ភាគទី : 35 » [ កូនយើងមិនពាក់ព័ន្ធទេ ]
TaeKook Yoonmin
_____________
ជីមីនដើរចូលមកក្នុងបំណងចង់មកមើល
ថេយ៉ុង ប៉ុន្តែក៏អាក់ដំណើរក្រោយឃើញបងរបស់ខ្លួនកំពុងតែដេកអោបនាងបិសាចតូចក្នុងដៃ មាត់រឹងខុសពីចិត្តអញ្ចឹងសមតែ ចំអកចំអន់ឲ្យណាណី សំណាងហើយ ដែលជីមីនមិនចេះហែរហៃច្រើន ទើបដើរចេញទៅវិញទុកឲ្យបងប្រុសមានក្ដីសុខជាមួយ Omega របស់គាត់បន្ត
គ្រាន់តែជីមីនចេញផុតបន្តិច ថេយ៉ុងក៏ចាប់ផ្ដើមប្រែខ្លួន ប៉ុន្តែឈឺចុកនៅដៃនិងជើង ទើបរអ៊ូរទាំតិចៗម្នាក់ឯង
«មិចក៏ឈឺម្លេះ? ជេកយ៉ុង...យើងឃ្លាន» បិសាចតូចរាល់លើកភ្ញាក់ឡើងជេកយ៉ុងតែងតែយកឈា.មមកដាក់នៅលើតុឲ្យផឹកជាប្រចាំ ប៉ុន្តែលើកនេះអត់មានទេ មានតែ ចចកទាំងមូលឲ្យខាំបឺតឈា.មដោយ ខ្លួនឯងតែម្ដង
«សឺត...ហ្ហើយ!» ជុងហ្គុកចងចិញ្ចើមស្គ្រឺត ធ្មេញពេលបើកភ្នែកមកក៏ឃើញ Omega របស់ខ្លួនកំពុងតែខាំកដៃនាយបឺតឈា.មធ្វើព្រងើយ ហ៊ានណាស់
«ហ្ហា៎...» រាងតូចជូតមាត់មើលមុខគេភ្លឹសៗ គេឃ្លានមិនឲ្យគេខាំយ៉ាងមិច? ចង់មិចវិញ? ចង់វ៉ៃគេមែនហ្នឹង? 🥹
«បើឃ្លានមិចក៏មិនប្រាប់យើង? ឈាមជ្រូក ឈាមគោក៏មានដែរតើ» ជុងហ្គុកយកចង្អុលដៃរុញថ្ងាស់ថេយ៉ុងដូចក្មេងរំខាន ហ្ហើយ...កុំមកធ្វើមុខគួរឲ្យអាណិតដាក់នាយឲ្យសោះនាងបិសាចល្បិចច្រើន
«តែខ្ញុំឃ្លានផឹកឈា/មលោក» ដែលលឺគេទម្ងន់ឃ្លានអីប្លែកៗអត់? ចា៎...ឆីតូចឃ្លាន ផឹកឈា/មប្ដីខ្លួនឯង ចាញ់ប្លែក 🫠
«បិសាចក្បាលខូច» ជុងហ្គុកឈានជើងចុះពីលើគ្រែទាញអាវឲ្យមានរបៀបរៀបរយវិញ ឯរាងតូចក៏មើលសភាពខ្លួនឯងឃើញមានរុំកជើងនិងកដៃពេញហ្នឹង
«នាំខ្ញុំទៅស្ទេលឡាបានទេ?» ថេយ៉ុង
«មិនបាន» ជុងហ្គុក
«ហេតុអី? បងយ៉ុនច្បាស់ជាតាមរកខ្ញុំមិន ខាន កាលជីមីនខ្ញុំខំជូនគេមក ដល់ពេលខ្ញុំវិញមិចក៏លោកត្រូវហាមប្រាម មិនយុត្តិធម៌សោះ» ងក់ងរទៀតហើយ ថាពីមុនទៅចង់បានអីត្រូវតែបានហ្នឹង ងរដាក់បងប្រុសតែបន្តិចក៏សម្រេចហើយ ឥលូវនេះសូម្បីតែ ចចកជាសត្រូវក៏ហ៊ានងិកងក់ដាក់ដែរកូន
«មិនទាន់ដល់ពេល ឯងនៅឈឺ» ការពិតក៏បារម្ភពីការធ្វើដំណើរផ្លូវឆ្ងាយច្រើនជាង ឥលូវនេះមិនមែនមានខ្លួនតែមួយទេ ឈប់ធ្វើខ្លួនហក់លោតដូចកូនស្វាទៀតទៅ
«អញ្ចឹងពេលណាទើបដល់ពេល?» រាងតូច នៅតែសួរដេញជើងចង់ដឹងថាពេលណាខ្លួនអាចចាកចេញពីនាយវិញទៅ
«ឯងចង់ចេញពីយើងណាស់ទៅហ្អី?» រាងក្រាស់អោនមកសួរកៀកៗមុខគ្នានឹងបិសាចតូចដែលនៅជាប់ឈា.មតាមគែមមាត់
