ម៉ោង៣រសៀល
ស្ទេស៏ហ្វតគ្រុប
ដោយសារតែទំនេរពេលរសៀលបានប៉ុន្មានម៉ោងដែរទើបថេយ៉ុងសម្រេចចិត្តថានឹងឆ្លៀតទិញអីយកមកអោយជុងហ្គុកបានញ៉ាំខ្លះ ព្រោះកាលពីថ្ងៃត្រង់ខលទៅសួរវេស៏ថានាយមានបានញ៉ាំអីឬអត់ទើបដឹងថាជុងហ្គុករវល់ការងារពេក មិនបានញ៉ាំអាហារថ្ងៃត្រង់នោះឡើយ។ ពេលមកដល់ក៏លើកដៃគោះទ្វារអូហ្វីសសឹមរុញចូលក៏ប្រទះឃើញជុងហ្គុកអង្គុយលើសាឡុងជជែកគ្នាជាមួយមនុស្សប្រុសម្នាក់
"ថេយ៏!មកនេះមកអូន"លឺគេហៅទើបថេយ៉ុងបានត្រឹមទុកអាវពេទ្យរបស់គេទៅម្ខាងហើយដើរមកអង្គុយក្បែរទើបញញឹមទៅកាន់អ្នកដែលអង្គុយមិនឆ្ងាយពីស្វាមីប៉ុន្មានជាការរាក់ទាក់ ចំណែកប្រអប់អាហារដែលទិញមកមុននេះត្រូវបានវេស៏យកទៅទុកនៅម្ខាងសិន
"បងណែនាំអោយស្គាល់...នេះលោកគ្រូពេទ្យសុកជីន ម៉ូណេតជាម្ចាស់មន្ទីរពេទ្យនៅប៉ារីសដែលបងធ្លាប់បានប្រាប់អូន"ថេយ៉ុងលឺបែបនេះក៏ហាក់ចាំបានថាជុងហ្គុកធ្លាប់និយាយប្រាប់ថានាយមានអ្នកស្គាល់គ្នាកាលពីសម័យរៀនដែរ
"រីករាយណាស់ដែលបានជួបលោកដុកទ័រដោយផ្ទាល់ក្នុងថ្ងៃនេះ"
"រីករាយដូចគ្នាដែលបានជួបម្ចាស់តូច"សុកជីនញញឹមរាក់ទាក់មកវិញ បានមកជួបថេយ៉ុងផ្ទាល់បែបនេះទើបដឹងថាគេពិតជាអូមេហ្គាដ៏ស្រស់ស្អាតពិតមែន....ពិតជាមិនប្លែកដែលស្ទេស៏ហ្វតត្រូវចំណាយកម្លាំងកាយចិត្តទម្រាំតែអាចយកឈ្នះចិត្តបាន
"បងនិងលោកដុកទ័រមានការងារនិយាយគ្នាទៀតទេ?អូននឹងអាលបានចេញអោយពួកបងស្រួលនិយាយគ្នាជាងនេះ"គេនិយាយឡើងខ្លាចក្រែងថាខ្លួនចូលមកបង្អាក់ការងារសំខាន់ ប៉ុន្តែជុងហ្គុកគ្រវីក្បាលអោនមុខថើបថ្ពាល់គេមួយខ្សឺតនៅចំពោះមុខសុកជីន
"មិនមានទៀតទេពួកបងនិយាយគ្នារួចហើយ"ជុងហ្គុកឆ្លើយប្រាប់តាមដោយសុកជីនដែលងក់ក្បាលតិចៗតាមសឹមបន្ត
"បើដូច្នេះខ្ញុំគិតថាត្រូវត្រលប់ទៅវិញហើយ....ចំណែករឿងដែលពួកយើងបាននិយាយគ្នាខ្ញុំនឹងព្យាយាមជួយអោយអស់ពីលទ្ធភាព"
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]