ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
"ចាហ្វាយ!ខ្ញុំមានដំណឺងល្អមួយចង់មកប្រាប់"ខាធើរចូលមកខាងក្នុងជាមួយសឺមីខ្លាញ់ក្តាមមកចំពោះមុខចាហ្វាយ
"និយាយមក"
"ខ្ញុំរកឃើញមនុស្សសំខាន់របស់ស្ទេស៏ហ្វតហើយ"
"ពិតមែន?មនុស្សដូចវានឹងហ្ហេសចេះស្រលាញ់អ្នកផ្សេងកើត?"គាត់បន្លឺឡើងទាំងភ្ញាក់ផ្អើលតិចតួចប៉ុន្តែក៏សប្បាយចិត្តដែលអាចរកឃើញចំណុចខ្សោយរបស់ស្ទេស៏ហ្វតបាន
"មនុស្សរបស់យើងបានបញ្ជូនរូបភាពទាំងអស់នេះមក ក្រោយតាមដានមើល"ខាធើររុញរូបថតរបស់ថេយ៉ុងដែលកំពុងឡើងឡានរបស់ស្ទេស៏ហ្វតក្រោយពេលចេញពីធ្វើការនៅមន្ទីរពេទ្យ
"ជាអូមេហ្គា?"
"បាទចាហ្វាយ...ស្ទេស៏ហ្វតវាស្រលាញ់ថ្នាក់ថ្នមខ្លាំងណាស់"អ្នកជាចាហ្វាយលឺបែបនេះក៏មិនមាត់សម្លឹងមើលរូបថតរបស់ថេយ៉ុងមិនទម្លាក់ភ្នែកចុះសោះ
"ស្រលាញ់ខ្លាំងឬ?ខាធើរ!យើងថាឯងមានការងារត្រូវធ្វើហើយ"ជំនិតគ្រាន់តែលឺបែបនេះភ្លាមក៏រហ័សឈរត្រង់ខ្លួនចាំទទួលបញ្ជា
"ថមម៉ាស នេល៏មកដល់ហើយមែនទេ? "
"បាទចាហ្វាយ"
"នាំគេអោយមកជួបយើង!យើងមានការងារចង់អោយគេធ្វើ! "ខាធើររហ័សងក់ក្បាលចេញទៅតាមបញ្ជាយ៉ាងលឿនស្របពេលអ្នកដែលអង្គុយលើតុធ្វើការក៏លើកកាំបិតស្នៀតទៅដាក់នៅលើរូបថតដែលមាននៅលើតុជាមួយស្នាមញញឹមស្រាលៗផុសឡើងនៅលើផ្ទៃមុខ
______
កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
វិមានស្ទេស៏ហ្វត
ជុងហ្គុកចុះមកជាន់ខាងក្រោមមួលដៃអាវពណ៏ខ្មៅរបស់គេបន្តិចទើបសម្លឹងមើលទៅថេយ៉ុងដែលអង្គុយញ៉ាំបង្អែមនិងផ្លែឈើជំនួយដល់សុខភាពបណ្តើរមើលទូរទស្សន៏បណ្តើរ ឃើញញ៉ាំផងសើចផងដូចជាសប្បាយចិត្តដល់ហើយ....ឃើញភរិយាស្រស់ស្រាយបែបនេះនាយក៏អត់មិនញញឹមឡើងមកមិនបានរៀបនឹងបោះជំហានទៅរកក៏ស្រាប់តែលឺសម្លេងស្រែកអូយតិចៗរបស់ថេយ៉ុងទើបគេរហ័សស្ទុះទៅយ៉ាងលឿន
YOU ARE READING
[The Wrongful Desire] រដូវកាលទី២
Romans«បើសិនជាអូនជឿជាក់បងតែបន្តិច ពួកយើងក៏នឹងគ្មានថ្ងៃឈានដល់ដំណាក់កាលមួយនេះឡើយ....» ប្រលោមលោកបរទេសបែបប្រឌិត(omegaverse) [សូមអធ្យាស្រ័យទុកមុនបើសិនជាមានកំហុសឆ្គងកើតមាននៅត្រង់ប្រការណាមួយ]