🥀 អ្នកប្រមាញ់ 🥀

971 98 4
                                    

ភាគទី : 28 » [ឯងមានរឿងត្រូវជម្រះបញ្ជីរជាមួយយើង]
TaeKook Yoonmin
_____________
ដោយសារមិនមានការតបតពីនាងចចកតូច ក្រុមចចកស្មូមមុខកាចក៏ដើរចូលទៅបំណង ឡោមព័ទធ្វើបាប អាងថាទីនេះមិនសូវមានមនុស្សឆ្លងកាត់ ហើយវាក៏ជាកន្លែងព្រំប្រទល់រវាងតំបន់របស់ស្ទេលឡានិង
វីលស្ទេយ៍ផងដែរ
«ថយចេញទៅ!» ជីមីនថយបន្តិចគេចពីពួកចចកស្មូមមុខអាក្រក់ដែលជាបក្សពួកលោក មេដៀ នេះបើសិនជាកូនប្រុសរបស់លោក បានដឹងក៏មិនបណ្ដោយឲ្យពួកអស់នេះមកសម្លឹងចចកតូចរបស់គេដូចចំណីដូច្នេះដែរ
«ហៃយ៉ា...ក្លិនខ្លួនជះមកឡើងក្រអូប»
«មែនហើយ កូនប្រុសម្ចាស់វិមានពិតជាទាក់ទាញមែន ហ្ហឹសៗ...» សម្ដីសរសើរបែបលេបខាយទាំងនេះមិនបានធ្វើឲ្យម្ចាស់គេសប្បាយអរជាមួយទេ មានតែរអើមច្រើនជាង
«កុំមកប៉ះយើង! ថយចេញ យើងមិនចង់ ប្រយុទ្ធជាមួយចចកគ្នាឯងទេ» ជីមីនភ្នែកឡើងខៀវ ខឹងចិត្តដែលមកត្រូវឈរឲ្យគេ លេបខាយមើលងាយក៏បានត្រឹមគម្រាម ទាំងដឹងថាគេមិនខ្លាចស្រាប់ហើយ
«ហ្ហឹសៗ...ចាត់ការទៅ យើងទៅមុនហើយវ៉ើយ» លោកមេដៀអោបដៃដើរចេញទុក ឲ្យពួកចចកស្មូមរោគចិត្តអស់នោះចាត់ការ នាងចចកតូចតែម្នាក់ឯង មិនដឹងថាទប់ទល់រួចឬអត់ទេ
.............
«លោកពុក មិញនេះលោកពុកមកពីណា? សួរអ្នកក្នុងផ្ទះប្រាប់ថាទៅជាមួយពួកចចក ហ្ហេះ? មិចក៏មកវិញតែម្នាក់ឯង?» អ៊ូវុនងាក មើលក្រោយខ្នងគាត់រកមើលពួកចចកស្មូម តែមិនឃើញ
«អរ ពួកវាទៅរកចំណី បន្តិចទៀតប្រហែលមកវិញហើយ យើងទៅក្នុងមុនហើយ» មុខរបស់គាត់ដូចជាសម្រេចកិច្ចការអ្វីមួយរួចរាល់អញ្ចឹង
«លោកពុកដូចជាប្លែកណាស់» អ៊ូវុនរអ៊ូ
ម្នាក់ឯង ថ្ងៃមុនទៅសងសឹងយ៉ុនហ្គីក៏ញញឹមស្រស់បែបហ្នឹងដែរ ទោះសម្លា/ប់ គេមិនបាន លោកក៏រកឃើញចំនុចខ្សោយ របស់គេដូចគ្នា
_______
នៅខាងជីមីនពេលនេះថយរហូតដល់អស់ផ្លូវថយហើយ ក៏ងាករ៉េភ្នែករកផ្លូវរត់ចេញពីទីនោះ រាងតូចសម្រេចចិត្តប្រែជាចចកដើម្បីរត់ឲ្យបានកាន់តែលឿន ប៉ុន្តែ ក្រុមចចកស្មូមក៏តាមលឿនដូចគ្នា ពេលនេះ ចូលទៅខាងទឹកដីរបស់វីលស្ទេយ៍ហើយ
