ភាគទី : 34 » [ មិនមែនពាក់ព័ន្ធនឹងរឿងកូនទេមែនទេ? ]
TaeKook Yoonmin
_____________
យ៉ុនហ្គីមិនសុខចិត្តក៏មិនព្រមត្រលប់ទៅវិញតាមសម្រួលដែរ នាយខឹងដែលគេយកប្អូនចូលទៅក្នុងហើយរារាំងមិនខ្លួនចូលទៅតាម យ៉ាងមិចហើយក៏មិនដឹង
«ជីមីន...ជីមីន» នាយបិសាចឃើញរាងតូច ដើរតែម្នាក់ឯងនៅខាងក្រោយវិមានក៏ស្រែកហៅក្នុងបំណងចង់ចូលទៅខាងក្នុង ប៉ុន្តែរាងតូចមិនបានលឺទេ
«អួយ! អ្នកណា លែង!» ជីមីនភ្ញាក់ស្រែកងាករើបម្រះ ព្រោះតែសុខៗមានគេមកចាប់ក្រៀកពីក្រោយ
«គឺយើង យើងយ៉ុនហ្គី» នាយបិសាចចាប់បង្វែរកាយតូចឲ្យមកសម្លឹងមុខគ្នាចំៗ ទើបរាងតូចស្ងាត់មាត់បន្តិច
«មិចក៏មិនទាន់ទៅវិញ?» ជីមីន
«ទៅយ៉ាងមិច យើងចង់យកថេយ៍ទៅវិញ បងប្រុសឯងប្រាកដជាធ្វើបាបគេ» នាយងាកឆ្វេងស្ដាំទាំងដៃនៅក្រៀកជីមីនមិនលែងសោះ
«ពួកយើងមើលថែថេយ៉ុងបានល្អណាស់ មុននេះគ្រូពេទ្យប្រាប់ហើយ គេគ្រាន់តែ ថ្លោះកដៃនិងកជើង មិនបានកើតអីធ្ងន់ធ្ងរទេ លែងខ្ញុំបានហើយនៅ?» រាងតូចមុខមិនសូវស្រស់ទេឲ្យតែកៀកកិតជាមួយសង្សារគេ មិនមែនខ្លាចស្រីម្នាក់នោះ តែមិនចង់ប្រឡូកប្រលាក់ពាក់ព័ន្ធអ្វីជាមួយទៀត
«យើងនៅមិនយល់សម្ដីឯងមុននេះទេ ឆាប់និយាយវាឲ្យច្បាស់មក» យ៉ុនហ្គីចាប់ដើមដៃជីមីនជជីកសួរមិនឲ្យងាករ៉េបាន មកបង្ហើបហើយក៏ធ្វើព្រងើយវិញបានយ៉ាងមិច នាយបិសាចមិនសុខចិត្តនោះទេ
«អត់!» 😕
«ជឿថាយើងខាំកឯងទៀតដែរទេ?» 😠
«ខាំមក ទោះលោកខាំបឺតឈាមខ្ញុំអស់ពី ខ្លួនក៏លោកគ្មានថ្ងៃយល់ពីរឿងទាំងអស់នោះដែរ» ជីមីនតបតសម្ដីដោយក្ដីឈឺចាប់ ចង់ឲ្យនិយាយរឿងឈឺនោះជាថ្មីមែនទេ? ស្នាមរបួសនៅមិនទាន់ជាសះនោះទេ
«ឌឺណាស់!» នាយបិសាចខាំមាត់រុញកាយតូចផ្អឹបនឹងជញ្ជាំងនិងអោនថើបគល់.កខ្ចី
ល្វក់របស់រាងតូច ថើបបឺតខាំរហូតដល់ចេញឈាមដូចដែលនាយនិយាយពិតមែន ដឹងហើយនៅថាបិសាចមុខសមិនចូលចិត្តអ្នកណាឌឺដាក់នាយនោះទេ ជាពិសេសគឺ Omega មាត់រឹង
«អ្ហា៎សស» រាងតូចធ្លោយសម្លេងថ្ងូរបន្តិច ដោយក្ដីឈឺផ្សារ ទឹកភ្នែកក៏នៅតែស្រក់កាត់ថ្ពាល់រលោងមិនឈប់ឈរ គេមិន ដែលយល់ពីយើង មិនដែលចេះលួងលោម ក្រៅតែពីបោកប្រាស់និងគេងចំនេញឥតឈប់ឈរ Alpha ចិត្តអាក្រក់
«ហ្ហឹមម...?» រាងក្រាស់ដៃរវាមដូចមឹកលូក ស្ទាបអង្អែលចូលទៅក្នុងអាវតូចស្ដើង នាយបន្ធូរខ្យល់ដង្ហើមបន្តិចដោយក្ដីងឿងឆ្ងល់ជាមួយនឹងបង់សំឡីស្អិតដែលបិទមុខរបួស នៅត្រង់ពោះរបស់ជីមីន តើវាជាអ្វីឲ្យប្រាកដទៅ?
