@ EveningYungdyភ្ញាក់ឡើងម្ដងទៀតនៅក្នុងបន្ទប់របស់Taehyungដដែលតែជុំវិញខ្លួននាងមានមនុស្សស្រីប៉ុណ្ណាននាក់
Yungdy : ពួកនាងជាអ្នកណា!?
Girl1 : ខ្ញុំគឺ Sumi ជាអ្នកប្រុសទី6បញ្ជាអោយខ្ញុំប្ដូរពីវិមានមកធ្វើការនៅទីនេះ
Yungdy : ចុះអ្នកផ្សេងទៀត!?នាងសំដៅទៅស្រីៗស្អាតៗប៉ុណ្ណាននាក់ទៀតដែលញញឹមស្រស់មករកនាង
Sumi : គឺជាអ្នកតុបតែង...អ្នកប្រុសបញ្ជាអោយពួកគេមករៀបចំខ្លួនអោយអ្នកនាង
Yungdy : ធ្វើអី!?
Sumi : អ្នកប្រុសទៅចូលរួមពិធីខួបកំណើតរបស់កូនស្រីដៃគូរជំនួញហើយអ្នកប្រុសតម្រូវអោយអ្នកនាងទៅជាមួយគាត់
Yungdy : ខ្ញុំហ្អេស??នាងសួរបញ្ជាក់..នេះគេនាំនាងទៅជាមួយ??
នាងមិនមាត់ហើយសម្លឹងមើលទៅរូបពណ៌សលាយផ្កាឈូកស្រាលដ៏ស្រស់ស្អាតដែលបំពាក់នៅខាងក្រោយ
Sumi : ជារោបដែលអ្នកប្រុសអោយគេរៀបចំអោយ អ្នកប្រុសរើសដោយផ្ទាល់ដៃ
Yungdy : ហ្អរ...នាងងក់ក្បាលហើយដើរចូលបន្ទប់ទឹកដើម្បីរៀបចំខ្លួនហើយចេញមកវិញនៅ15នាទីបន្ទាប់
នាងអង្គុយអោយពួកគេតុបតែងខ្លួនដោយអារម្មណ៍មិននៅនឹងខ្លួនព្រោះរវល់តែគិតដល់សុកទុក្ខអ្នកដែលជាឪពុកពេលនេះយ៉ាងមិចទៅហើយក៏មិនដឹង
# 6:30pm
Taehyungដើរចូលvillaស្របពេលSumiចុះមកខាងក្រោម
Taehyung : យ៉ាងមិចហើយ?
Sumi : រួចរាល់ហើយអ្នកប្រុសនាងនិយាយទាំងញញឹមហើយងាក់ទៅខាងលើ
រាងតូចច្រលឹងក្នុងឈុតពណ៌សលាយពណ៌ផ្កាឈូកស្រាល ដៃរោបត្រូវdesignមកជាលក្ខណះស្បៃរផាយរផាត់សំយ៉េសស្មា បង្ហាញស្មាតូចច្រលឹងរបស់នាងជាមួយនឹងដើមទ្រូងក្រពុំcup-cដែលងើបពើងឡើងយ៉ាងណែន Taehyungសម្លឹងមកដល់ត្រង់ចំណុចនេះគេក៏ស្ទើរតែទប់ចិត្តមិនបាន ជាពិសេសមុខតូចភ្នែកធំទាំងគូរដែលមានកញ្ចក់កែវភ្នែកពណ៌ សមុទ្រ ដែលត្រូវបានmake-upតាមបែបធម្មជាតិបន្ថែមស្នេហ៍មុខនាងថែមមួយកម្រិតទៀតធ្វើអោយអ្នកដែលឈរមើលក៏ភ្លឹកមើលនាងតាំងពីនាងដើរចុះពីខាងលើរហូតដល់ក្រោម បបូរមាត់ពណ៌ផ្កាឈូកស្ដើងចាប់បង្ហើបឡើងបណ្តេញរាល់គំនិតទាំងប៉ុណ្ណានរបស់ Taehyungអោយចេញពីខួរក្បាលរបស់គេអស់
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...