«មិចសួរដូចឆោតអញ្ចឹង? ក្រែងលោកតើ ជាអ្នកដេញខ្ញុំតាំងពីដំបូងនោះ លោកថាខ្ញុំនឹងធ្វើឲ្យជីមីនមានបញ្ហានោះអី» 🥺 ភ្លេចសម្ដីខ្លួនឯងបាត់ហើយនិយាយពេលខឹងគឺអញ្ចឹងមែន នាយពិតជាបានរុញច្រានបណ្ដេញរាងតូចកាលមិនទាន់ដឹងថាថេយ៉ុង មានទម្ងន់កូនរបស់នាយនោះ
«យើងនិយាយជ្រុលមាត់តើ» ជុងហ្គុកងាកគេចក្រសែរភ្នែកដោយក្ដីអាម៉ាស់ព្រោះភ្លេចថាខ្លួនឯងសម្ដីផ្សេងចិត្តផ្សេង
«ជ្រុលមាត់?! តែលោកធ្វើឲ្យខ្ញុំឈឺណាស់ ឈឺចិត្តដែលខំមកសួរនាំគេ បារម្ភពីគេឆ្លងកាត់ផ្លូវលំបាកមកឆ្ងាយ ចុងក្រោយគេដេញដូចសត្វធាតុ» ថាគុំមកយូរហើយ មុននេះ ដេកលក់ស្ងាត់ជ្រៀបឲ្យជុងហ្គុកនិយាយ ម្នាក់ឯងឡើងយូរ ដល់ពេលដឹងខ្លួនមកវិញ រ៉េបបន្តឲ្យស្ដាប់តែម្ដង
«យើង! យើងសុ...សុំ!» ចចកចេះត្រដឹត
«ស្អីគេ?» ថេយ៉ុង
«សុំទោស!»
«ហ្ហាស?!»
«បើស្ដាប់មិនបាន អត់!» យីមើលចរឹក 😒
«អា.ចចកឆ្គួត!» នេះៗ 🤪
ពាក្យជេរពេញនិយមដែលនាយចចកចូលចិត្តស្ដាប់ ឥលូវលឺទៀតហើយ សុំទោសស្អី ដូចមិនចេញពីចិត្ត និយាយមកធ្លាក់មាសមក ទាំងដុំមែនទេលោកចចក?
_______
#ផ្ទះលោកមេដៀ
ការផឹកស៊ីស្រវឹងជោគជាំបានប្រព្រឹត្តិឡើង ក្រោយការប្រជុំជើងគ្នាជាមួយចចកស្មូមមកពីឆ្ងាយៗ ហើយលើកនេះលោកក៏បានអនុញ្ញាតឲ្យអ៊ូវុនចូលរួមដែរ
«ពុកសប្បាយចិត្តណាស់ដែលឯងយល់ ព្រមមិនរឹងទទឹងដូចរាល់ដង»
«តែលោកពុកកុំភ្លេចសន្យាណា» តើជាសន្យាអ្វីទៅ? ការបញ្ចុះបញ្ចូលរបស់លោកគ្មានអ្វីឆ្ងាយពីការសន្យាថាបើលោកបះបោរឈ្នះ លោកនឹងមិនធ្វើបាបជីមីននិងដណ្ដឹងគេឲ្យអ៊ូវុនទៀតផង សូម្បីតែកូនខ្លួនឯងក៏បោកដែរ បើមិនធ្វើដូច្នេះអ៊ូវុនអាចនឹងធ្វើឲ្យខូចផែនការមិនខាន
«លោកពុក ខ្ញុំសុំចេញទៅក្រៅបន្តិចណា» អ៊ូវុនមានអារម្មណ៍ថាមិនចុះសម្រុងនឹងចចកស្មូមសម្ដីឈ្លើយអស់នេះសោះ
«អឺមម យកបន្តោងខ្សែកនេះតាមខ្លួនផង» លោកមេដៀនេះក៏ម៉ឺងម៉ាត់ទៀត
«បាទ» ថាហើយក៏ទទួលយកមកកាន់ ប៉ុន្តែគេមិនដាក់ជាប់ខ្លួនទេ បែរជាយកទៅទុក ចោលលើតុ រួចចេញទៅអង្គុយខាងក្រៅ ម្នាក់ឯង នឹកនាងចចកតូចដល់ហើយ
«បងអ៊ូវុន...» ភ្នែកជ្រឹមៗ ត្រចៀកក៏លឺសម្លេងស្រាលៗរបស់នាងចចកតូចហៅខ្លួន ពីក្រោយខ្នង
«ជីមីន...ហ្ហើសជីមីនមែនទេ?» អ៊ូវុនដែល ងើបឈរជ្រែងជើងដោយសារស្រវឹងមើល មិនស្គាល់ថាជាអ្នកណា ក៏ម៉ៃថាជាជីមីន
«ជីមីនជាប្រពន្ធរបស់យើងទេអា.ចង្រៃ!» ឌឹបបប! មួយជើងចំដើមទ្រូងនាយចចកប៉ើងទៅបោកនឹងជញ្ជាំង ហើយអ្នកដែលធាក់គឺគ្មានអ្នកណាក្រៅពីយ៉ុនហ្គីឡើយ
អ៊ូវុនចុករមួលលើដីព្រោះមួយជើងមិញនេះក៏ធ្ងន់មិនណយដែរ
........
