ភាគ២:ដឹងហើយក៏មិនបានអ្វីមកវិញ

1.8K 246 17
                                    

រសៀលថ្ងៃដដែល

ស្ទេស៏ហ្វតគ្រុប

"ទំនិញយ៉ាងម៉េចហើយវេស៏?"ជុងហ្គុកដើរចេញពីបន្ទប់ប្រជុំបណ្តើរឆ្លៀតនិយាយផ្តាំអ្នកដែលដើរក្បែរៗគេ

"ល្ងាចនេះត្រូវដឹកចេញហើយលោកម្ចាស់"

"ទៅពិនិត្យមើលអោយបានរៀបរយ!កុំអោយយើងលឺថាទំនិញត្រូវខូចឬមានអាម្នាក់ណាមកបង្កប់ខ្លួនទៀត!"

"បាទលោកម្ចាស់"ជុងហ្គុកងក់ក្បាលស្របពេលដើរដល់បន្ទប់ធ្វើការល្មមទើបបំបែកផ្លូវគ្នាដោយវេស៏ត្រួវទៅពិនិត្យឃ្លាំងទំនិញអោយបានរៀបរយសិនចៀសវាងមានបញ្ហាអ្វីឡើងមកដូចសារមុនទៀតលោកម្ចាស់សម្លាប់គេចោលមិនខានឡើយ

រុញទ្វារចូលបន្ទប់អូហ្វីសក៏ឃើញនាយតូចកំពុងគេងលក់នៅលើសាឡុងមានដណ្តប់កូនភួយ ដាក់កាសជាប់ត្រចៀកផងទំនងជាស្តាប់ភ្លេងដល់គេងលក់ហើយ។ បន្ទប់ធ្វើការគេឥលូវមានខ្នើយរូបតុក្កតាផង កូនភួយផងហាក់មិនសមជាមួយvibeរបស់គេសោះ ប៉ុន្តែធ្វើយ៉ាងម៉េចទៅ?បើគេពេញចិត្តអោយភរិយាមកក្បែរទើបត្រូវរៀបចំភួយខ្នើយអោយនាយតូចបានងាយស្រួលសម្រាកអំឡុងពេលចាំគេនឹងមិនសូវធុញ

"ស្តាប់ភ្លេងដល់ថ្នាក់គេងលក់បានយ៉ាងម៉េច ចំមែនហើយ"ជុងហ្គុកញញឹមអោនមុខថើបថ្ងាសភរិយាមួយខ្សឺតទើបដកកាសចេញពីត្រចៀករបស់ថេយ៉ុងយកមកទុកនៅលើតុក្បែរនោះសិនទាញភួយមកដណ្តប់អោយស្រួលបួល ទាញតេឡេម៉ាស៊ីនត្រជាក់មកបន្ថយដើម្បីកុំអោយគេរងាខ្លាំងពេក មុននឹងដើរចេញមកតុធ្វើការរបស់គេវិញមិនចង់រំខានការគេងរបស់នាយតូចទៀតនោះឡើយ

អង្គុយធ្វើការបានប្រមាណជិតមួយម៉ោងសម្លេងទូរស័ព្ទរបស់គេស្រាប់តែរោទ៏ឡើងទើបជុងហ្គុកត្រូវរហ័សលើកមកទទួលព្រោះនេះជាលេខរបស់ប៉ាក្មេកគេដោយផ្ទាល់

"សួរស្តីលោកប៉ា! សុខភាពយ៉ាងម៉េចហើយពេលនេះ?"

«នៅក្បែរកូនយើងយូរៗទៅមានអី និយាយស្តីគ្រាន់នឹងសមសួនជាងមុនបន្តិច» បានលឺសម្តីប៉ាក្មេកហើយជុងហ្គុកបានត្រឹមមិនមាត់បង្ហាញស្នាមញញឹមស្រាលៗចេញមក

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now