Episode 55

1.7K 47 0
                                    

រាងក្រាស់ដាក់ទូរស័ព្ទចុះទាំងចិត្តធ្ងន់កណ្ដុកបន្ទាប់ពីបញ្ជាអោយZenធ្វើរឿងដែលJiminបានប្រាប់

Taehyung : Jimin... រឿងEunSoយើងទុកចិត្តលើឯងហើយ
Jimin : កុំបារម្ភអី យើងចាត់ការរួចអស់ហើយវាប្រហែលមិនទាន់ដឹងខ្លួននៅឡើយទេ បែបនេះងាយស្រួលអោយប៉ូលីសធ្វើការ
Taehyung : កុំអោយភ្លាត់ យើងមិនចង់ចំណាយពេលច្រើនជាមួយវា
Jimin : កុំបារម្ភអីវាមិនងាយនឹងភ្លាត់ទេ

Jiminនិយាយទាំងជឿជាក់

Jeongguk : តែវានឹងភ្លាត់
Jimin : ឯងបានន័យថាម៉េចJeongguk!?
Suga : វានឹងភ្លាត់បើយើងរករនុកក្នុងមិនទាន់ឃើញ
Namjoon : ព័ត៌មានពេលនេះបែបលេចឮដល់ត្រចៀកអាចង្រៃនឹងបាត់ទៅហើយ ទើបមិនឃើញមានសកម្មភាពអីតិចសោះ
Jhope : វរធំហើយចឹងថ្មើរនេះវាគេចខ្លួនដល់គន្លៀតផែនដីណាក៏មិនដឹង ចំជាចង្រៃយ៍មែន!!
Taehyung : ហុើយ!!!ចាត់ការអោយរួចរាល់កុំទុកយូរអោយសោះ
Jin : វាប្រាកដជាចឹងហើយកុំបាច់បារម្ភ
Taehyung : ខ្ញុំត្រូវទៅរកYungdy រឿងសល់ប៉ុណ្ណានទុកចិត្តលើអ្នកទាំងអស់គ្នាហើយ

Taehyungនិយាយមិនទាន់ទាំងចប់ពីមាត់ក៏ប្រញាប់ងើបឡើងបម្រុងនឹងដើរចេញទៅ

Jeongguk : ehh hyung !!
Taehyung : វាស្អី!?
Suga : ដាច់ចិត្តទៅតាមគេហើយហ្អេសអាល្អិត!?
Namjoon : ក្រែងថាសុខចិត្តអោយផ្លូវគេទៅនោះអី?
Taehyung : និយាយបែបនេះចង់ហាមឃាត់មិនអោយទៅ!?
Jin : មានអ្នកណាឃាត់!?គេគ្រាន់តែសួរព្រោះមានចម្ងល់
Taehyung : អឺ~~គឺទៅរកវិញនឹងហើយ ខ្វះមិនបានខ្ញុំជាត្រីនាងជាទឹក ពេញចិត្តហើយនៅ!?

Taehyungនិយាយទាំងមុខក្រម៉ូវពេលត្រូវបងប្អូនព្រួតគ្នាចាប់ចំណុចខ្សោយបែបនេះ

Jimin : អឺ~~ទៅក៏ទៅ ជូនពរសំណាងល្អ
Taehyung : អឺ~អរគុណ
Jeongguk : អើយhyung
Taehyung : វាស្អីទៀតហើយ!?
Jeongguk : មកវិញផ្ញើរក្មួយផង
Taehyung : ...ចាំយកអោយមួយគូរ
Namjoon : អោយខ្លាំងដូចយើងណាវើយ
Taehyung : ដូចអាTaeនេះវាមិនងាយភ្លាត់ទេ
Suga : ចឹងយកអោយបានបីម៉ោ
Taehyung : អឺអឺ នឹងយកអោយ

រាងក្រាសបង្វិលដងខ្លួនសង្ហារដើរចេញទៅបាត់....រាងខ្ពស់ស្រលះឈានជើងចូលឡានទំនើបសេរីចុងក្រោយរបស់ខ្លួនហើយបើកចេញទៅយ៉ាងលឿនដូចព្យុះបន្ទាប់ពីទទួលបានអាសយដ្ឋានមួយពីលេខទូរស័ព្ទមួយខ្សែរ

