តាំងតែពីថ្ងៃដែលកើតរឿងនោះមកទល់នឹងពេលនេះវាក៏កន្លងផុតទៅបានមួយសប្តាហ៏ហើយ ថេយ៉ុងនិងកូនក៏មិនបានជាប់ឃុំនៅខាងក្នុងនោះទៀតអ្វីដែរ នោះគឺដោយសារការនិយាយគ្នានៅយប់នោះទើបជុងហ្គុកយល់ព្រមមិនឃុំពួកគេទុកនៅខាងក្រោមនោះបន្ត។ បន្ទាប់ពីពេលនោះថេយ៉ុងក៏មិនបានជួបជាមួយជុងហ្គុកទៀតដែរ តាមសន្យាដែលពួកគេព្រមថយម្នាក់មួយជំហាន និងត្រូវការពេលវេលារៀងខ្លួនចំពោះរឿងដែលបានកើតឡើងពោលគឺថេយ៉ុងនិងកូនស្នាក់នៅវិមានដដែល ចំណែកជុងហ្គុកគេក៏ទៅស្នាក់នៅកូនផ្ទះលំហែរដែលនាយបានសាងសង់នៅក្រោយវិមាន រង់ចាំផ្លូវចិត្តពួកគេល្អប្រសើរជាងនេះសឹមមកជួបគ្នាម្តងទៀត
"ម្ចាស់តូចចង់ចេញទៅណាដែរបាទ?"វេស៏ដែលពេលនេះត្រូវបានជុងហ្គុកអោយតួនាទីមកតាមមើលថែថេយ៉ុងនិងកូនមួយរយ:ក៏ចូលមកសួរនាំពេលឃើញថេយ៉ុងបីឃេនឌ្រីកចុះមកជាន់ខាងក្រោមមានអ្នកបម្រើម្នាក់ស្ពាយកាបូបដាក់សម្ភារ:ទារកមកតាមពីក្រោយផង ទោះជាឥលូវចាហ្វាយទាំងពីរមិនបានជួបមុខគ្នាតែវេស៏ក៏ធូរចិត្តពេលបានដឹងថាពួកគាត់បានដោះស្រាយគ្នារួចរាល់ គ្រាន់តែត្រូវការពេលវេលារៀងខ្លួនតែប៉ុណ្ណឹង
"ទៅលេងលោកប៉ានិងអ្នកមីង វេស៏ត្រៀមឡានអោយខ្ញុំបន្តិចបានទេ?"
"បាទ!សូមរង់ចាំបន្តិច"វេស៏ញញឹមរៀបនឹងបែរខ្នងដើរចេញតែក៏អាក់ពេលថេយ៉ុងហៅអោយឈប់សិនព្រោះគេមានរឿងចង់និយាយទើបជំនិតកម្លោះទាញទូរស័ព្ទឆាតទៅប្រាប់កូនចៅអោយត្រៀមឡានជំនួស
"ម្ចាស់តូចនៅត្រូវការអ្វីទៀតមែនទេ?"ថេយ៉ុងហាក់ស្ទាក់ស្ទើរបន្តិចតែក៏ដាច់ចិត្តសួរឡើង
"តើជុងហ្គុកគាត់យ៉ាងម៉េចហើយ?មួយសប្តាហ៏ហើយខ្ញុំមិនបានដឹងពីសុខទុក្ខគាត់សោះ"
"លោកម្ចាស់គឺនៅតែដូចដើម គ្រាន់តែស្ងប់ស្ងាត់ជាងមុនហើយឧស្សាហ៏ម៉ួម៉ៅច្រើនជាងមុនដូចគ្នាព្រោះមួយរយ:នេះគ្មាននរណានៅជួយទប់កំហឹងគាត់បានដូចម្ចាស់តូច"វេស៏ញញឹមតិចៗនិយាយប្រាប់ថេយ៉ុងពីស្ថានភាពរបស់ចាហ្វាយអោយនាយតូចញញឹមតិចៗពេលដឹងថាស្វាមីមិនបានឈឺថ្កាត់និងមានសុខភាពល្អ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]