ម៉ោង៤ទាបភ្លឺ
ភូមិគ្រិះខេស្តុន
ជុងហ្គុកដើរចូលមកខាងក្នុងភូមិគ្រិះបន្ទាប់ពីបំបែកផ្លូវជាមួយវេស៏រួច ក្នុងដៃមានកាន់អាវក្រៅពណ៏ខ្មៅជាប់មកជាមួយផង ម៉ោងស្មាននេះទំនងជាថេយ៉ុងមិនទាន់ភ្ញាក់នៅឡើយបែបនេះក៏ល្អព្រោះគេនឹងមិនចាំបាច់ឆ្ងល់ពីអាវដែលខ្ទាតជាប់តំណក់ឈាមតិចៗនោះរបស់គេ
"ស្នារដៃឯងឬ?"គេអាក់ជំហានជើងបន្តិចពេលលឺសម្លេងពីមាត់ទ្វារបន្ទប់ទទួលភ្ញៀវដែលកំពុងធ្វើការចុះផ្សាយពីព៏ត៏មានគ្រួសារត្រកូលនេល៏តាមកញ្ចក់ទូរទស្សន៏ ងាកទៅក៏ឃើញថាជាលោកឃេវីនដែលអោបដៃសួរគេទាំងមុខស្ងួតចែស
"ពួកវាចង់សម្លាប់ប្រពន្ធកូនខ្ញុំ លោកប៉ាក្មេកគិតថាខ្ញុំនឹងព្រមបណ្តោយអោយពួកវាសម្រេចបំណងបានមុនឬ?"លោកឃេវីនមិនមាត់ដើរមកទះស្មារជុងហ្គុកតិចៗ ព្រោះគាត់ក៏ហាក់ដឹងរឿងមកខ្លះៗពីវេស៏មករួចទៅហើយ
"ធ្វើបានល្អ! តែយើងថាឯងគួរតែរកនឹកដោះសារជាមួយគេព្រឹកនេះទៅ ថេយ៉ុងច្បាស់ជាមិនសប្បាយចិត្តដែលដឹងថាឯងសម្លាប់មនុស្សមួយត្រកូលដោយសារគេនោះ"ជុងហ្គុកមិនមាត់តែក៏ងក់ក្បាលតិចៗ តែជាធម្មតាភរិយារបស់គេជាមនុស្សមានហេតុផល យល់ពីទុក្ខធុរ:ខ្លាំងណាស់ បើគ្រាន់តែរឿងប៉ុណ្ណេះឃ្នើសចិត្តខឹងម្ល៉េសពួកគេមិនអាចឈានដល់ដំណាក់កាលមានកូនជាមួយគ្នាបែបនេះឡើយ
"ទៅសម្រាកទៅ យប់ជ្រៅហើយ"ជុងហ្គុកងក់ក្បាលម្តងទៀតស្តាប់សម្តីលោកប៉ាក្មេកទើបដើរទៅជាន់ខាងលើដើម្បីសម្អាតខ្លួនសិន
"សង្ឃឹមថាឯងនឹងការពារកូននិងចៅយើងបានល្អចុះស្ទេស៏ហ្វត!"
ម៉ោង៧:៥៥នាទីព្រឹក
ថេយ៉ុងភ្ញាក់ដឹងខ្លួនឡើងមកដឹងថាខ្លួនឯងស្ថិតនៅក្នុងរង្វង់ដៃរបស់ស្វាមីដែលធ្វើអោយខ្លួនហាក់ភ្ញាក់ផ្អើលបន្តិចព្រោះមិនដឹងថាគេត្រលប់មករកតាំងតែពីពេលណា ប៉ុន្តែបើតាមមើលពីការគេងលក់មិនដឹងខ្លួនរបស់គេអាចអោយនាយតូចប៉ាន់ស្មានបានថាទើបតែមកដល់ មិនអញ្ចឹងមិនមែនអស់កម្លាំងគេងមិនដឹងថាប្រពន្ធរើរខ្លួនចេញដូច្នេះឡើយ
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]