ប្រាវវវ....//
តុអាហាររបស់លោកមេដៀបានដួលរលំរប៉ាត់រប៉ាយដោយសារយ៉ុនហ្គីគាស់ក្រវាត់អ៊ូវុនចូលមកក្នុងចំនោមហ្វូងចចកវិញ
«អ៊ូវុន កូនប្រុស! តើឯងយ៉ាងមិចហើយ? អាណាហ៊ានវាយកូនយើង?!» គាត់ងាកឃើញកូនប្រុសទន់ខ្លួនល្អោកងើបលែងរួច ក្នុងចិត្តឆេះឈួលដូចបាយពុះរាប់រយអង្សារ ពេលចង់រកមុខអ្នកបង្ករ គេក៏ដើរចូលមក
«យើង! អា.ចចកកញ្ចាស់ យើងនឹងឲ្យឯងសងការឈឺចាប់របស់យើងមកវិញទាំងអស់» យ៉ុនហ្គីដកកាំ/បិតស្នៀតប្រហារមកកាន់ពួកចចកស្មូមដែលប្រែជាសត្វចចកព្រមៗគ្នា កម្លាំងរបស់គេពិតជាខ្លាំងជាងរាល់ លើក អាចមកពីគេមានគុំនំខ្លាំងផងក៏មិនដឹង
«សងសឹកស្អីឯង?» លោកមេដៀ
«លោកពុក អ្ហើស អាបិសាចចង្រៃហ្នឹងវាក៏ស្រលាញ់ជីមីនដែរ ឆាប់សម្លា.ប់វាទៅលោកពុក» អ៊ូវុន
«ចាំមើលអ្នកណារលាយមុន?» យ៉ុនហ្គី ប្រយុទ្ធជាមួយចចកខ្មៅផ្សេងៗបណ្ដើរ តបតជាមួយឪកូននោះបណ្ដើរ
ឆ្លៀតឱកាសនេះ លោកមេដៀក៏ដកយកបន្តោងខ្សែកចេញមកបម្រុងនឹងចាត់ការយ៉ុនហ្គីទៀត តែលើកនេះឆ្មាខ្មៅតេសាក៏មកជួយយ៉ុនហ្គីនិងខាំក្រវាស់វាទៅឆ្ងាយ
«អូយ...! សត្វឆ្មាមកពីណា?» លោកមេដៀប្រែជាចចកដែរ ហើយដេញតាមប្រហារឆ្មាតេសា ប៉ុន្តែវាហក់លោតលឿនណាស់ ដោយសារមានខ្លួនតូចនិងស្រាល
«លោកពុក» អ៊ូវុនមិននៅស្ងៀមក៏បន្តទៅប្រយុទ្ធជាមួយយ៉ុនហ្គីទៀត ភាពរហ័ស របស់នាយបិសាច អ៊ូវុនមិនមែនដៃគូឡើយ
ឆ្វឹបប!!
«អ្ហាស៎! អូយ...» អ៊ូវុន
«យើងស៊ូជាមួយឯងហើយ» កាំ/បិតរបស់យ៉ុនហ្គីបានចាក់ចំខ្នងរបស់លោកមេដៀមួយកាំ/បិត
«ឯងងា.ប់ទៅ!» យ៉ុនហ្គីមានបំណងមកបង្ហើយលោកមេដៀដែលដេកដួលអស់ល័ក្ខរបួសដោយសារកាំ/បិតប្រចាំខ្លួន របស់នាយបិសាចហើយ ស្រាប់តែអ៊ូវុនមករងបន្ថែមមួយកាំបិតទៀត
ឆ្វឹបប!!
