ភាគ២៧:កើតអីកូន?

1.2K 269 16
                                    

នាវេលាល្ងាចដែលដល់ពេលត្រូវត្រលប់ទៅផ្ទះវិញ នេលសុនសម្លឹងមើលទៅកាន់ឃេនឌ្រីកដែលរៀបសៀវភៅដាក់ចូលកាតាបហើយស្ពាយដើរចេញទៅរួមជាមួយសិស្សផ្សេងទៀតឃើញបែបនេះគេក៏រហ័សដើរលបៗតាមពីក្រោយ ចិត្តមួយចង់អរគុណរឿងដែលគេបានជួយកាលពីព្រឹកមិញ ចិត្តមួយទៀតក៏មិនហ៊ានណាមួយនៅខ្លាចថាទៅក្បែរហើយនៅត្រូវគេធ្វើបាបទៀត។ ដើរផងគិតផងមិនបានមើលផ្លូវទើបជ្រុលបុកក្បាលនឹងខ្នងរបស់ឃេនឌ្រីកដែលដើរសុខៗក៏ស្រាប់តែឈប់ព្រោះហាក់មានអារម្មណ៏ថាមានមនុស្សបានដើរតាម

"អូយ!! "នេលសុនលើកដៃអង្អែលថ្ងាសខ្លួនឯងទាំងមុខស្អុយ មុននឹងប្តូរមកញញឹមវិញពេលឃើញថាឃេនឌ្រីកអោបដៃសម្លឹងមើលមកគេស្មើរធេង

"មកតាមយើងធ្វើស្អី?"

"គឺ...ខ្ញុំ"ឃេនឌ្រីកដកដង្ហើមធំគ្រវីក្បាលប្រុងដើរចេញ ហាក់ធុញទ្រាន់មិនចង់ស្តាប់សម្តីត្រដិតរបស់ក្មេងនេះបន្តទៀត

"ឈប់សិន!គឺខ្ញុំចង់អរគុណដែលបងបានជួយខ្ញុំកាលពីព្រឹកមិញ"

"ជួយតាំងតែពីព្រឹកទើបនឹកឃើញអរគុណ?"ឃេនឌ្រីកចោទសួរធ្វើអោយនេលសុនហាក់គាំងបន្តិច ដែលទើបតែមកនិយាយជាមួយព្រោះតែខ្លាចនឹងឯង

"ខ្ញុំ...."

"មកអរគុណហើយក៏ចេញទៅ"នេលសុនមិនទាន់និយាយអីផង នីកូលក៏ដើរចូលមកដល់ល្មម

"តស់បងប្រុសប៉ាប៉ាប្រហែលជាចាំនៅខាងក្រៅហើយ"នីកូលរវល់តែនិយាយជាមួយបងប្រុស ងាកទៅមើលទើបឃើញថានេលសុនក៏នៅទីនេះដែរ

"បងប្រុសនេលសុន!សួរស្តីបង"នេលសុនញញឹមបម្រុងលើកដៃទៅប៉ះថ្ពាល់តែក៏ត្រូវទម្លាក់ចុះវិញពេលឃេនឌ្រីកស្រែកហាម

"កុំប៉ះប្អូនយើង! "

"តែអូនចង់អោយបងនេលសុនប៉ះ!បងចង់យ៉ាងម៉េច?"នីកូលសម្លក់មុខឃេនឌ្រីកទើបចូលខ្លួនមកអោបនេលសុនយ៉ាងណែន

"ចាំថ្ងៃណាដែលខ្ញុំចេញលេងហើយទំនេរខ្ញុំនឹងមកលេងបងណា"

"បាទ!បងនឹងចាំនីកូលណា"ឃេនឌ្រីកហាក់ឈរមើលការរាក់ទាក់រវាងប្អូនស្រីនិងនេលសុនបន្តលែងបានក៏ចូលមកចាប់ដៃនាងទាញមកវិញតិចៗ

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now