🥀 អ្នកប្រមាញ់ 🌓

1K 103 7
                                    

ភាគទី : 31 » [ ខ្ញុំបាត់បង់កូនហើយ ]
TaeKook Yoonmin
_____________
ថេយ៉ុងនៅមិនសុខដើរចុះដើរឡើងចេះតែគិតទៅដល់ជីមីន ចង់ដឹងថាជីមីនមានអាការៈដូចខ្លួនឯងឬអត់? ណាមួយជា Omega ដូចគ្នាប្រាកដជាគេចមិនផុតទេ ។ ដឹងស្រាប់ថានាងបិសាចនេះមិនចេះនៅស្ងៀមចរឹកដូចកូនស្វាអញ្ចឹង លើកមុនជីមីន មករក លើកនេះខ្លួនចង់ទៅរកជីមីនវិញម្ដង តើធ្វើយ៉ាងណាទើបមិនឲ្យជួបជុងហ្គុកបាន?
#វិមានស្ទេលឡា
«អ្ហូយ...!» ជីមីនទើបតែដឹងខ្លួនក៏មានការ ឈឺចាប់នៅត្រង់មុខរបួសដែលគេបានវះកាត់យកដុំឈាមដែលបានរលូតចេញឲ្យអស់ ម្ចាស់ខ្លួនសែនឆ្ងល់មុននឹងខ្លួនឈឺចុកក្នុងពោះខ្លាំងហើយដួលសន្លប់ ពេលយ៉ុនហ្គី អ៊ូវុននិងជុងហ្គុកប្រយុទ្ធគ្នា មិចក៏ភ្ញាក់មកវិញឈឺស្នាមរបួសអញ្ចឹង?
«ជីមីន ងើបតិចៗ» ជុងហ្គុកនៅអង្គុយក្បែរ នោះជួយលើកឲ្យអង្គុយផ្អែកបន្តិច
«ខ្ញុំកើតអី? ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាបាត់ បង់អ្វីម្យ៉ាងក្នុងពេលដែលខ្ញុំសន្លប់» ជីមីន សោកសៅក្នុងចិត្តរយៈពេលដែលសន្លប់មានអ្វីកើតឡើងខ្លះទៅ
«បងចង់ឲ្យឯងសម្រួលចិត្តសិន ពួកយើងបានបាត់បង់របស់សំខាន់ តែជីវិតឯងនៅ» ជុងហ្គុកដឹងថាបើប្រាប់ភ្លាមៗពេកវាអាចជាធ្វើឲ្យរាងតូចទទួលយកមិនបានទេ
«បងនិយាយពីអ្វីខ្ញុំមិនយល់ទេ» ជីមីន 🥹
«ឯងបានបាត់បង់កូន...គឺ! គ្រូពេទ្យបាន ព្យាយាមហើយ តែដោយសារឯងមាន សុខភាពខ្សោយ ហើយមុននេះឯងហក់លោតខ្លាំងពេក» ជុងហ្គុកចាប់ដៃប្អូនដែល ស្កុបធ្មឹងក្រោយលឺពាក្យថាបាត់បង់កូនពីមាត់បងប្រុសផ្ទាល់ អញ្ចឹងមានន័យថាខ្លួនមានកូនដោយមិនបានព្រៀងទុក ម្លោះហើយទើបមិនបានប្រយ័ត្នខ្លួនឲ្យខ្លាំង នៅហ៊ានប្រយុទ្ធជាមួយចចកស្មូមអស់នោះទៀតផង
«🥲.....» រាងតូចមិននិយាយអ្វីទាំងអស់ មិនដឹងគួរនិយាយបែបណា បបូរមាត់ចាប់ផ្ដើមញ័រនិងពេបតិចៗជាមួយទឹកភ្នែកហូរមកឯកឯងដោយក្ដីឈឺចាប់
«កុំពិបាកចិត្ត ឯងនៅមានបងណា» នាយជាបងក៏អោបប្អូនដែលមិនលឺសម្លេងយំទាល់តែសោះ អួលដល់ថ្នាក់យំលែងចេញ ដៃតូចៗខ្ញាំខ្លួនឯងរហូតដល់ក្រឡិតចេញឈា.ម ខឹងខ្លួនឯងដែលមិនចេះមើលថែខ្លួនឲ្យបានល្អ មិនបានទៅខឹងអ្នកណាផ្សេងសោះឡើយ
«ជីមីន...ជីមីនកុំខ្ញាំខ្លួនឯង ក្រឡិតសាច់អស់ហើយ នែ! ស្ដាប់បង មិនមែនកំហុសឯងទេ ចង់បន្ទោសត្រូវបន្ទោសពួកដែលធ្វើបាបឯងទើបត្រូវ» ជុងហ្គុកចាប់ដៃប្អូនបញ្ឈប់សកម្មភាពដែលធ្វើបាបខ្លួនឯងទាំងមិនមាត់ក មិននិយាយ មិនយំស្រែកអ្វីបន្តិច តែក្នុងចិត្តវិញដូចជាខ្ទេចខ្ទាំអស់រលីងហើយ
«😢😢...» ជីមីននៅតែមិននិយាយដដែល គាំងខួរក្បាលអស់មិនដឹងនិយាយអ្វីសោះ បាត់បង់ទាំងមិនដឹងខ្លួនអីបែបនេះ ធ្វើចិត្តមិនបានពិតមែន
............