«អ៊ូវុន...?» លោកមេដៀនិយាយខ្សាវៗ កែវភ្នែកក៏ចាប់ផ្ដើមរលីងរលោងរកកលនឹង ចេញឈាមមកតាមភ្នែក គាត់ឈោងយកបានខ្សែកដែលរបូតពីដៃមិញនេះ លើកមកការពារខ្លួនទាល់តែបាន
ក្រុមចចកស្មូមដែលនៅសល់ឃើញយ៉ុនហ្គី ចាំងភ្នែកដល់យកដៃបាំងក៏ប្រុងវាយ ប្រហារវិញ
«យ៉ុនហ្គីឆាប់ទៅ!» តេសាដាស់តឿនសតិ របស់នាយឲ្យឆាប់ចាកចេញ បើនៅអាចនឹងត្រូវពួកវាសងសឹកវិញមិនខាន នេះបើគ្មានតេសាមកជាមួយទេក៏យ៉ាប់ដែរ«ហ្ហើស...កូន..ប្រុស...អ៊ូវុន» លោកលើក ត្រកងកូនទាំងខ្លួនឯងក៏មានរបួសដែរ តែ
អ៊ូនវុនមើលទៅត្រូវចា.ក់ចំកន្លែងធ្ងន់ធ្ងរជាងលោកឆ្ងាយណាស់
«លោកពុក...ខ្ញុំសុំ...ទោស» នាយចចក និយាយដាច់ៗខ្សាវៗលើកដៃមកប៉ះថ្ពាល់លោកមេដៀ ហើយក៏និយាយពាក្យសុំទោស ទោះបីជាខ្លួនគ្មានមហិច្ចតាដូចលោក តែខ្លួនក៏ចង់ធ្វើជាកូនដែលផ្ដល់មោទនភាព និងសងគុណលោកវិញដែរ តែពេលនេះហួសពេលហើយ
«សុំទោសស្អីគេ? ឯងមិនអីទេអ៊ូវុន» ដល់ពេលដែលចេះយំចេះឈឺចាប់វិញហើយមែនទេ? កម្មពៀរវាដូចជាកង់រទេះអញ្ចឹង ចង់ធ្វើបាបគេ ពង្រត់ពង្រាស់គ្រួសារគេឲ្យបែកបាក់គ្នា វាក៏ដល់ពេលខ្លួនឯងវិញដូចគ្នា
«ហ្ហឹក...ខិខិ» នាយចចកជាកូនក្អកមកចេញឈា.មតាមមាត់យ៉ាងច្រើន មួយកាំ/បិតមិញនេះចាក់ចំទងបេះដូងតែម្ដង
«ហៅពេទ្យមក អ្ហឹក អ៊ូវុនកូនយើង...» លោកស្រែកមិនទាន់ផុតពីមាត់ល្អផង
«ខ្ញុំបានសងគុណលោកពុកវិញហើយ» បញ្ចប់ប្រយោគនេះនាយចចកជាកូនក៏ផុតដង្ហើមត្រឹមវិនាទីនេះតែម្ដង
«អត់ទេអ៊ូវុន...ហ្ហឹកៗ អត់ទេ...ពុកធ្វើគ្រប់យ៉ាងក៏ដើម្បីឯង ហេតុអី? អត់ទេ.....!!!» សម្រែកចុងក្រោយរបស់លោក ក្រុមចចកក៏លូបង្ហាញការកាន់ទុក្ខមកកាន់អ៊ូវុនដូចគ្នា
បើគិតទៅក៏អាណិតអ៊ូវុនដែរ នាយនេះបើរស់នៅមជ្ឈដ្ឋានដែលល្អប្រហែលជាក្លាយជាមនុស្សល្អជាងរាល់ថ្ងៃនេះ តែគួរឲ្យស្ដាយដែលនាយមកកើតជាកូនរបស់មនុស្សលោភលន់និងចិត្តព្រៃផ្សៃ ហើយលទ្ធផលចុងក្រោយក៏បានត្រឹមស្លា/ប់សងគុណឪពុករបស់ខ្លួនបែបនេះ ។To be continue......
លីលី វីស្ទែន 🌸
YOU ARE READING
🥀 អ្នកប្រមាញ់ 🔥
RomanceTaeKook & Yoonmin Novel 💚💜🖤💛 ជាប្រភេទរឿងបែបអភីនីហា វេទមន្ត លាយឡំនឹងការស្រមើរស្រម៉ៃជាច្រើនតាមបែបលោកខាងលិច 🥀