ព្រឹកថ្ងៃបន្ទាប់
ម៉ោង៨:២៥នាទី
"យប់មិញតើបងបាត់ទៅណាជុងហ្គុក?"សំណួររបស់គេធ្វើអោយដៃដែលហៀបនឹងលើដួសបបរបញ្ចុកខ្លួនក៏អាក់បន្តិចទើបញញឹមលើកទៅដាក់ជិតមាត់ថេយ៉ុង ព្រោះតែពេលគេមកដល់វាក៏ម៉ោង៦ព្រឹកទៅហើយចំពេលដែលថេយ៉ុងកំពុងងើបទៅងូតទឹកអោយកូននិងសម្អាតខ្លួនឯងហើយក៏ឃើញនាយចូលមកល្មម
"បងជាប់ការងារបន្ទាន់ ឃើញអូនគេងលក់ទើបមិនបានដាស់"ថេយ៉ុងមិនមាត់ហារមាត់ញ៉ាំបបរដែលស្វាមីបានបញ្ចុកដោយប្រើក្រសែរភ្នែកសង្ស័យមើលមកគេនៅឡើយ
"បើអូនមិនជឿអូនចេញទៅសួរកូនចៅបងនៅខាងក្រៅបាន យប់មិញបងបានផ្តាំពួកគេថាបើអូនមកសួរអោយប្រាប់បែបនេះ"
"មិនអីទេ...អូនគ្រាន់តែបារម្ភប៉ុណ្ណោះ"ថេយ៉ុងឈ្ងោកមុខចុះចាប់កាន់ដៃជុងហ្គុកបន្តិច
"មួយរយ:នេះអូនឃើញបងសម្រាកបានគ្រប់គ្រាន់ឡើយ អូនក៏បារម្ភពីសុខភាពបងដូចគ្នា"ជុងហ្គុកដកដង្ហើមធំបន្តិចតែក៏ញញឹមដាក់ដៃពីលើដៃរបស់ថេយ៉ុង
"ពេលនេះបងបានដោះស្រាយរួចហើយក៏ប្រហែលជាអាចត្រលប់មកផ្ទះជុំអូននិងកូនបានដូចមុនបានខ្លះហើយ"ថេយ៉ុងលឺបែបនេះក៏ហាក់ធូរស្បើយក្នុងចិត្តមកខ្លះពេលដែលដឹងថានាយបានដោះស្រាយរួចរាល់អស់ ប្រាប់តាមត្រង់ចុះគេបារម្ភពិតមែនបៅពេលឃើញគេចេញទៅធ្វើការមិនស្គាល់ថ្ងៃមិនស្គាល់យប់បែបនេះ
"អាល្អិតមិនទាន់ភ្ញាក់ទេឬ?"ជុងហ្គុកបញ្ចុកបបរអោយថេយ៉ុងបណ្តើរឆ្លៀតអើតមុខមើលកូនដែលគេងបណ្តើរ
"ភ្ញាក់ពីទាបភ្លឺម្តងហើយងើបម្តងទៀតពេលយកគេទៅងូតទឹកនឹងឯង"ថេយ៉ុងងាកមើលមុខកូនបណ្តើរនិយាយប្រាប់បណ្តើរ ពេលខ្លះសរសើរថាគេស្លូតមិនចេះកិកកុកយំរករឿង តែដល់ពេលយំឃ្លានឬពេលលួងអោយគេងវិញក៏មិនងាយដូចគ្នា
"បន្តិចទៀតពេទ្យមកពិនិត្យបងនឹងសួរគាត់ថាអូនអាចចេញវិញបានពេលណា"ថេយ៉ុងមិនមាត់តែក៏ងក់ក្បាលតិចៗទាញចានបបរពីដៃជុងហ្គុកយកមកញ៉ាំខ្លួនឯងមុននឹងដេញនាយអោយទៅញ៉ាំតាមក្រោយ មិនព្រមសម្រាកហើយមិនសូវញ៉ាំអីបែបនេះទើបចេះតែខ្លាចថានាយកើតខ្យល់និងមិនស្រួលខ្លួន
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romansa«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]