ភូមិគ្រិះខេស្តុន
"លោកតា!លោកយាយ! "នីកូលចូលមកអោបលោកតានិងលោកយាយបន្តិចដោយអារម្មណ៏រីករាយ ចំណែកឃេនឌ្រីកក៏គ្រាន់តែអោនក្បាលបន្តិចបង្ហាញជាការគោរពដល់មនុស្សចាស់ទាំងពីរ
"នឹកណាស់ចៅយាយ!ឃ្លានដែលទេចៅ យាយបានត្រៀមអាហារច្រើនណាស់"លោកស្រីញញឹមស្រស់ពេលឃើញក្មេងៗងក់ក្បាលទើបពរចៅស្រីដើរចូលទៅក្នុងដោយមិនភ្លេចហៅឃេនឌ្រីកអោយតាមមកជាមួយផង
"លោកប៉ា សុខភាពមួយរយ:នេះយ៉ាងណាដែរ"ថេយ៉ុងព្រលែងចេញពីការអោបលោកប៉ាវិញហើយដើរទន្ទឹមនឹងបុរសចំណាស់ដែលដើរមានកាន់ឈើច្រត់ទប់លំនឹងផង
"មិនមានធ្វើទុក្ខអីនោះទេ កូនកុំបារម្ភពេកអី"ថេយ៉ុងបានលឺបែបនេះក៏សប្បាយចិត្តដែរច្រើនឆ្នាំបានកន្លងផុតហើយ លោកប៉ាគាត់ក៏ចាស់ណាស់ហើយ អ្នកមីងរបស់គេក៏ដូចគ្នាទើបថេយ៉ុងចេះតែចង់រំលែកពេលមួយសប្តាហ៏មកលេងនិងពិនិត្យសុខភាពជូនពួកគាត់អោយបានមួយថ្ងៃក៏ដូចជាបាននាំចៅនិងស្វាមីមកជួបជុំគ្នាអោយពួកគាត់មានអារម្មណ៏កក់ក្តៅខ្លះដែរ
"ពេលពិសារបាយរួចកូននឹងពិនិត្យសម្ពាធឈាមជូនលោកប៉ានិងអ្នកមីងណា"លោកឃេវីនងក់ក្បាលកាន់ដៃកូនមកតុអាហារអោយគេញ៉ាំអាហារហើយក៏មិនភ្លេចហៅកូនប្រសារដែលយួរកាបួបថ្នាំពេទ្យអោយភរិយាមកចូលរួមដូចគ្នា
"ខ្ញុំបានទិញតែដែលអ្នកទាំងពីរចូលចិត្តមកដែរ លឺថេយ៉ុងប្រាប់ថាចូលចិត្តនិងជំនួយដល់សុខភាពទើបកម្មង់មក"ជុងហ្គុកប្រាប់ស្របពេលវេស៏លើកកំប៉ុងតែដែលតម្រៀបក្នុងកន្រ្តកមកដាក់ជូនពួកគាត់
"អរគុណហើយណាក្មួយ"អ្នកស្រីអូលីវៀរអរគុណទៅកាន់ក្មួយប្រសារដែលជួយចាប់អាហារអោយគាត់និងលោកឃេវីនដែរពេលនេះក៏ញញឹមខ្លះដែរពេលបានឃើញថាកូនប្រសារម្នាក់នេះឥលូវក៏ចេះគិតគូរមើលថែគ្រួសារខាងប្រពន្ធបានចំណាប់ណាស់ហើយ....ប៉ុន្មានឆ្នាំមកនេះស្ទេស៏ហ្វតពិតជាបានពិសោធន៏អោយគាត់បានឃើញថាគេអាចមានសមត្ថភាពមើលថែកូននិងចៅៗរបស់គាត់បានយ៉ាងល្អបាន
ឃើញបែបនេះគាត់ស្ងប់ចិត្តណាស់ហើយ....
ជាច្រើនថ្ងៃកន្លងផុត
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romansa«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]