ពួកវាតាមសង្គ្រប់ចចកតូចទាល់តែបាន កម្លាំងដែលមានក៏បានខាំតបតទៅកាន់ពួក ចចករោគចិត្តវិញដែលអាចធ្វើទៅបាន រាងកាយទន់ខ្សោយរបស់ Omega គឺមិនអាច ខ្លាំងក្លាជាងពួក Alpha នោះទេ ជាពិសេសគឺចចកដូចគ្នា
«ហ្ហឹសៗ...ព្រមប្រែជាមនុស្សហើយព្រម បម្រើពួកយើងតាមសម្រួលទៅអ្នកដឹកនាំទន់ខ្សោយ» សម្ដីនេះលឺពីចចកស្មូមដែល មើលដឹងថាជីមីនមិនអាចយកឈ្នះពួកគេបានទេ
ទោះបីជានៅសល់ដង្ហើមចុងក្រោយក៏រាងតូចត្រូវតែតស៊ូដែរ លើកនេះមិនឲ្យអ្នកណា មកមើលងាយអម្បូរអ្នកប្រមាញ់ដឹកនាំបានឡើយ ស្ទេលឡាមានកូនប្រុស 2នាក់តែមានតែជុងហ្គុកប៉ុណ្ណោះដែលគេកោតខ្លាច
ទីបំផុតចចកតូចត្រូវគេខាំក្រវាត់បោកនឹងដើមឈើរហូតប្រែខ្លួនជាមនុស្សវិញ
ពួកចចកនាំគ្នាប្រែជាមនុស្សដូចគ្នាហើយ សើចគឹលឡើងហាក់បង្ហាញថាខ្លួនឈ្នះនិងមានចំណីឆីហើយល្ងាចនេះ
ជីមីនខិតខ្លួនថយក្រោយយកដៃបាំងរាងកាយ តើពិតជាត្រូវចប់ហើយឬ? មិនមានអ្នកណាមកជួយខ្លួនទេមើលទៅ? 🥺
«យ៉ុនហ្គី...អ្ហឹក» 2ម៉ាត់ធ្លោយចេញពីមាត់របស់នាងចចកតូចដោយក្ដីឈឺចាប់ ប្រកែក មិនបានថារាងតូចចង់ឲ្យនាយមកជួយខ្លួនខ្លាំងណាស់
ឆ្វាច់...!! សម្លេងកាំបិ.តហោះមកដោតចំ កណ្ដាលភ្នែ*ករបស់ចចកស្មូមម្នាក់
«អា.ចចកណាហ៊ានមើលរាងកាយប្រពន្ធរបស់យើង?» សម្លេងធំគ្រលរបន្លឺនៅក្រោយខ្នងរបស់ក្រុមចចកស្មូម ហើយក៏ ប្រយុទ្ធរបស់បុរសឈុតខ្មៅក៏បានចាប់ផ្ដើមឡើងជាមួយភាពរហ័សរហួនមើលស្ទើរតែមិនចង់ទាន់ សត្រូវដេកដួលរាបពេញដី ការសម្លា/ប់យ៉ាងសាហា*វរបស់នាយ
បញ្ជាក់ថាពោរពេញដោយកំហឹង ចចកខ្លះ ក៏ត្រូវចាក់ចំបំពង់.ក ខ្លះក៏ចំក្បា*ល មិនមានអ្នកណារត់រួចម្នាក់ឡើយ
«នេះជាលទ្ធផល យើងមិនឲ្យអ្នកណាដែលឃើញរាងកាយប្រពន្ធយើងបាននៅរស់សូម្បីម្នាក់ទេ!» យ៉ុនហ្គីស៊កកាំបិ*តចូលក្នុងស្រោមវិញនិងងាកទៅមើលមុខនាងតូចដែលអង្គុយអោបខ្លួនទឹកភ្នែកចាប់ផ្ដើមហូរមករហាម
«អ្ហឹកៗ...» 🥹 ជីមីនមិននិយាយអ្វីទេ អួលណែនហើយក៏ស្ទើរតែមិនជឿ វាដូចជា យល់សបន្តិដែលគេមកជួយយើងទាន់ពេល គួរតែស្ទុះអោបគេទេ?