ជុងហ្គុកចេញមកក្រៅទុកឲ្យគ្រូពេទ្យនៅ ពិនិត្យសុខភាពឲ្យប្អូនរបស់គេ នាយខឹងអ្នកគ្រប់គ្នាដែលធ្វើឲ្យប្អូននាយឈឺចាប់វេទនា ជាពិសេសគឺយ៉ុនហ្គី
«អាបិសាចចង្រៃ!!» ទៅខឹងគ្នាធ្វើអី គ្នាមិនដឹងថាជីមីនមានកូនផងហ្នឹង
សម្លេងផ្លោះរបងធ្វើឲ្យជុងហ្គុកងាកមុខយ៉ាងលឿន ភាពរហ័សរបស់នាយតាមទៅ ទាន់សម្លេងមួយនោះ
«មកធ្វើស្អី?!» ជុងហ្គុក 😠
«ខ្ញុំមិនបានមករកលោកទេ ជៀសចេញ!» ថេយ៉ុងនេះហ៊ានមែនចេះផ្លោះហក់លោត ទៅកើត មិនចេះថ្នមខ្លួនសោះ ធ្លាប់នឹងការ ហក់លោតទៅហើយ
«ប្អូនយើងមិនចង់ជួបឯងទេ» នាយចចក មកលើកនេះសម្ដីឡូយ ធ្លាប់តែទៅរកគេ ដល់លើកនេះគេមកបានសម្ដីខ្លាំងគ្មានសួរថាគេមកដើម្បីអីសោះ
«ប្អូនលោកមិនចង់ជួបឬក៏លោកមិនឲ្យជួបវិញទៅ? ខ្ញុំមកមានការណ៍សំខាន់ និយាយរួចខ្ញុំទៅវិញហើយ» ថេយ៉ុងគាស់ជុងហ្គុក តែបែរជាត្រូវគេចាប់ដៃជាប់ទាញមកអោប ចង្កេះជាប់ណែនរើមិនរួច
«មានការអី?» នាយអោនស្ទើរតែថើបមុខ តូចថ្ពាល់ប៉ោងៗនោះទៅហើយ ឯម្ចាស់គេក៏ងាកមុខគេចទាន់
«រឿងរបស់ Omega ពួក Alpha កុំចេះ!» និយាយពីថាគ្មានកោតខ្លាចគេជា Alpha អ្វីបន្តិចទេ សម្ដីនៅតែខ្លាំងមុខនៅតែមាំ
«Omega? ដឹងដែរតើថាខ្លួនជាភេទទន់ ខ្សោយ ប៉ុន្តែរឹកឡូយសម្ដីខ្លាំង មិនខ្លាចពួក alpha វាធ្វើបាបទេហ្អី?» ជុងហ្គុក
«គ្មានអាណាវាមកធ្វើបាបខ្ញុំក្រៅពីលោកឯងទេ!» និយាយត្រូវទៀតហើយ 👍 ដោយសារពូចចកនេះរកកន្លែងឲ្យសរសើរ រឿងថ្នម Omega មិនឃើញសោះ
«អឺ! មកពី Omega វាឌឺដែរហ្នឹងអី» ជុងហ្គុកចាប់ច្របាច់មាត់រាងតូចឲ្យស្រួច ហើយនិយាយសម្លុតឲ្យកោតខ្លាចនាយខ្លះ តែគេ នោះបើកភ្នែកក្រឡោតគ្មានព្រិចសោះ
«លែង!»
«អត់!»
