Episode 13

1.9K 82 0
                                    


រាងក្រាសចុះទៅចាំនាងនៅខាងក្រោម...នៅ5នាទីបន្ទាប់នាងក៏ចុះមកជាមួយឈុតធម្មតាមួួយឈុតតែមិនថានាងស្លៀកពាក់បែបណាក៏នាងនៅតែស្រស់ស្អាតជាពិសេសគឺក្នុងក្រសែភ្នែកអ្នកខ្លះ.....

Yungdy : រួចរាល់ហើយ
Taehyung : តោះទៅ

គេចាប់ចង្កេះរបស់នាងបណ្តើរចេញទៅហើយនាងក៏មិនបានបដិសេធ

ឡានទំនើបដែលបញ្ជាដោយ Taehyungផ្ទាល់បត់ចូលទៅក្នុងហាងសម្លៀកបំពាក់មួយកន្លែងដែលជាកន្លែងជាប្រចាំរបស់លោកប្រុសKim Taehyung

Yungdy : ធ្វើអី?
Taehyung : ក៏ចុះមក
Yungdy : ចុះក៏ចុះ

នាងចេញពីក្នុងឡានហើយដើរចូលហាងពីក្រោយគេ

Girl : សួស្ដីលោកKim តើមានអ្វីអោយពួកយើងបម្រើដែរទេ?
Taehyung : រើសឈុតដែលល្អៗបំផុតក្នុងហាងអោយខ្ញុំ
Girl : ចាស

មិនយូរប៉ុណ្ណានឈុតស្អាតៗរបស់មនុស្សស្រីជាច្រើនឈុតត្រូវបានបង្ហាញនៅនឹងមុខនាង

Yungdy : នេះជាស្អី??
Taehyung : រើសទៅស្រលាញ់អាមួយណាយកអាមួយនឹងទៅ មិនបាច់បារម្ភទេខ្ញុំចេញអោយ
Yungdy : ដើម្បីអី?
Taehyung : ថ្លៃយប់មិញ

គេញញឹមដាក់នាងដោយក្រសែភ្នែកលាក់បង្កប់អ្វីម្យ៉ាងធ្វើអោយនាងក្ដាប់ដៃសម្លក់រាងសង្ហាហើយឈានជើងថយក្រោយបដិសេធនឹងរបស់ដែលគេអោយ

Yungdy : មិនចាំបាច់ខ្ញុំមិនត្រូវការ
Taehyung : នាងចូលចិត្តអោយលេងfreeមែនទេ??
Yungdy : Kim Taehyung!!
Taehyung : ok មិនរើសក៏ស្រេចចិត្ត....យកទាំងអស់
Girl : ចាសលោកkim
Yungdy : លោកធ្វើស្អីនឹង??ខ្ញុំប្រាប់ហើយថាមិនយក!!
Taehyung : កុំបដិសេធនឹងខ្ញុំអីមិនសប្បាយលេងទេ
Yungdy : តែខ្ញុំមិនចង់បាន
Taehyung : ខ្ញុំចង់ទិញនេះលុយខ្ញុំនាងមានបញ្ហាទេ??
Yungdy : Kim!!...បានតាមចិត្តលោក

នាងអោបដៃហើយងាកមុខទៅម្ខាងខណះ Taehyungក៏លួចញញឹមស្រស់ទាំងមិនដឹងខ្លួន

Taehyung : ជួយយកទៅរៀបចំដាក់ក្នុងឡានផង
Girl : ចាស

Taehyungហ៊ុចកូនសោនឡានអោយគេហើយដើរមករកនាងតូចដែលកំពុងឈរអោបដៃធ្វលមុខក្រម៉ូវ....នាងងាកមកមើលគេបន្តិចហើយក៏បែរទៅវិញ

Taehyungចូលមកអោបចង្កេះរបស់នាងនាងក៏ភ្ញាក់ហើយព្យាយាមរុញគេចេញ

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now