Episode 27

1.5K 58 0
                                    

@ Yungdy scene

នាងបន្តដើរទិញទំនិញមួយសន្ទុះទៀតមុននឹងសម្រេចចិត្តទៅផ្ទះតែចៃដន្យអីនាងក៏.....

Fancy : សួស្ដីនាងតូច
Yungdy : Fancy!?
Fancy : ភ្ញាក់ផ្អើលស្អីខ្លាំងម្លេះ!?
Yungdy : នាងមានការអី??
Fancy : គ្មានអីច្រើនទេបានជាជួបនាងទៅហើយនោះក៏...ជួយផ្ដាំទៅប្រាប់Taehyungអោយខ្ញុំផង ថ្ងៃស្អែកខ្ញុំនឹងទៅជួបគេ គេប្រហែលជាអន់ចិត្តមិនខានដែលខ្ញុំមិនបានទៅរកគេតាំងពីថ្ងៃចេញពីមន្ទីពេទ្យ
Yungdy : ....ហេតុអីនាងមិននិយាយជាមួយគាត់ខ្លួនឯងទៅបើខ្លាចគាត់អន់ចិត្ត!?មកប្រាប់ខ្ញុំធ្វើអី!?
Fancy : គឺប្រាប់អោយនាងដឹងនោះអី...Yungdyខ្ញុំគិតថានាងគួរតែមិនល្ងង់នឹងចាញ់ក្រឡាអុកTaehyungទេណា~ ខ្ញុំមិនចង់អោយស្រីច្រើនជាងនេះត្រូវខូចចិត្ត
Yungdy : នាងមិនបាច់បារម្ភទេ

Yungdyព្យាយាមទប់ទឹកភ្នែកហើយពង្រឹងសម្លេងកុំអោយញ័រតបទៅនាងវិញហើយFancyក៏ឈានជើងចូលមករកនាងហើយលើកដៃអង្អែលថ្ពាល់នាងតិចៗ

Fancy : ខ្ញុំគ្រាន់តែបារម្ភ..ក្មេងៗសាច់ស្រស់ដូចនាងសម្រាប់គេវាបានតែមួយឆាវទេកុំយកខ្លួនមកចោលជាមួយមនុស្សដូចTaehyungអី...ទោះនាងស្មោះស្ស្ម័គ្រនឹងគេប៉ុណ្ណាក៏ចុងក្រោយ...គេនៅតែទាត់នាងចោលដដែល...ចាំទុកណាKim Yungdy
Yungdy : នាងគិតថានាងជាអ្នកណា!?ហេតុអីនាងប្រាកដចិត្តយ៉ាងនេះFancy??ជួនកាលគាត់អាចនឹងផ្លាស់ប្ដូរវាមិនដូចនាងនិយាយនោះទេ
Fancy : ហាសហា..ក៏ពិតមែនហើយខ្ញុំប្រាកដខ្លាំងណាស់..ព្រោះស្អីមែនទេ!?ព្រោះខ្ញុំជាមនុស្សស្រីតែម្នាក់ដែលTaehyungគេខ្វះមិនបាន

Fancyញញឹមចុងមាត់ហើយដើរចេញទៅបាត់ដោយក្ដោបក្រសោបពាក្យថាឈ្នះពេញលើផ្ទៃមុខទៅជាមួយផ្ទុញពីអ្នកម្ខាងទៀតដែលនៅឈរទ្រឹងខ្លួនស្ពឹងលែងកម្រើកទឹកក្ដៅឧណ្ឌៗក៏រមៀលស្រក់ពីប្រឡង់ភ្នែកមកជារឿយៗ

Sumi : អ្នកនាង~
Yungdy : Sumiនាងបានឮពីអ្វីដែលគេយាយមិញនេះទេ!?
Sumi : ប្រាកដជាឮ..តែអ្នកនាងខ្ញុំមិនជឿទេអ្នកនាងកុំគិតពីរឿងអត់ប្រយោជន៍នឹងអីអ្នកនាង
Yungdy : ខ្ញុំកំពុងព្យាយាមហើយ...

Yungdyលើកដៃជូតទឹកភ្នែកចេញពីផែនថ្ពាល់រលោងអោយស្ងួតអស់ទៅបីបេះដូងដែលនៅខាងក្នុងវាកំពុងធ្លុះធ្លាយជាបំណែកយ៉ាងណាក៏ដោយ.....វាក៏គួរអោយគិតខ្លះដែរTaehyungគេជាមនុស្សបែបណាមិនមែននាងមិនដឹងគេមានហេតុផលអីត្រូវប្រាកដប្រជាជាមួយនាងទៅ!?ដែលសំខាន់នាងជាកូនស្រីឃាតករដែលសម្លាប់ឪពុកម្ដាយរបស់គេ......

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now