ភាគ៥:ប្រាប់បងមក

1.4K 236 18
                                    

ភូមិគ្រិះនេល៏

"លោកប៉ានិយាយថាម៉េច?"សម្លេងរបស់នាងក្រមុំបន្លឺឡើងពេលដាក់ខ្លួនអង្គុយក្បែរឪពុកនិងម្តាយក្រោយបានស្តាប់លឺថាស្ទេស៏ហ្វតបានបញ្ជូនមនុស្សអោយមកចរចារឿងចង់បានដីតំបន់មាត់សមុទ្ររបស់គ្រួសារពួកគេ

"លោកម្ចាស់បានអោយមនុស្សមកនិយាយជាមួយកាលពីប៉ុន្មានថ្ងៃមុន ទើបប៉ារហ័សស្នើរសុំការដោះដូរជាមួយកាស៊ីណូរបស់គាត់មិននឹកស្មានថានឹងយល់ព្រមនោះឡើយ"គាត់ក៏ហាក់មិនយល់ព្រោះដីតំបន់នោះក៏ទុកចោលមកយូរហើយ ហើយគាត់ក៏មើលមិនឃើញពីប្រយោជន៏អ្វីសោះដល់តែពេលដែរបានអ្នកមានអំណាចមកសុំប្តូរបែបនេះក៏ហាក់ត្រេកអរទាមទារចង់បានរបស់តបស្នងមកវិញអោយខ្ពស់ថែមទៀត

"កាស៊ីណូនៅអិលអេនោះរកប្រាក់ចំណូលបានច្រើនមហាសាលណាស់ ហេតុអីក៏សុខចិត្តដូរជាមួយដីរបស់យើងទៅវិញណ៏!សារនេះខាងយើងចំណេញច្រើនជាងខាងនោះទៅ យ៉ាងណាបងក៏ព្រមទៅគិតគូរច្រើនធ្វើអីទៀត?"

"ដែលបងនិយាយថាធ្វើជាពិចារណាសិនក៏ព្រោះតែមិនចង់អោយខាងនោះយល់ថាយើងដូចជាតក់ក្រហល់ពេក ម្យ៉ាងមនុស្សរបស់លោកម្ចាស់ក៏បញ្ជាក់ថាស្ទេស៏ហ្វតព្រមនឹងចំណាយអោយបានតំបន់នោះមកគ្រប់គ្រងដូច្នេះទើបបងគិតថានឹងទាមទារប្រាក់ជាថ្នូរបន្ថែមពីលើមួយតង់ទៀតណាអូន"

"ហីយ៉ា!បងពិតជាឆ្លាតខ្លាំងណាស់!"

"ខ្ញុំថាបើសិនជាយើងប្តូរពីការទាមទារប្តូរទៅជារបស់បន្ថែមវិញនោះ ថាមិនត្រូវអាចនឹងផ្គាប់ចិត្តលោកម្ចាស់បានច្រើននោះយើងនឹងទទួលបានលើសនោះទៅទៀត"សម្តីចេញពីមាត់កូនស្រីអៃហ្វានអោយពួកគាត់ផ្អាកសំណើចបន្តិចងាកទៅមើលកូនស្រីដែលបង្ហាញស្នាមញញឹមឡើងមក

"កូននិយាយនេះបានន័យថាយ៉ាងម៉េច? "

"បើខ្ញុំក្លាយជាមនុស្សរបស់លោកម្ចាស់ តើអ្នកទាំងពីរមិនគិតខ្លះទេឬថាគ្រួសារយើងនឹងមានមុខមាត់ហើយរស់នៅសុខសប្បាយកម្រិតណានោះ?"លោកថមម៉ាសនិងភរិយាងាកមើលមុខគ្នាបន្តិច យល់ថាអ្វីដែលកូនស្រីបាននិយាយវាក៏ត្រឹមត្រូវប៉ុន្តែមិនយល់ថាវាប្រថុយពេកទេឬ?

[The Wrongful Desire]  រដូវកាលទី២Where stories live. Discover now