«ឈា.មរបស់ខ្ញុំវាលែងឆ្ងាញ់ហើយហ្អី?» ជីមីនងើយមុខសួរនាយបិសាចដែលចងចិញ្ចើមចូលគ្នា ថែមទាំងលើកអាវរាងតូចមើលបន្តិចទៀតផង តែជីមីនរុញដៃគេចេញយ៉ាងលឿន
«នេះជាស្អី? របួសពីពេលណា?» យ៉ុនហ្គីមិនខ្វល់នឹងសំណួរជីមីនមានតែសួរបកទៅរាងតូចវិញ មិចក៏មានរបួសមិនប្រាប់នាយផង តើវាកើតឡើងមកដោយរបៀបណា? ពីពេលណា? ហើយអ្នកណាអ្នកធ្វើ?
«កុំមកចេះ! អ្ហឹក កុំមកខ្វល់» រាងតូចនៅតែរុញមិនឲ្យនាយដេញដោលពីរបួសរបស់ខ្លួនពាក់ព័ន្ធនឹងការវះកាត់មួយនេះ
«ជីមីន ហេតុអី? យើងចង់ដឹងប្រាប់យើងបានទេ?» នាយនៅតែព្យាយាមអង្វរចង់ដឹងថាជាស្នាមវះអ្វីដែរ មិចក៏មកវះត្រង់នេះទៅវិញ?
«បើខ្ញុំប្រាប់លោក វាក៏មិនអាចស្រោចស្រង់អ្វីបានដែរ អ្ហឹក អ្វីទាំងនោះគឺបានត្រឹមតែឈឺចាប់» 🥺 ជីមីននៅតែរុញគេចេញ រហូតដល់យ៉ុនហ្គីលុតជង្គង់អោបឆ្ងុបមុខនឹងត្រង់របួសដែលបិទបង់មួយនោះ ធ្វើឲ្យចចកតូចភាំងនិយាយអ្វីលែងរួចបានត្រឹមតែយំសសឹកក្នុងទ្រូងអួលណែនរកថ្លែងមិនចេញទេ
«មិនមែនពាក់ព័ន្ធនឹងរឿងកូនទេមែនទេ?» នាយនឹកឃើញសម្ដីជីមីនហើយក៏ផ្សារភ្ជាប់រឿងមួយនេះបាន ប៉ុន្តែចង់សួរឲ្យប្រាកដចិត្តសិន ចង់ឲ្យរាងតូចត្អូញត្អែរប្រាប់នាយឲ្យអស់ពីពោះ ហេតុអីគេចេះតែលាក់រឿងលំបាកតែម្នាក់ឯងទៅកើត?
«អ្ហឹក...ហ្ហឹកៗ...» 😭 គ្រាន់តែលឺគេសួរចាក់ចំនុចភ្លាម ជីមីនទប់លែងជាប់ស្រែកយំខ្លាំងៗទាំងដែលរាងក្រាស់នៅអោបជាប់ទាំងលុតជង្គង់ចំពោះមុខដដែល
«បញ្ជាក់ថាវាជាការពិត ពួកយើងបាត់បង់កូនហើយមែនទេ?» ជាដំណឹងដែលដឹងក្រោយគេមែនពិត ប៉ុន្តែការឈឺចាប់ក៏មិនចាញ់ជីមីនប៉ុន្មានដែរ អញ្ចឹងតើទើបបានជារាងតូចចេះតែបិទទ្វារចោលនាយរហូត តើរឿងនេះមកពីនាយដែរមែនទេ?
