ភាគ១៦:កុំលែងលះអីណាអូន

1.6K 288 28
                                    

អង្គុយបានមួយស្របក់ក៏ស្រាប់តែលឺសម្លេងកូនយំចេញពីបន្ទប់គេងមកទើបពួកគេស្ទុះងើបចូលទៅមើលកូន ទោះជារាងស្ទាក់ស្ទើរនិងធ្វើខ្លួនមិនត្រូវពេលឃើញគ្នា តែពេលនេះអាទិភាពដែលត្រូវគិតមុនគេគឺកូន

"ប៉ានៅទីនេះហើយយំធ្វើអីកូន? "ថេយ៉ុងចូលមកលើកបីកូនរលាក់តិចៗលួងគេអោយគេងវិញ

"គេឃ្លានទេដឹង? "ជុងហ្គុកដែលស្ងាត់អង្គុយនៅផ្នែកម្ខាងទៀតមើលមកកូន ទើបថេយ៉ុងគ្រវីក្បាលតិចៗ

"ទើបតែអោយគេបានបៅទេ"ថេយ៉ុងតបខ្លីៗហើយក៏និយាយលួងកូនដោយសម្លេងផ្អែមទះគូថកូនថ្នមៗទាល់តែអាល្អិតអន់សម្លេងសង្ងំគេងទៅវិញ ពាំនាំស្នាមញញឹមថើរៗមកដល់អាណាព្យាបាលទាំងពីរនាក់ ក្នុងចិត្តម្នាក់ៗហាក់គិតមិនខុសពីគ្នាឡើយបើពួកគេបែកបាក់គ្នាចុះកូន? គេនៅតូចយ៉ាងនេះត្រូវការភាពកក់ក្តៅច្រើនរស់នៅក្នុងរង្វង់គ្រួសារពេញលេញមួយ

"បងទៅចាក់ទឹកចូលដបត្រៀមអោយកូន"ជុងហ្គុកនិយាយប្រាប់ដើរគេចមើលទឹកអោយកូន ស្របពេលថេយ៉ុងក៏បីកូននៅរលាក់លួងគេអោយគេងបានស៊ប់ ហើយក៏ដកដង្ហើមធំព្រោះរឿងនេះគេក៏មានកំហុសដូចគ្នា ដូច្នេះបើគេអាណិតកូនចង់អោយកូនមានគ្រួសារពេញលេញដូចដើម ទាំងគេនិងស្វាមីក៏ត្រូវនិយាយគ្នានិងយល់ពីគ្នា

"ពេលកូនគេង ចាំនិយាយគ្នានៅសាឡុងខាងក្រៅ"ជុងហ្គុកដែលកំពុងមើលទឹកអោយកូនបានលឺភរិយានិយាយបែបនេះក៏ងក់ក្បាលតិចៗ ត្រៀមទឹកអោយកូនរួចក៏ដើរចេញទៅបាត់មិននៅរួមបន្ទប់ជាមួយគ្នាព្រោះមិនចង់អោយមានអារម្មណ៏ទើសទាល់រវាងគ្នា

ម៉ោង១១:៣០នាទីយប់

នៅលើសាឡុងមានតែភាពស្ងប់ស្ងាត់របស់មនុស្សពីរនាក់ដែលអង្គុយមិនទាន់និយាយគ្នានៅឡើយ។ បរិយាកាសតាងតឹងទើបជុងហ្គុកសម្រេចចិត្តនិយាយមុនទម្លុះភាពស្ងប់ស្ងាត់រវាងពួកគេទាំងពីរ

"អូនពិតជាចង់ទៅចោលបងពិតមែនឬ? "ជុងហ្គុកជាអ្នកផ្តើមនិយាយអោយអ្នកដែលអង្គុយឈ្ងោកមុខក្តោបដៃខ្លួនឯងត្រូវងើបមុខមកមើលនាយ

"អូន...."

"ពិតជាមិនអាណិតដល់ចិត្តបងពិតមែនឬ?"សម្លេងជុងហ្គុកប្រែជាញ័រ ភ្នែកនាយនៅក្រហមនិងដក់សំណើមថ្លាតែគេបែរជាមិនព្រមសម្រក់វាចុះមក

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now