"លែងអូនបានហើយណាជុងហ្គុក...អូនត្រូវធ្វើការ"ថេយ៉ុងនិយាយប្រាប់ទៅកាន់អ្នកដែលនៅអោបគេនៅឡើយ តាំងតែពីមកដល់ទីនេះភ្លាមនាយអោបគេមិនលែងសោះ ហាក់ដូចជាខ្លាចថាបើលែងហើយខ្លួននឹងរលាយបាត់ទៅណាអញ្ចឹង
"បងអោយអូនសម្រាកហើយ មិនបណ្តោយអូនទៀតនោះទេ"នេះមិនទាន់ដើរចូលកន្លែងធ្វើការផងមានរឿងប៉ុណ្ណឹងទៅហើយ មន្ទីរពេទ្យទៀតសោតក៏មានមនុស្សចេញចូលអត់ឈប់ឈរ ចុះបើមានមនុស្សបន្លំខ្លួនមករកថេយ៉ុងទៀតនោះ?
"អូនមិនបានកើតអ្វីធ្ងន់ធ្ងរនោះឡើយ ម្យ៉ាងមានអ្នកជំងឺជាច្រើននៅរង់ចាំអូនកុំបែបនេះអីណាជុងហ្គុក"គេនិយាយលួងលោមតែមើលទៅជុងហ្គុកហាក់នៅតែមិនព្រមទើបគេអោនមុខថើបបបឺតបបូរមាត់នាយថើរៗបំណងលួងអោយគេស្ងប់ចិត្តមកវិញបានខ្លះ
"គ្រប់យ៉ាងវានឹងមិនអី បងទុកចិត្តចុះ"ជុងហ្គុកសង្ងំស្ងៀមហាក់គិតបន្តិចទើបសម្លឹងមើលមុខភរិយាដែលនៅអង្គុយលើភ្លៅរបស់ខ្លួន ទើបសន្សឹមងក់ក្បាលយល់ព្រមអោយថេយ៉ុងញញឹមសប្បាយចិត្តពេលឃើញនាយយល់ព្រមបែបនេះ
"បានតែម្តងនេះប៉ុណ្ណោះ! បើសិនជាបងដឹងដំណឹងពីគ្រោះថ្នាក់អូនម្តងទៀតមិនថាអូនអង្វរបងកម្រិតណាក៏បងមិនព្រមទៀតដែរ"ថេយ៉ុងងក់ក្បាលផ្ងក់ៗជាការសន្យាសង្ងំនៅលើភ្លៅជុងហ្គុកអស់មួយស្របក់ធំទៀតទម្រាំតែនាយអស់ចិត្តព្រមចាកចេញទៅវិញទុកអោយគេនៅធ្វើការបន្តទៀត ថែមទាំងផ្តាំអោយគេចប់ការងារត្រូវទៅសម្រាកនៅភូមិគ្រិះខេស្តុនសិនព្រោះថាគេអាចនឹងរវល់ដល់យប់ជ្រៅឬមិនបានត្រលប់មកវិញទេយប់នេះខ្លាចថាទុកអោយនៅវិមានម្នាក់ឯងនឹងមានបញ្ហាណាមួយដែលនឹកស្មានមិនដល់
"មានគេទាក់ទងមកថាថមម៉ាស នេល៏បានត្រលប់មកកាលីហ្វ័រញ៉ាវិញហើយ...."
"ក្រែងកូនស្រីគេនិយាយថាទៅ២ខែមិនអញ្ចឹង?លួចត្រលប់មករៀបផែនការបំផ្លាញយើងតាមបញ្ជាចាហ្វាយវាហើយមើលទៅ"ជុងហ្គុកសួរចម្អកឡើងមក គេស្មានថាហើយគ្រួសារនេះវាមិនមានបំណងល្អមកលើគេទើបសំណាងដែរចាត់កូនចៅអោយតាមស៊ើបជាសម្ងាត់ហើយក៏បានដឹងថាគ្រួសារនេះធ្វើការអោយនរណា
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]