«យើងមកហើយ...» យ៉ុនហ្គីដោះអាវក្រៅ មកគ្របដណ្ដប់ឲ្យកាយតូចយ៉ាងរហ័ស ដៃក៏អោបក្រសោបរាងកាយក្នុងរង្វង់ដៃមាំ កក់ក្ដៅរបស់ខ្លួន ដង្ហើមមួយៗវែងៗស្រូបយកក្លិនក្រអូបរាងតូចចូលពេញច្រមុះ បើសិនជាពេលនេះមិនឈ្លោះគ្នាប្រហែលជាល្អខ្លាំងណាស់ នាយនឹងអោបថើបឲ្យបាត់នឹកតែម្ដង
«ខ្ញុំមិនទាន់ថាលើកលែងឲ្យលោកទេ» សុខៗជីមីនក៏រុញគេចេញមួយទំហឹង នៅចាំថាខ្លួនបានខឹងគេច្បាស់ណាស់ បីសនឹងភ្លេចខ្លួនហើយបណ្ដោយឲ្យនាយបិសាច លូកលាន់បានទៀត កុំមកលួចបន្លំឲ្យសោះនាយបិសាច
«មិនលើកលែងក៏ហីចុះ» យ៉ុនហ្គីលើកដៃ របៀបថាមិនប៉ះក៏បាន ប៉ុន្តែក្នុងចិត្តសឹងតែអោបមិនលែង សឹងតែប្រាប់ថានឹកណាស់ ប្រពន្ធបង...🤭
«អរគុណ!» ខ្លីៗតែប៉ុណ្ណឹងក៏ងើបដើរគេច មិនបាននៅស្វីតជាមួយដូចមុនទេ ព្រោះគេកំពុងនៅខឹង ហើយគិតថានាយបិសាចបណ្ដោយឲ្យដើរតែម្នាក់ឯងមែនទេ? គឺថា តាមស្អិតដូចតុកែ គ្រាន់តែមិនហ៊ាននៅជិតគេដូចមុនប៉ុណ្ណោះ
«ចង់តែចាប់ថើបឲ្យណាណីទេ» យ៉ុនហ្គីរអ៊ូតិចៗចំពោះកិរិយាឆ្មើងឆ្មៃរបស់នាងចចកមកកាន់ខ្លួន ដូចដែលថាស្ទើរតែទ្រាំមិនបានម្ដងៗហើយតើ
«បងប្រុស!» ថេយ៉ុងដែលទើបតែមកដល់ក៏ហៅបងប្រុសរបស់ខ្លួនដែលឈរឆ្ងាយៗ ពីជីមីន ប៉ុន្តែមើលទៅដូចជាមកជាមួយគ្នា
«មិចក៏ឯងមកដែរ?» យ៉ុនហ្គី
«ខ្ញុំណាត់ជីមីននិយាយគ្នាលេង គួរតែសួរបងវិញទេ មកធ្វើអី? កុំប្រាប់ណាថាមកតាមធ្វើបាបចចកតូច» ថេយ៉ុងសួរដាក់កំហិតបងប្រុសល្មមឲ្យឆ្លើយមិនរួច កាលដែលតាមទៅជួយទាន់ ព្រោះមិញនេះពួកចចក បានចូលមកក្នុងទឹកដីរបស់វីលស្ទេយ៍ ហើយម្យ៉ាងក៏ដោយសារនាយបានដឹងថានាងចចកកំពុងតែមានគ្រោះថ្នាក់ផង
«យើងមកល្បាត» យ៉ុនហ្គីឆ្លើយហីៗរឹកឡូយទៀតហើយ តាមពិតតាមគេតត្រុក
«ពួកយើងអាចនិយាយគ្នានៅកន្លែងផ្សេងបានទេ?» ជីមីនងាកមើលមុខយ៉ុនហ្គីហើយក៏ប្រញាប់ចាប់ដៃថេយ៉ុងឲ្យដើរគេច
«អេ! ជាអម្បូរសត្រូវនឹងគ្នាមែនឬអត់?» យ៉ុនហ្គីចង្អុលពួកគេបែបថាហួសចិត្ត ឥលូវគេមិនមែនសត្រូវទៀតទេ គេជាមិត្ត
..............