«ពួកយើងអត់មានចំណងទៀតទេ រស់នៅ រៀងៗខ្លួនទៅ លែង!» ជីមីនប្រឹងចិត្តដាច់ដាក់នាយបិសាចដល់ពេលណា គ្នាគាំងអស់ហើយ បេះដូងធ្លាប់តែត្រជាក់ដូចទឹកកកក៏រលាយក្លាយជាសមុទ្រសាគរដ៏ល្វឹងល្វើយរកទីសុខសាន្តមិនឃើញសោះ
«សុំទោស...ជីមីន» ឥលូវនេះព្រមនិយាយពាក្យសុំទោសទោះមិនដឹងថាជាកំហុសនាយចូលដែរឬអត់ក៏ដោយ អ្វីៗដែលខ្លួនមិនបានការពាររាងតូចឲ្យល្អកន្លងមកក៏គួរតែនិយាយពាក្យសុំទោសបានហើយ
«លោកមិនមែនជាអ្នកធ្វើវាទេ តែខ្ញុំគ្រាន់តែគិតថាលោកមិនបានចង់ទទួលខុសត្រូវ» ជីមីនលើកដៃជូតទឹកភ្នែកចេញ
«អត់ទេ Omega តូច ពួកយើងបាត់បង់កូនលើកនេះ តែយើងអាចបង្កើតថែមទៀតបានតើ មែនទេ? យើងដឹងថាឯងឈឺខ្លាំងណាស់» យ៉ុនហ្គីងើបឡើងលើកដៃប៉ះថ្ពាល់និងជូតទឹកភ្នែកឲ្យជីមីនថ្នមៗ លួងដោយសម្ដីសែនស្រទន់ នាយក៏លួងខ្លួនឯងដែរ មិនមែនមិនស្ដាយកូនដែលបាត់បង់ទៅទេ តែឲ្យតែ Omega របស់នាយមាន សុវត្ថិភាពគឺល្អបំផុតហើយ
«កុំចេះតែនិយាយផ្ដេសផ្ដាស» ចចកតូច មិនយល់ស្របនឹងសម្ដីនេះទេ ខ្លួនអាចឲ្យមានលើកទី2បានដែរហ្អី? កុំសង្ឃឹម!
«សុំទោស...សុំទោសៗៗ...» យ៉ុនហ្គី
«បានហើយ អ្នកដែលគួរតែសុំទោសពួក យើងគឺលោកមេដៀ» ជីមីននិយាយឈ្មោះនេះហើយនាយបិសាចដឹងភ្លាមថាជាអ្នកណា ចចកល្បិចអាក្រក់ដែលប៉ងសម្លាប់នាយនិងប្អូនដោយវិធីព្រៃផ្សៃ
«តើវាជាអ្នកធ្វើឲ្យ Omega របស់យើងរលូតកូនមែនទេ?!» យ៉ុនហ្គីក្ដាប់ដៃចេញផ្សែងដោយកម្ដៅនៃកំហឹង មុខមាំកំណាចរបស់នាយដឹងហើយថាត្រូវចាត់ការបែបណាទៅលើមនុស្សដែលបំផ្លាញក្ដីសុខទាំងដែលនាយមិនទាន់ទាំងដឹងផង ក៏បាត់បង់វិញទៅហើយ
«នៅថ្ងៃដែលលោកមកជួយខ្ញុំពីពួកចចកស្មូមអស់នោះ គឺខ្ញុំបានប្រយុទ្ធជាមួយពួកវា ពួកវាជាបក្សពួកលោកមេដៀ» ជីមីនសម្រេចថាមិនលាក់វាទៀតទេ ទ្រាំមកយូរ ឈឺចាប់តែម្នាក់ឯងរហូតហើយ លើកនេះត្រូវឲ្យនាយ Alpha ចេញមុខខ្លះ
«អា.ចចកកញ្ចាស់!» 😡
________
#បន្ទប់សម្រាករបស់ថេយ៉ុង
បិសាចតូចនៅមិនទាន់ភ្ញាក់ទេ តែមានអ្នកខ្លះលបមកមើលគេស្ងាត់ៗ នេះជាវិមានខ្លួនឯងសោះ លិបលរៗដូចចោរលួចទៅកើត ដែរ នាយចចកខ្មៅមាត់ខុសពីចិត្តដើរចូលមកក្នុងបិទទ្វារថ្នមៗខ្លាចរាងតូចភ្ញាក់
