ភាគ១១:មិនអីទេ

1.1K 233 17
                                    

ស្ថិតនៅក្នុងបន្ទប់សម្រាករបស់អ្នកជំងឺ ជុងហ្គុករុញទ្វារចូលមកខាងក្នុងសម្លឹងមើលភរិយាដែលគេងសន្លប់នៅលើគ្រែអ្នកជំងឺនិងនៅក្បែរនោះមានកូនគ្រែមួយដែលកូនប្រុសរបស់គេងនៅខាងក្នុងនោះនៅលើកជើងរបស់ទារកក៏បានបិតឈ្មោះឃេនឌ្រីក ស្ទេស៏ហ្វតជាសម្គាល់ផង នាយសម្លឹងមើលមុខកូនបានបន្តិចក៏ដើរហួសមកអង្គុយក្បែរគ្រែថេយ៉ុងកំពុងសម្រាកលូកចាប់កាន់ដៃនាយតូចមកកាន់

"អ្នកប្រុសឃេនឌ្រីកពិតជាដូចលោកម្ចាស់ខ្លាំងណាស់"វេស៏រំកិលខ្លួនមកអើតមើលអ្នកប្រុសដែលគេងលក់ជញ្ជក់មាត់ លើក្បាលមានពាក់មួកចាក់និងកដៃដែលជុងហ្គុកបានប្រាប់អោយគ្រូពេទ្យរៀបចំពាក់អោយកូនប្រុសរបស់គេនៅពេលកើតភ្លាមៗ

"ភ្នែករបស់គេកាត់ទៅថេយ៉ុង"ជុងហ្គុកបន្លឺប្រាប់ស្របពេលទាញដៃអ្នកដែលសន្លប់មកថើបថ្នមៗ

"ដូចម្ចាស់តូចតែប៉ុណ្ណឹងទេក្រៅពីនឹងទៅលោកម្ចាស់ទាំងអស់...មើលចុះគួរអោយក្នាញ់ដល់ហើយ"វេស៏លូកដៃបម្រុងនឹងចុចថ្ពាល់ឃេនឌ្រីក

"កុំប៉ះកូនយើងវេស៏! "ជុងហ្គុកបន្លឺប្រាប់ទាំងមិនងាកមើលមុខជំនិតអោយវេស៏ដែលដាក់ដៃជិតថ្ពាល់ក្មេងទៅហើយក៏ត្រូវដកវិញសម្លឹងមើលថ្ពាល់ហៀរៗនោះទាំងក្នាញ់ប៉ុន្តែមិនហ៊ានប៉ះ

"ទៅសម្រាកបានហើយ"ជុងហ្គុកនិយាយប្រាប់ព្រោះនេះក៏វាឈានចូលម៉ោង៣ភ្លឺដែរទៅហើយ

"បាទ"វេស៏អោនក្បាលបន្តិចហើយរហ័សចេញទៅធ្វើតាមបញ្ជាយ៉ាងលឿន ពេលគេចេញទៅផុតជុងហ្គុកក៏យកកូនកន្សែងសើមមកជូតដៃនិងមុខអោយអ្នកជាភរិយាព្រមទាំងបន្លឺឡើងមកតិចៗផង

"មុននេះគ្រូពេទ្យចង់អោយបងបីឃេនឌ្រីកដែរ តែបងមិនបានបីគេនោះឡើយ..."ជុងហ្គុកអាក់បន្តិចរំលឹកដល់ហេតុការណ៏មុននេះពេលដែលអ្នកគ្រូពេទ្យយកទារកមកអោយតែគេមិនបានទទួលជ្រើសប្រាប់អោយពេទ្យបីយកទៅដាក់គ្រែនិងរៀបចំអោយហើយតែម្តង

"គេតូចខ្លាំងណាស់!បងមិនហ៊ានប៉ះ ខ្លាចរបូតដៃធ្លាក់គេចុះមកអូនច្បាស់ជាបន្ទោសបង"ជុងហ្គុកញញឹមឈ្ងោកមុខថើបថ្ងាសថេយ៉ុងបន្តិចបណ្តោយអោយគេនិងកូនបានសម្រាកចំណែកនាយក៏អង្គុយមើលការងារនៅលើសាឡុង យូរៗម្តងក៏ងើបមុខមកមើលកូនប្រុសដែលគេងលើកូនគ្រែ ឃេនឌ្រីកដូចជាមិនឃើញយំកិកកុករករឿងដូចកូនក្មេងដទៃសោះឬមួយមកពីគេទើបនឹងកើត?

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now