ថេយ៉ុងអង្គុយលាងឈាមលើប្រអប់ដៃអ្នកដែលអង្គុយលើឡានទាំងមុខកាចៗព្រោះហាក់នៅម៉ួម៉ៅនឹងហេតុការណ៏មុននេះនៅឡើយ
"រឿងវាចប់ហើយ បងល្មមត្រជាក់ចិត្តបានហើយណា"
"...."គេមិនឆ្លើយគិតតែសង្ងំអោយថេយ៉ុងជូតឈាមអោយដែលមិននិយាយព្រោះមិនចង់ប្រកែកតវ៉ាជាមួយថេយ៉ុងរឿងដែលគេនៅខឹងនេះឡើយ នៅស្តាយរឿងមុននេះនៅឡើយតែថេយ៉ុងមកឃាត់គេ
ថេយ៉ុងភ្ញាក់បន្តិចពេលគេស្រាប់តែចាប់កន្សែងពីដៃខ្លួនគប់ទៅម្ខាងហើយស្រវាអោបចង្កេះគេលើកអោយមកអង្គុយលើភ្លៅដោយមិនអោយដំណឹងសម្រាប់ត្រៀមខ្លួនមុនសោះ
"ជុងហ្គុក...."ថេយ៉ុងបម្រុងនឹងនិយាយសួរនាំតែពេលឃើញទឹកមុខមិនល្អរបស់នាយហើយក៏សម្រេចចិត្តស្ងាត់វិញសង្ងំស្ងាត់អោយគេអោបតាមចិត្ត
វិមានស្ទេស៏ហ្វត
ចុះពីឡានមកក៏មិនព្រមព្រលែងភរិយាទៅណា សុខចិត្តលើកបីគេឡើងចូលទៅខាងក្នុងដោយមានកូនចៅជាអ្នកបើកទ្វារអោយ
"ដាក់អូនចុះទៅជុងហ្គុក អូនចង់ទៅមើលកូន"
"គេសម្រាកជាមួយអ៊ំមេការនៅបន្ទប់ក្បែរនេះទេចាំស្អែកទៅក៏បាន"
"ប៉ុន្តែ..."
"យប់ជ្រៅហើយកុំរំខានកូន!"នាយតូចស្ងាត់មាត់ឈឺងពេលត្រូវគេបីអោយអង្គុយនៅលើគ្រែសិន សម្លឹងមើលទៅជុងហ្គុកដែលដោះអាវក្រៅក្រវាត់ចូលក្នុងកន្រ្តក ហើយក៏ដើរចូលបន្ទប់ទឹកមួយសន្ទុះធំក៏ចូលមកលើកបីគេឡើងមកម្តងទៀតប្រាប់ថាចង់ងូតទឹកជុំគ្នា ឃើញនាយនៅមិនទាន់អារម្មណ៏ល្អថេយ៉ុងក៏មិនចង់ជំទាស់ប្រកែកអោយគេកើតការមិនពេញចិត្តទើបមានតែតល់ព្រមនឹងឯង
"បង...."ស្ថិតនៅក្នុងអាងទឹក ថេយ៉ុងងើបពីផ្អែកខ្នងនឹងទ្រូងរបស់ជុងហ្គុក ហើយបែរមកមើលអ្នកដែលស្ងាត់ឈឺងតាំងតែពីចូលមកលើកដៃទៅប៉ះថ្ពាល់របស់នាយថ្នមៗ
"ខឹងអូនមែនដែរទេ?"ជុងហ្គុកគ្រវីក្បាលអោនមុខមកថើបដៃដែលលើកមកប៉ះថ្ពាល់របស់នាយ
"បើមិនខឹងហេតុអីមិននិយាយរកអូន?"
"បងកំពុងតែគិតថាឈប់អោយអូនចេញទៅណា អោយនៅតែផ្ទះតើវាល្អដែរទេ? "សារមុននាំទៅចូលរួមកម្មវិធីឧត្តមសេនីយ៏នៅឡាសវេហ្គាសក៏កើតរឿងឥលូវមកសារនេះម្តងទៀត
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]