វិមានស្ទេស៏ហ្វត
ម៉ោង ៩:២០នាទីយប់
បន្ទាប់ពីអោយឃេនឌ្រីកបានគេងលក់ស្កប់ហើយទើបនាយតូចលើកបីកូនមកដាក់អោយគេងនៅលើកូនគ្រែរបស់គេទាញភួយដណ្តប់អោយកូនរួចក៏អោនថើបថ្ពាល់គេមួយខ្សឺតអមដោយប្រយោគនិយាយរាត្រីសួរស្តីទៅកាន់កូនប្រុសផង
ថេយ៉ុងភ្ញាក់បន្តិចពេលមានដៃមួយគូរលូកមកអោបចង្កេះគេតែក៏ធម្មតាវិញព្រោះដឹងថាមិនមាននរណាឆ្ងាយក្រៅពីអ្នកដែលគេទើបតែព្រមត្រូវរូវគ្នាជាមួយវិញបន្ទាប់ពីនៅបែកគ្នាបានមួយសប្តាហ៏ជាង
"កុំរវល់តែអោបអូន ឆាប់ទៅងូតទឹកសម្អាតខ្លួនទៅជុងហ្គុកនឹងអាលបានសម្រាក"ថេយ៉ុងញញឹមផ្អៀងកទៅម្ខាងពេលដឹងថាមានអ្នកថើបករបស់ខ្លួនទៅក្រោយទើបលើកដៃទៅដាក់ពីលើដៃដែលកំពុងអោបចង្កេះខ្លួននិយាយតឿនអោយនាយឆាប់ទៅសម្អាតខ្លួន
"ងូតជាមួយបងដែរទេ?"សម្លេងធ្ងន់ស្អកបន្លឺឡើងក្បែរត្រចៀក អោយអ្នកស្តាប់ហាក់ព្រឺសម្បុរបន្តិច
"អូនងូតរួចហើយ មិនចង់ងូតម្តងទៀតនោះទេ"
"តែបងចង់អោយអូនកំដរ"មិននិយាយតែមាត់ គេក៏ស្រាប់តែស្ទុះបីនាយតូចឡើងអោយថេយ៉ុងភ្លាត់មាត់ឡើងមក
"ជុងហ្គុក- "
"កុំមាត់លឺប្រយ័ត្នភ្ញាក់កូន! "ថេយ៉ុងខាំមាត់សម្លក់មុខគេទាំងថ្ពាល់ក្រហមងាំងព្យាយាមរើខ្លួនចុះតែនាយមិនព្រមអោបបីយ៉ាងណែនបង្ខំចូលអោយងូតជាមួយទាល់តែបាន
តំណក់ទឹកផ្កាឈូកហូរស្រក់លើរាងកាយមនុស្សពីរនាក់ដែលគ្មានអ្វីបិតបាំងសោះ វាមិនមែនជាលើកដំបូងដែលពួកគេងូតជាមួយគ្នាប៉ុន្តែថេយ៉ុងនៅតែអៀន នៅតែមិនហ៊ានងាកទៅសម្លឹងរាងកាយដែលហាប់ណែនរបស់ស្វាមីដដែល ទើបបានត្រឹមតែឈរធ្មឹងក្រោមដំណក់ទឹកស្រក់ដោយមានដៃទាំងសងខាងរបស់ជុងហ្គុកច្រត់ទៅនឹងជញ្ជាំងដែលខ្លួនកំពុងផ្អែកឈ្ងោកមុខមកមើលគេជាមួយស្នាមញញឹមយ៉ាងមានមោទនភាពពេលបានចំណាយពេលវេលាបែបនេះជាមួយភរិយា
"តើអូនកំពុងតែអៀនបងឬថេយ៏?"គេអោនមកខ្សឹបក្បែរត្រចៀកព្រមទាំងឆ្លៀតខាំតិចៗអោយនាយតូចកាន់តែធ្វើខ្លួនលែងត្រូវ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]