«ប្រាប់ថាឲ្យលែង!» ថេយ៉ុង
«មិនលែង!» ជុងហ្គុក
«អូយ...ឈឺ ហ្ហឹក» 🥺 មាយាលើកនេះត្រូវតែប្រើបានសម្រាប់នាងបិសាចតូច
«ឈឺត្រង់ណា? នែ...» នាយចចកខ្មៅបន្ធូរ កម្លាំងដៃអោបហើយទាញរាងកាយតូចមើលចុះមើលឡើង ជាឱកាសនាងបិសាច យកឧបករណ៍ឆក់ដែលទើបទិញមកប្រើ
«ហ្ហើយ..អឹក...អ្ហក ស្អីហ្នឹង?» ឆក់ឲ្យត្រង់ជើងទៅកូន 🌚 ជុងហ្គុកថយក្រោយយក ដៃទប់កន្លែងឆក់ដែលស្រាញស្ពឹកអស់
«របស់សម្រាប់ឆក់សត្វចង្រៃ! ចូលមកម្ដងទៀតខ្ញុំនឹងឆក់អាក្រោមឲ្យដាច់ពូជ» ថេយ៍ លេងមែនទែនហើយលើកនេះ
«ល្បិចច្រើនណាស់» ជុងហ្គុកខាំមាត់ចង្អុលមុខរាងតូចដែលមិញនេះធ្វើជាស្រែកឈឺរួចយកស្អីមិនដឹងមកឆក់នាយទៀត
«ល្បិចអញ្ចឹងទុកប្រើសម្រាប់តែមនុស្ស អាក្រក់ទេ បើជាមួយមនុស្សល្អដូចជីមីន ខ្ញុំមានតែមើលថែគេថែម» ថេយ៉ុងតបតមិនឲ្យបាត់មួយម៉ាត់ទេ ជាការពិតជាមួយមិត្តគេសូម្បីតែបងប្រុសក៏គេថាឲ្យដែរ
«មើលថែ? ហ្ហើស! បើសិនខាងវីលស្ទេយ៍ ល្អដល់ម្លឹង ប្អូនយើងប្រហែលមិនជួបគ្រោះថ្នាក់បីសស្លាប់ទាំងខ្លួនទេ» ជុងហ្គុក
«ចង់និយាយពីអី?» ថេយ៉ុង
«ចង់ជួបជីមីនហ្អេះ? មក!» ជុងហ្គុកដើរទៅមុន បើកផ្លូវឲ្យរាងតូចបានទៅមើលសភាពរបស់ជីមីនដោយផ្ទាល់ភ្នែក
..........
ក្រោយគ្រូពេទ្យចេញទៅវិញបាត់ ជីមីនក៏ ចាប់ផ្ដើមយំម្ដងទៀត
«ហ្ហឹកៗ...អ្ហឹកហ៊ឺ...» 😭 លើកនេះគ្មានអ្នកណានៅទេ ខ្លួនអាចយំលឺៗបាន ក៏អាច បញ្ចេញអារម្មណ៍សោកសៅខ្លាំងៗអស់ពីពោះហើយ ហេតុអីមនុស្សល្អៗដូចជានាងចចកតូចតែងតែជួបក្ដីឈឺចាប់វេទនា ផ្លូវចិត្ត វាក៏ដោយសារមិនដែលហ៊ានបញ្ចេញវាចេញរំលែកឲ្យអ្នកណាសោះ សុខចិត្តបៀម ទុក្ខតែម្នាក់ឯងរហូត
«Appa សុំទោសណាកូន» 😭 រាងតូចអោបក្បាលជង្គង់យំខ្ទប់មុខ វាមិនធូរចិត្តទេ វាមានតែតឹងទ្រូងលើសដើម អ្នកណាទៅធ្វើចិត្តបាន បើលឿនម្លឹងៗ ការបាត់បង់មួយនេះជីមីនខូចចិត្តលើសពីពាក្យដែលអាច និយាយចេញមកបាន
«ខ្ញុំចង់តែស្លាប់ឲ្យបាត់ៗទេ អ្ហឹកៗ...គេចទៅណាក៏ខ្ញុំជាអ្នកខុសដែរ ខ្ញុំមិនចង់ រ៉ាប់រងរឿងទាំងអស់នេះទេ...ហ្ហឹក» ជីមីននៅតែបន្តខ្ញាំខ្លួនឯងរហូតចេញឈា.មតាមក្រចកនិងស្បែក ឈឺសាច់ប៉ុណ្ណឹងមិនស្មើរឈឺបេះដូងក្រោយដឹងថាខ្លួនបានបាត់បង់កូននោះទេ
«ជីមីន...» ថេយ៉ុងស្ទុះចូលមកអោបមិត្តទាំងស្លុតមិនដឹងថាគេទៅជាបែបនេះបាន ដោយរបៀបណា
