ម៉ោង ១១:២៥នាទីថ្ងៃត្រង់
ស្ទេស៏ហ្វតគ្រុប
សម្លេងគោះទ្វារបន្លឺឡើងបីដង មុននឹងវេស៏រុញទ្វារចូលមកជាមួយប្រអប់អាហារមកខាងក្នុងជាមួយផង
"លោកម្ចាស់....ខ្ញុំយកបញ្ជីភ្ញៀវដែលទទួលបាននូវនាវានិងអាវុធរបស់ពួកយើងកាលពីប៉ុន្មានថ្ងៃមុនមកអោយពិនិត្យ"ជុងហ្គុកទទួលមកកាន់ហើយយកវាមកបើកមើល
"យប់នេះនឹងមានការនាំចេញនូវទំនិញបន្ថែមទៀត ហើយក៏មានក្រុមមន្រ្តីមួយចំនួនកម្មង់នូវអាវុធយើងខ្លះដូចគ្នា"
"រៀបចំដឹកចេញអោយរៀបរយនៅយប់នេះ...កុំអោយយើងដឹងថាពួកឯងពន្យារពេលទំនិញចេញម្តងទៀតអោយសោះ"
"បាទ! វានឹងមិនមានម្តងទៀតទេលោកម្ចាស់"វេស៏អោនក្បាលគោរពបន្តិចពេលជុងហ្គុកបក់ដៃដេញអោយគេចេញទៅបាន តែគេមិនទាន់ចេញព្រោះមិនទាន់ប្រាប់រឿងប្រអប់អាហារនៅឡើយ
ឃើញថាជំនិតនៅមិនទាន់ចាកចេញ ជុងហ្គុកងើបមុខពីឯកសារមកមើលទាំងចងចិញ្ចើមចូលគ្នាបម្រុងនឹងស្តីអោយតែវេស៏ក៏បន្លឺបានមុន
"ម្ចាស់តូចបានធ្វើអាហារយកមកផ្ញើរជូនលោកម្ចាស់ដែរ ព្រមទាំងផ្តាំអោយលោកម្ចាស់ពិសារអោយអស់ទៀតផង"ជុងហ្គុកលឺបែបនេះក៏រហ័សទទួលយកស្បោងប្រអប់អាហារមកកាន់បើកមើល ក្នុងចិត្តក៏លួចអរដែរពេលដឹងថាថេយ៉ុងបានបារម្ភពីគេបែបនេះ
មើលទៅគេគួរតែរហ័សរកវិធីទៅជួបហើយមើលទៅ...គេមិនអាចទ្រាំអង្គុយមើលរូបថតភរិយាទៀតបានទេ
"ចេញទៅបានហើយ"វេស៏ញញឹមបន្តិចអោនក្បាលជាការគោរពលាមុននឹងចាកចេញទៅបិតទ្វារជូនចាហ្វាយយ៉ាងជិត ហើយក្រោយពេលគេចេញទៅផុតស្នាមញញឹមក៏ចាប់ផ្តើមផុសឡើងនៅលើផ្ទៃមុខជុងហ្គុកពេលគេបើកប្រអប់អាហារនោះមើលចង់ដឹងថាថេយ៉ុងធ្វើអ្វីមកអោយគេញ៉ាំខ្លះ ហើយក៏ឃើញសុតតែជាអាហារដែលគេចូលចិត្តទាំងអស់ តាំងតែពីកើតរឿងមកនេះជាលើកដំបូងបន្ទាប់ពីមួយសប្តាហ៏ដែលគេមិនបានញ៉ាំអាហារស្នារដៃថេយ៉ុងនោះ
"បងនឹងធ្វើអោយគ្រប់យ៉ាងត្រលប់មកដូចដើមវិញ"
វិមានស្ទេស៏ហ្វត
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romance«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]