Episode 1

3.5K 137 0
                                    

@ The Company

             រាងខ្ពស់សង្ហាជាមួយនឹងការតុបតែងខ្លួនតាមបែបប្រេនលំដាប់មហាសេដ្ឋីឈានជើងចុះពីBMW I8សេរីចុងក្រោយបង្អស់ទឹកមុខត្រជាក់រឹងមាំដូចជាទឹកកកប៉ូលមិនខុសទេដែលគេគ្រប់គ្នាហៅគេថាបុរសកែវភ្នែកគុជទឹកកក
រាងក្រាសដើរចូលក្រុមហ៊ុនដោយមានបុគ្គលិកចាំអោនលំទោនតាមផ្លូវ វាដូចជាស្តេចនៃអណាចក្រមួយ

Girl : លោកប្រធាន
Boy : លោកប្រធាន

គេគឺKim Taehyungម្ចាស់ក្រុមហ៊ុនផលិតនឹងនាំចេញនាំចូលគ្រឿងអាវុធគ្រប់ប្រភេទដែលចែកចាយអាវុធស្ទើតែមួយអាសុី
Taehyungដើរចូលជណ្តើរយន្តផ្ទាល់ខ្លួនដែលមានតែគេនឹងបងប្អូនរបស់គេទាំង6ប៉ុណ្ណោះដែលមានសិទ្ធប្រើវា

Zen : ចៅហ្វាយ
Taehyung : ពួកគាត់មកហើយមែនទេ?
Zen : បាទ
Taehyungបិទភ្នែកហើយងក់ក្បាលតិចៗ

ទឹង!!!
ទ្វាជណ្តើរយន្តបានបើកបង្ហាញរាងដ៏ខ្ពស់សង្ហាគេឈានជើងដើរចេញយ៉ាងស្វាហាប់រាងក្រាសដើរចូលបន្ទប់ប្រជុំផ្ទាល់ខ្លួនដែលទុកសម្រាប់តែបងប្អូនរបស់គេនឹងគេតែប៉ុណ្ណោះ

Jungkook : ម៉ោហើយ

Jungkookសម្លឹងមើលរាងក្រាសដែលកំពុងតែដើរចូលមក

Namjoon : Taehyung
Jimin : ឯងអោយពួកយើងចាំទៀតហើយ
Taehyung : សុំទោស
Suga : ចូលសាច់ការទៅយើងធុញខ្លាំងណាស់!!
Sugaអង្គុយផ្អែកខ្នងទៅលើកៅអីហើយដាក់ជើងទៅលើតុ
Taehyung : ពួកវាបំផ្ទុះឃ្លាំងអាវុធនៅកំពង់ផែពួកយើងលើកនេះមើលទៅចង់ប្រកាស់សង្គ្រៀមហើយ
Jin : សំណាងហើយដែលយើងចាប់វាបានមុនទទួលរងការខូចខាតតែតិចតួច
Jhope : យើងមិនខ្វល់ទេពួកវាមិនទៅអស្ចារ្យស្អីណាស់ណាទេ!!ពួកអាឆ្កែលួចចាក់ក្រោយខ្នង
Namjoon : យើងមិនអាចមើលងាយសត្រូវបានទេJhope
Jungkook : ច្បាស់ណាស់ថាជាមនុស្សរបស់ Kang Eunso
Jin : ប្រាកដណាស់ថាជាវា
Jimin : វានៅមិនទាន់ចេះប្រើមនុស្សទេបញ្ចូនមនុស្សស្នាដៃអន់ៗបែបនេះមកធ្វើការ
Taehyung : ខ្ញុំមិនខ្វល់ថាជាKang Eunsoឬអ្នកណាទេ!!ពួកយើងមានសត្រូវច្រើនណាស់នៅជុំវិញខ្លួនចឹងហើយគ្រប់គ្នាត្រូវប្រយ័ត្នមិនចឹងឈាមហូរពីខ្លួនមិនខាន
Zen : ចៅហ្វាយអាម្នាក់ដែលចាប់បាននោះតើចាត់ការយ៉ាងម៉េច?
Suga : បាញ់ក្បាលវាចោលទៅ
Jimin : Ehh no no ខ្ញុំធ្លាប់ប្រាប់ហើយថាឆាប់ងាប់ពេកមិនសប្បាយទេ
Jungkook : Jimin hyungនិយាយត្រូវខ្ញុំចូលចិត្ត
Jungkookនិយាយទាំងក្នុងដៃគ្រវីកាំបិតមួយ
Jhope : ទៅស្វាគមន៍វាតិចទៅចឹង

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now