«ថេយ៍ អ្ហឹកៗ...» ជីមីនអោបថេយ៉ុងវិញ យំកាន់តែខ្លាំង ដូចជាមានអ្នកយល់ចិត្តមកដល់ ពេលដែលយើងមិនដឹងថាគួរតែ និយាយប្រាប់អ្នកណាយើងច្បាស់ជាតឹងថប់នៅមិនសុខនោះឡើយ
«នេះជាអ្វីដែលបងប្រុសឯងនិងវីលស្ទេយ៍ ចង់ឃើញមែនទេ?» ជុងហ្គុកមុខខូវសម្លឹង មក Omega ទាំង2 ថែមទាំងសួរឌឺដាក់ ថេយ៉ុងទៀត
«ឈប់និយាយទៅ!» ថេយ៉ុងដែលនៅអោបជីមីនក៏ងាកសម្លុតជុងហ្គុកឲ្យឈប់និយាយពាក្យគ្មានបានការណ៍ទៀត ឌឺដង បានអ្វីមកវិញ ខ្លួននៅមិនទាន់ដឹងច្បាស់ផងថាជីមីនហេតុអីទៅជាបែបនេះបាន
«ថេយ៍...ខ្ញុំបាត់បង់កូនហើយ អ្ហឹកៗ...» 😭 ជីមីននិយាយទាំងសសឹកយំអួល ដកដង្ហើម ស្ទើរតែមិនដល់គ្នាទេ
«ហ្ហាស?!!» 😳 ថេយ៉ុង
«យើងពិតជាចង់ឲ្យបងប្រុសឯងឈឺចាប់ដូចជាយើងពេលនេះណាស់» ជុងហ្គុក
«ដោយសារបងយ៉ុនឬ?» ថេយ៉ុងមិនចង់ជឿទេថាវាលឿនដល់ថ្នាក់នេះ កាលដែលខ្លួនមកក៏ដើម្បីចង់សួរនាំជីមីនពីរឿងនេះ ថាមានអាការៈដូចខ្លួនឬអត់? ឥលូវមកលឺដំណឹងអកុសលទៅកើតលោកអើយ ពិតជាអាណិតជីមីនណាស់
«វាគ្មានអ្នកណាទៀតទេ ដឹងហើយនៅថាកាលដែលវាធ្វើអាក្រក់ដាក់ស្ទេលឡារបស់យើង អ្នកដែលរងគ្រោះគឺជាជីមីន» នាយចចកដើរមកចាប់បំបែកទាញថេយ៉ុងឲ្យងើបចេញពីប្អូនរបស់គេ
«តែលោក! ម្សឹលមិញជីមីនទៅវីលស្ទេយ៍ គេមិនអីឯណា អួយ កុំទាញខ្ញុំខ្លាំងៗពេក ខ្ញុំឈឺណាស់» ថេយ៉ុង
«កុំមកលេងល្បិចធ្វើឈឺដូចមិញទៀត» ជុងហ្គុក
«ជីមីន លែងមើស! ខ្ញុំចង់នៅមើលជីមីនសិន លែងអា.ចចកឆ្គួត» រាងតូចរើបេះដៃគេចេញ ងាកមើលជីមីនក៏ឃើញថាចង់តាមមកណាស់ តែងើបចុះពីគ្រែមិនរួចសោះ
ព្រួស...!!
«ចេញទៅ!» ជុងហ្គុករុញថេយ៍ដួលផ្កាប់ មុខលើដីមួយទំហឹង តែរាងតូចយកដៃទប់ដីទាន់មិនឲ្យបោកខ្លួនខ្លាំង កដៃរបស់គេសឹងតែបាក់ទៅហើយ
«អូយ...» ថេយ៉ុង 🥺
«ឈប់មកស្ទេលឡាទៀត» ជុងហ្គុក
«បើខ្ញុំមកក៏មិនមែនមកដើម្បីជួបលោកដែរ ខ្ញុំមកជួបមិត្តខ្ញុំ» ទោះជាឈឺក៏មិនព្រមចាញ់ សម្ដីដែរបិសាចតូចអើយ
«ហ្ហើស! បើឌឺសម្ដីខ្លាំង កុំថាយើងមិនមេត្តា Omega ខ្លួនឯងឲ្យសោះ» ថាហើយនាយ ក៏ដើរចូលទៅក្នុងវិញបាត់ ដោយមិនបាន នៅមើលថេយ៉ុងថាឈឺទាំងដៃ ឈឺទាំងពោះទៀត ប្រឹងងើបយ៉ាងពិបាក កែវភ្នែកក៏រលីងរលោងជាថ្មី រាងតូចខ្លាំងបានតែនៅមុខគេទេ ក្រោយខ្នងក៏គ្រាន់តែជា Omega ទន់ខ្សោយដែលត្រូវការការថ្នាក់ថ្នមដូចគ្នា 🥹

To be continue....
លីលី វីស្ទែន 🌸

🥀 អ្នកប្រមាញ់ 🔥Where stories live. Discover now