«ក្មេងឌឺដេកស្ងៀមៗអញ្ចឹងទៅ យើងមានអារម្មណ៍ថាចម្លែកក្នុងចិត្តមិចមិនដឹងទេ» នាយដាក់ខ្លួនអង្គុយលើគ្រែក្បែរកាយរាងតូចនិងចាប់ដៃរបស់គេមកថើប (អីយ៉ា...ថើបទៀត) 🤫
មិនមានការជេរឆ្លើយតបទេ រាល់លើកបើគេដឹងខ្លួននឹងលឺពាក្យថា (អា.ចចកឆ្គួត!) ដែលស្ដាប់យូរៗទៅនាយឡើងសមត្រចៀកក្លាយជាពាក្យជេរដ៏សែនពិរោះវិញហើយ គួរតែដណ្ដឹងយកធ្វើប្រពន្ធទុកគ្រាន់ជេរឲ្យស្ដាប់រាល់ព្រឹកល្ងាច
«ល្អហើយដែលឯងមិនអី...Omega តូច» នាយដាក់ដៃលើពោះរាងតូចអង្អែលលើអាវតិចៗ ការពិតជុងហ្គុកចង់ថ្នម ចង់និយាយពាក្យទន់ភ្លន់ដាក់ថេយ៉ុងដែរ ប៉ុន្តែមិនដឹងយ៉ាងមិចចេះតែរឹងមាត់ រឹងថ្គាមនិយាយមិនរួចសោះ បើមិនមែនជាសត្រូវនឹងគ្នានាយនឹងដណ្ដឹងក្មេងមាត់អាក្រក់នេះយកធ្វើជាប្រពន្ធយូរណាស់
«ហ្ហើយ...តើវាសនាកូនចចកតូចនឹងទៅជាបែបណា? យើងត្រូវដោះស្រាយរឿង នេះតាមច្រកណា? បើសិនជាអម្បូរចចកទាំងមូលបានដឹងថា Omega របស់យើងគឺជាបិសាចវីលស្ទេយ៍?» ឲ្យតែគិតដល់ត្រង់នេះគឺតែងតែឈឺក្បាលវឹលមុខជានិច្ច ត្រង់នេះហើយទើបនាយមិនអាចបង្ហាញប្រាប់គេឯងបានថារាងតូចរាល់ថ្ងៃនេះសំខាន់កម្រឹតណា គ្រាន់តែបានតាមការពារជាសម្ងាត់ប៉ុណ្ណោះ
«ហ្ហឹមម...» សម្លេងគ្រហឹមពីបិសាចតូច និងលើកដៃមកចាប់ដៃនាយចចកអោបនិងកើយដូចកើយខ្នើយអោប
«នែ!» ជុងហ្គុកបម្រុងចង់ដកចេញ តែក៏ ស្ងៀមៗវិញអាណិតក្មេងខ្វះភាពកក់ក្ដៅ ដូច្នេះចចកសង្ហាក៏ប្រះខ្លួនដេកក្បែរៗនិងទាញរាងតូចឲ្យកើយដៃនាយបានកាន់តែពេញទីជាងមុន មើលទៅក្មេងនេះមុខ ញញឹមតិចៗទៀតផង
«គួរឲ្យចង់ខាំចុងច្រមុះណាស់» ជុងហ្គុក និយាយនេះដោយសារគ្រឺតមុខតូចរបស់ថេយ៉ុងពេក ទើបបានត្រឹមតែយកចង្អុលដៃប៉ះលើចុងច្រមុះនោះរួចអូសមកដល់ បបូរមាត់រាងបេះដូង មើលកាន់តែយូរទប់ចិត្តទៀតលែងបានហើយ
«ជុប៎!» មួយខ្សឺតលើបបូរមាត់តូចមិនទុកយូរខ្លាចម្ចាស់គេភ្ញាក់ហើយតាមទាន់ ណាមួយអារម្មណ៍ដែលលួចថើបកូនគេនេះធ្វើឲ្យបេះដូងលោតញាប់ណាស់ ហ្ហើយ...តែប៉ុណ្ណេះពូចចកលែងចងចិញ្ចើមទៀត ហើយ មានតែដេកញញឹមទល់ភ្លឺមិនខានTo be continue.....
លីលី វីស្ទែន 🌸
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
عاطفيةTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