រសៀលបន្តិចសុកជីន ម៉ូណេតក៏បានធ្វើដំណើរមកសួរសុខទុក្ខព្រមជាមួយអំណោយសម្រាប់ថេយ៉ុងនិងឃេនឌ្រីកផង
"អរគុណលោកម៉ូណេតហើយដែលបានមកសួរសុខទុក្ខនៅមានអំណោយមកថែមទៀត"ថេយ៉ុងញញឹមអរគុណទៅកាន់សុកជីនដែលឈរនៅក្បែរគ្រែសម្រាករបស់គេដោយមានជុងហ្គុកនៅយកអំណោយរបស់សុកជីនមុននេះយកទៅទុកលើសាឡុងសិន
"ហៅខ្ញុំសុកជីនធម្មតាក៏បានដែរម្ចាស់តូច"សុកជីនញញឹមយ៉ាងស្រស់ដាក់ថេយ៉ុងព្រមទាំងអាល្អិតដែលសង្ងំគេងក្នុងដៃរបស់នាយតូចផង
"ម៉េចនឹងអាចនោះ មើលទៅលោកក៏មានអាយុបងខ្ញុំដែរ...ខ្ញុំហៅថាបងប្រុសចុះហើយបងអាចហៅខ្ញុំថាថេយ៉ុងធម្មតាក៏បាន"សុកជីនងក់ក្បាល់យល់ព្រមលើកដៃចុចថ្ពាល់ឃេនឌ្រីកលេងតិចៗ
"តើមាននរណាមកសួរសុខទុក្ខឬនៅ?ឬមួយខ្ញុំជាអ្នកមកលេងឃេនឌ្រីកដំបូង?"
"លោកប៉ានិងអ្នកមីងបានមកមើលកាលពីព្រឹកដែរ ទើបតែចេញទៅមុនបងប្រុសមកដល់តែកន្លះម៉ោងប៉ុណ្ណោះ"ថេយ៉ុងនិយាយប្រាប់ដោយមានជុងហ្គុកបន្តមកពីក្រោយផង
"ចេញថើបចូលថើប ស្ទើរតែចង់យកឃេនឌ្រីកត្រលប់ទៅវិញជាមួយទៅហើយ"ថេយ៉ុងបែរមកក្តិចដើមដៃជុងហ្គុកចំណែកសុកជីនក៏ផ្ទុះសំណើចឡើងមកពេលលឺនាយនិយាយបង្អាប់ពីប៉ាក្មេកបែបនេះ
"ក្តិចបងធ្វើអី បងនិយាយការពិតទេតើ"
"បងហើយនិងប៉ាចេះតែយ៉ាងម៉េច ជួបគ្នាពេលណាក៏ចូលចិត្តរករឿងគាត់មិនហត់ទេឬ? "
"បើគាត់ស្រលាញ់ចៅប្រុសស្ទើរតែចង់យកកូនទៅពិតមែនមិនអោយបងនិយាយ"គេនៅខំតវ៉ាទាំងដែលសុកជីនឯណេះសើចឡើងចង់ចុកពោះទៅហើយ មិននឹកស្មានថានឹងបានឃើញផ្នែកនេះចេញពីស្ទេស៏ហ្វតសោះលើកទីមួយហើយ
"បងអាចបីគេបានដែរទេ?"ថេយ៉ុងញញឹមបន្តិចទើបហុចឃេនឌ្រីកអោយសុកជីនបានបីលេងនិងមើលមុខគេច្បាស់
"ក្នាញ់ដល់ហើយ!"សុកជីនបីឃេនឌ្រីកដើរទៅមកមើលទៅទំនងជាស្រលាញ់អាល្អិតនេះដល់ហើយ
"មិននឹកស្មានថាអ្នកទាំងពីរអាចបង្កើតបានកូនគួរអោយស្រលាញ់បែបនេះទេគួរអោយច្រណែនណាស់"
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]