"លោកប៉ាកំពុងសម្រាក ពួកយើងនិយាយតិចៗល្អទេ?"ថេយ៉ុងខ្សឹបអោយនីកូលសើចតិចៗខ្សឹបមកកាន់គេវិញ

"ចាស....កូនមិននិយាយលឺនោះឡើយ"ពីរនាក់ប៉ាកូនក៏សើចតិចៗឡើងមកប្រលែងគ្នាលេងបានមួយស្របក់ធំទើបថេយ៉ុងប្រាប់អោយកូនស្រីរៀបចំសម្អាតខ្លួនអោយហើយនឹងអាលចុះទៅជាមួយគេទៅខាងក្រោម ចំណែកឃេនឌ្រីកនិងជុងហ្គុកគេទុកអោយនៅសម្រាកសិនចាំបន្តិចទៀតចាំឡើងមកដាស់ក៏បាន

ម៉ោង៧:២៥នាទីព្រឹក

"វ៉ាវ!ឈ្ងុយណាស់លោកប៉ា"នីកូលច្រត់ដៃនឹងតុជង្អើតមើលអាហារដែលប៉ាតូចនិងអ្នកបម្រើលើកមកដាក់លើតុទាំងពោះកូរគ្រូកៗ ព្រោះតែក្លិនឈ្ងុយនេះហើយទើបនាងត្រូវរត់ពីបន្ទប់ទទួលភ្ញៀវមកមើល

"រំលឹកមេរៀនហើយឬនៅកូន?"ថេយ៉ុងថើបសក់កូនស្រីបន្តិចសួរនាំនាង ព្រោះអោយតែកូនងើបឡើងលឿនបែបនេះគេតែងតែលើកទឹកចិត្តអោយកូនមើលមេរៀនមុនទៅសាលាព្រោះការរៀនពេលព្រឹកព្រលឹមខួរក្បាលនឹងឆាប់ចាប់បានមេរៀនបានច្រើន

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now