«ថេយ៉ុង នៅថ្ងៃដែលឯងមានហ៊ីតនោះ គឺខ្ញុំចង់សួរឯងខ្លះៗ» ជីមីនមកដល់សួនក្នុងវិមាន វីលស្ទេយ៍ហើយអង្គុយលើទោងយោលដែលជាកន្លែងសម្រាប់ថេយ៉ុងកំសាន្ត រាងតូចទាំង2 ក៏ចាប់ផ្ដើមពិភាក្សាគ្នា
«អឹមមម» ថេយ៉ុងងក់ក្បាល
«ខ្ញុំមិនចង់លាក់បាំងអ្វីឯងទេ» ថាហើយក៏ បើកអាវគ្របក្រៅបន្តិចបង្ហាញត្រង់កន្លែង ក របស់ខ្លួនដែលមានស្នាម Mark
«នេះឯង? តើជាបងយ៉ុនមែនទេ?» ថេយ៍ ទាយមិនឲ្យខុស គ្មានអ្នកណាដែលស្អិតនឹងជីមីនជាងបងប្រុសខ្លួននោះទេ មានម្ដងណានោះលឺហៅជីមីនប្រពន្ធពេញមាត់
«អ្ហឹមមម» ជីមីនមិននិយាយបានត្រឹមគ្រហឹមដើម.កយ៉ាងវែងជាមួយការដក ដង្ហើមធំបញ្ចេញទុក្ខកង្វល់
«បើអញ្ចឹងយើងទាំង2 គឺដូចគ្នាហើយ» ថេយ៍ក៏បើកបង្ហាញស្នាម Mark របស់ខ្លួនឲ្យជីមីនមើលដែរ ម្នាក់ៗរលីងរលោងមកដំណាលគ្នានិងអោបគ្នាដោយការយល់ចិត្ត ជា Omega ពិតជាពិបាកណាស់ បើមិនមែនអម្បូរអ្នកដឹកនាំគឺមិនអីឡើយ យ៉ាប់ត្រង់ថាជាអ្នកដឹកនាំដែលមានតែភាពអង់អាចក្លាហាន តែនេះស្អី មកក្លាយជា ប្រពន្ធរបស់សត្រូវទាំង2នាក់តែម្ដង 🫠
«ពុទ្ធោថេយ៉ុង...បងប្រុសខ្ញុំថ្ងៃនោះធ្វើបាបឯងណាស់មែនទេ? អ្ហឹក» 🥹 ជីមីនអង្អែលខ្នងមិត្តតិចៗ សួរនាំរបៀបយល់ចិត្ត
«ដឹងស្រាប់ហើយកាលខ្ញុំនៅស្ទេលឡា ដូចអ្នកបម្រើហើយគេដាក់ច្រវ៉ា.ក់ខ្ញុំ ធ្វើបាបខ្ញុំព្រឹកល្ងាចទៀតផង» ថេយ៉ុងរៀបរាប់ពីរឿងកាលនោះលើកណាក៏ឈឺចិត្តដែរ
«សុំទោស...» ជីមីន
«ខ្ញុំក៏សុំទោសឯងជំនួសបងប្រុសខ្ញុំផង» ថេយ៉ុង
«អា.ចចកខ្មៅមុខខ្មោចនោះវាធ្វើបាបប្អូនយើងដល់ម្លឹងឬ?» យ៉ុនហ្គីមកលួចស្ដាប់គេនិយាយគ្នាទាល់តែបាន អត់សុជីវធម៌ សោះពូបិសាច
«បងប្រុស...» ថេយ៉ុងបើកភ្នែកធំៗក្រោយដឹងថាបងប្រុសខ្លួនដឹងរឿងនេះដែរ វាពិតជារឿងអាម៉ាស់ណាស់ ខំលាក់មកយូរហើយ
«យើងនឹងទៅសម្លា/ប់វា!» យ៉ុនហ្គីដកកាំបិ*តដែលជាអាវុធរបស់ខ្លួនចេញមក
«កុំអីបងប្រុស ខ្ញុំខ្មាស់គេប៉ុណ្ណឹងគ្រប់គ្រាន់ហើយ» ថេយ៉ុង
«តែវាធ្វើបាបឯង មិនខុសពីធ្វើបាបបេះដូងរបស់បងទេ» យ៉ុនហ្គីមុខខូវសម្បើមណាស់ តែមិនបានមើលមុខរបស់ជីមីនថាយល់យ៉ាងណានោះទេ
«បើលោកចង់សម្លា/ប់គាត់ អញ្ចឹងលោក សម្លា/ប់ខ្ញុំមុនទៅ!» ជីមីនហើបមាត់និយាយធ្វើឲ្យនាយបិសាចទុចដំណើរយ៉ាង រហ័ស សម្លេងញ័រៗនេះរាងតូចកំពុងយំច្បាស់ណាស់
«ឯងដឹងហើយថា...»
«យើងកុំភ្លេចថាលោកក៏ធ្វើបាបខ្ញុំដូចគ្នា» ជីមីនបង្ហើយមួយប្រយោគនេះទាំងចុកអួល ខំអង្វរបងប្រុសកុំឲ្យមកកាប់សម្លា/ប់គ្នា ឯចំនែកខាងគេវិញរកតែផ្លូវសងសឹកឲ្យប្អូន យុត្តិធម៌ដែរទេ?
«យើង!» យ៉ុនហ្គីគាំងធ្មឹងដើរទៅមុខលែងរួច នាយងាកមកមើលមុខស្លូតបូតរបស់នាងចចកដែលកំពុងស្រក់ហូរទឹកភ្នែករហាម
«ខ្ញុំនៅឈរត្រង់នេះឲ្យលោកសម្លា/ប់ហើយតើ» ជីមីន 🥹
( ដាច់ចិត្តដែរហ្ហីពូ?)

To be continue....
លីលី វីស្ទែន 🌸

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now