🥀 អ្នកប្រមាញ់ 🌗

1K 102 3
                                    

ភាគទី : 33 » [បងមិនខ្វល់ពីគេមែនហ្អី?]
TaeKook Yoonmin
_____________
«មិចក៏ចេះតែដើរតាមខ្ញុំ?» ថេយ៉ុងសួរអ្នក ដែលដើរតាមខ្លួនទាំងមិនមាត់កអ្វីបន្តិច តែគេហាក់មិនឲ្យឃ្លាតឆ្ងាយពីក្រសែរភ្នែក
«យើងឃើញដើរឆ្វែល 2-3ជុំហើយ មិនទៅណាសោះ» ជុងហ្គុក
«ហើយបើដឹងថាខ្ញុំវង្វេងហើយ មិចក៏លោកឯងមិនប្រាប់ផ្លូវត្រូវមក ហ្ហូយ! ខ្ញុំចង់ តែឆ្គួតស្លា.ប់ សុខចិត្តដើរវង្វេងតាមខ្ញុំដែរ» ថេយ៉ុងសែនហួសចិត្ត ចេះតែឲ្យធ្វើអ្នកដឹក នាំទៅកើតដែរនៀក
«ក្រែងឯងថាមិនឲ្យយើងនិយាយរកឯងនោះអី» នាយចចកនេះក៏ទៀតត្រង់អីរឿងបែបហ្នឹងដែរ បើថាមិនចង់ឲ្យគេទៅវិញក៏និយាយឲ្យត្រង់ៗមក បត់បែនវែងឆ្ងាយអី
«ហ្ហឹម អញ្ចឹងៗអីស្ដាប់បញ្ជារណាស់ណ៎? បើខាងឌឺដងពាក្យចុកៗអីមិនចាំបាច់ប្រាប់ រអឹលរូដូចទឹក» ថេយ៉ុងហ្នឹងក៏មិនណយដែរ ប៉ិនដូចគ្នា យកគ្នាម៉ងទៅណស៎ 🤝
«ហ្ហើស!» ជុងហ្គុក
«នាំខ្ញុំទៅព្រំប្រទល់ស្ទេលឡាឲ្យលឿន» ថេយ៉ុង
«បើខ្លាំងរកផ្លូវខ្លួនឯងទៅ»
«ឆឹស! មិននាំផ្លូវទេក៏ហីទៅ!» 🙁
ដឹងហើយថាម្នាក់ៗបើចាញ់គ្នាម្ដងប្រហែល មេឃរលំសង្កត់មិនខាន រាងតូចចិត្តធំនេះក៏ ដើរចេញដោយមិនភ្លេចសម្លក់នាយចចកបែបស្អប់គុំគួនដែរ កុំគិតថានៅតំបន់ខ្លួនឯង ហើយរាងតូចកោតខ្លាចឲ្យសោះ
«អ្អា៎...!!» ថេយ៉ុងស្រែកភ្លាត់សម្លេងពីទី ងងឹតមក ហាក់ដូចជាបានជួបជាមួយនឹងសត្វចម្លែកឬក៏សត្រូវ
«Omega តូច!» ជុងហ្គុកស្ទុះយ៉ាងប្រញាប់ដើម្បីទៅជួយរាងតូចដែលដើរក្នុងទីងងឹតហើយរអឹលរមៀលធ្លាក់ជំរេលខ្ពស់គួរសម ដែរហ្នឹងណា
«អ្ហឹកៗ...ឈឺណាស់» មុននេះដៃថ្លោះ ឥលូវនេះសូម្បីតែជើងក៏ថ្លោះដែរ ចប់ហើយទៅវិញយ៉ាងមិចហ្នឹងកើតទៅ
«កើតអីឬអត់? ថេយ៉ុង» ជុងហ្គុកលើកបីត្រកងកាយតូចដែលយំសសឹកលើដីមកបីក្នុងរង្វង់ដៃ ក្នុងចិត្តនាយបារម្ភខ្លាំងណាស់
«ជើងខ្ញុំឈឺណាស់ អូយយ៉ូយ ដៃក៏ឈឺដែរ អ្ហឹកៗ» 😭 ថេយ៉ុងលើកនេះឈឺមែន មិនមែនត្អូញត្អែរឬលេងល្បិចទេ ទ្រាំរឿងឈឺដៃមកមួយល្ងាចហើយ
«ទ្រាំបន្តិចណា» ជុងហ្គុកមិនបាននៅយឺតយូរឬពន្យារពេលទេ ឃើញ Omega របស់ខ្លួនស្រែកយំនាយស្ទើរតែទ្រាំមិនបាន ទើបតែបាត់បង់ក្មួយថ្មីៗផង ធ្វើចិត្តមិនបានទេ បើសិនជារាងតូចកើតអីម្នាក់ទៀត

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now