Taehyung : អូនប្រាកដជាគេចទៅណាមិនផុតពីបងទេYung យ៉ាងណាអូនគឺនៅតែជារបស់បង គឺរបស់បងតែម្នាក់ម្ដងនេះបងមិនអោយភ្លាត់ទេអូនសម្លាញ់

រាងសង្ហាញោចចុងមាត់ញញឹមបង្កប់ដោយល្បិចរយលានភ្ជាប់ទៅជាមួយ ធានាថាកូនក្ដាន់នឹងគេចមិនផុតពីអ្នកប្រមាញ់បានឡើយ

__________________________

EunSo : ឯងសុើបស្អីបានម៉ោខ្លះ!?
Zen : ពេលនេះTaehyungកំពុងទៅរកYungdyនៅកោះJeju ខ្ញុំបានផ្ញើរអាសយដ្ឋានអោយទៅឯងរួចហើយ
EunSo : ធ្វើការបានល្អ
Zen : យើងធ្វើតាមឯងគ្រប់យ៉ាងហើយ ដោះលែងLorenបានឬនៅ!!?
EunSo : បានយើងនឹងដោះលែងនាង ឯងទៅយកនាងនៅកោះjejuជាមួយសាកសពចៅហ្វាយសំណព្វរបស់ឯង ប៉ុន្តែបើអាTaehyungវាមិនងាប់ចឹងឯងត្រូវប្ដូរមកទទួលសាកសពប្អូនស្រីជាទីស្រលាញ់របស់ឯងជំនួសវិញ
Zen : Kang EunSo!!!អាចង្រៃយ៍!!

ខ្សែរទូស័ព្ទត្រូវបានកាត់ផ្ដាច់បន្សល់ទុកនូវសម្លេងសើចក្អាក់ក្អាយបង្កប់ដោយល្បិចពិសពុលពាសពេញផ្ទៃមុខ

EunSo : យើងបាត់បង់គ្រប់យ៉ាងក៏ព្រោះតែឯង យើងនឹងអោយឯងសងយើងវិញដោយជីវិតរបស់ឯង !!
Fancy : ឯងធ្វើបែបនេះដាក់TaehyungមិនបានទេKang Eunso!!
EunSo : Fancy!? នាងមកបានយ៉ាងម៉េច!?
Fancy : យើងមកបានយ៉ាងម៉េចវាមិនសំខាន់!!តែយើងប្រាប់ឯងណាKang EunSo កុំប៉ះពាល់Kim Taehyungអោយសោះ!!
EunSo : រឿងអីយើងត្រូវស្ដាប់តាមនាង!?
Fancy : ឯង!!!បាន!!បើឯងហ៊ានយើងនឹងcallទៅប្រាប់ប៉ូលីស ពេលនេះប៉ូលីសកំពុងតាមរកឯងគ្រប់ទីកន្លែងឯងគិតថាបានរួចខ្លួនហ្អេស!?

ផាច់!! ប្រអប់ដៃក្រាស់វាត់ប៉ះលើមុខតូចស្ដើងមួយទំហឹងធ្វើអោយបបូរមាត់ដែលលាបពណ៌ស្រស់ហូរឈាមមកក្រៅតាមគែមមាត់

EunSo : បើនាងចង់ងាប់ក៏អញ្ជើញធ្វើទៅ!!កុំភ្លេចថានាងឯងបានដេកជាមួយយើង ហើយក៏ដេកជាប្រុសជាច្រើនឯទៀតមិនចឹងហ្អេស!?ហើយនាងគិតថាKim Taehyungវាយករាងកាយស្អុយរលួយរបស់នាង!? ពួកឯងចាប់នាងយកទៅ!!
Fancy : អាចង្រៃ!!ហ្អូយ លែងយើង!!លែង!!មកចាប់យើងធ្វើស្អី!?
EunSo : យើងមិនភ្លើបណ្ដោយអោយនាងទៅទេ...ចាំទៅមើលឈាមរបស់Kim Taehyungវាហូរជាមួយគ្នាល្អទេ!?ហាសហា..

















« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now