ការស្លាប់របស់ខាធើរ វាប្រៀបបានដូចជាស្ទេស៏ហ្វតយកកាំភ្លើងមកភ្ជុងចំកណ្តាលក្បាលលូហ្គេនចំៗព្រមានជាលើកចុងក្រោយថាគេអស់ឱកាសដើម្បីរស់បន្តទៀតហើយ ចំណែកកូនចៅដែលហៃអើរតាមកន្លងមកពេលនេះក៏ហាក់ខ្លបខ្លាចស្ទាក់ស្ទើរចង់ដកខ្លួនចេញព្រោះម្នាក់ៗហាក់មិនចង់ជួបនូវចំណុចបញ្ចប់ដូចគ្នានឹងអ្នកពីមុនៗ
សភាពការណ៏កាន់តែគ្រោះថ្នាក់ធ្វើអោយលូហ្គេនត្រូវសម្រេចចិត្តផ្លាស់ប្តូរទីតាំងទៅរស់នៅកន្លែងថ្មី នាំយកទៅកូនចៅរបស់គាត់ទៅលាក់ខ្លួនមួយរយ:សិន មិននឹកស្មានថាសារនេះគាត់អំណួតខ្លាំងពេក គិតថាត្រលប់មកសារនេះពិតជាអាចបំបាក់គេបានប៉ុន្តែចុងក្រោយបែរជាបាត់បង់អស់កូនអុកក្នុងដៃ សូម្បីតែជំនិតដែលមានស្នារដៃល្អដូចជាខាធើរក៏ត្រូវបាត់បង់
តែមិនអីទេ! ទោះជាយ៉ាងណាក៏គាត់មិនអោយការខិតខំច្រើនឆ្នាំអាសារបង់ឡើយ...វាលំបាកណាស់ទម្រាំមកដល់ចំណុចនេះទៅហើយ បើជ្រុលជាគង់តែត្រូវស្លាប់គាត់ក៏មិនព្រមចុះចាញ់ក្នុងការចង់តំណែងមួយនេះពីចៅរបស់បងថ្លៃខ្លួនឯងឡើយ
"រកមិនឃើញ?"វេស៏អោនមុខចុះពេលឃើញជុងហ្គុកបោះឯកសារលើតុចោទសួរមកកាន់គេពេលដឹងថាលូហ្គេនបានគេចខ្លួនបានពីកណ្តាប់ដៃគេ
"ប៉ុន្តែសារនេះវាមិនបានគេចទៅក្រៅប្រទេសលោកម្ចាស់ ព្រោះយើងមានកូនចៅចាំអង្កេតនៅទីនោះមិនប្រទះឃើញនោះឡើយ ដូច្នេះនៅតែអាចរកឃើញ"
"រហ័សរកវាអោយលឿនទៅ! យើងមិនចង់អូសបន្លាយស្អីជាមួយវាឡើយ"មនុស្សបែបនេះទុកអោយមានជីវិត នៅតែអំណួតចង់បំបាក់គេអញ្ចឹងវាខាតកាងារនិងពេលវេលាគេណាស់កម្ចាត់អោយរួចរាល់នោះវានឹងមិនក្លាយជាបន្លាលើផ្លូវដើរបន្តទៀត
"បាទលោកម្ចាស់"វេស៏រហ័សចាកចេញទៅតាមស្វែងរកលូហ្គេន អោយបានលឿនបំផុតតាមដែលអាចធ្វើបានបើមិនអញ្ចឹងទេគេនេះឯងដែលជាអ្នកមានបញ្ហានោះ
ថេយ៉ុងដែលដើរមកយកនំនិងទឹកតែឡើងមកអោយ បានឃើញវេស៏ដើរឡើងលឿនស្លេវបែបនេះក៏រហ័សសួរនាំគេ
"មានរឿងអីមែនទេវេស៏មើលទៅប្រញាប់យ៉ាងនេះ?"
"អ្នកដែលជាសត្រូវរបស់លោកម្ចាស់ពេលនេះបានគេចខ្លួន គាត់ខឹងខ្លាំងណាស់ ទើបខ្ញុំត្រូវរហ័សតាមរកអោយបានលឿនតាមដែលអាចធ្វើបាន"
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Storie d'amore«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]