បន្ទាប់ពីគូររាំអ្នកអង្គម្ចាស់នឹងព្រះនាងស្រស់ស្អាតដ៏សុិចសុីត្រូវបានបំបែកដោយស្នាដៃរាជបុត្រJungkookគូរនៃព្រះអង្គម្ចាស់ជាមួយនឹងព្រះនាងថ្មីក៏ឡើងបន្ត....Yungdy : Kim Taehyung!?
Taehyung : យ៉ាងមិច!?
Yungdy : លោកមិនគួរធ្វើចឹងទេសង្សារលោកនាងនឹងខឹងនាងនិយាយបន្ទាប់ពីឃើញFancyស្រែកនិងរត់ចេញទៅ...តែប្រយោគរបស់នាងវាមិនបានជ្រាប់ចូលសរសៃប្រសាទរបស់គេសូម្បីតែបន្តិចគេនៅតែរក្សារមុខមាំហើយអោនសម្លឹង មើលនាងរហូត
Yungdy : ខ្ញុំហត់ហើយ
នាងប្រុងលែងដៃចេញពីស្មារបស់គេតែក៏ត្រូវTaehyungចាប់ក្រៀកចង្កេះរបស់នាងមកផ្អឹបនឹងខ្លួនរបស់គេកាន់តែខ្លាំងថែម
Taehyung : នាងគិតថាFancyជាសង្សារខ្ញុំមែនទេ?
គេសួរនាងហើយសម្លឹងមើលនាងមិនដាក់ភ្នែកធ្វើអោយរាងតូចអៀនស្ទើតែជ្រែកខ្លួនចូលដីហើយនាងក៏អោនមុខចុះគេចចេញពីក្រសែភ្នែករបស់គេ
Taehyung : សម្លឹងមើលមុខខ្ញុំ!!
គេគំហកដាក់នាងដោយសម្លេងស្រាលហើយនាងក៏ងើយមុខមកប្រសព្វភ្នែករបស់គេតាមដែលគេប្រាប់...កែវភ្នែកទល់នឹងកែវភ្នែកធ្វើអោយនាងមិនអាចដកភ្នែកចេញពីគេបានរាងកាយក៏រឹងស្ដូកស្ទើរតែមិនអាចកម្រើកបាន...Taehyungទាញខ្លួននាងមកជិតគេកាន់តែខ្លាំងធ្វើអោយដើមទ្រូងដ៏ពើងណែនរបស់នាងវាផ្អឹបទល់នឹងទ្រូងរឹងមាំរបស់គេ...នាងអោនមុខចុះគេចចេញពីក្រសែភ្នែកមួយគូរនោះដោយពាំនាំថ្ពាល់ក្រហមមកជាមួយ....
Taehyung : គេចធ្វើអី?
Yungdy : គ្មានទេ
Taehyung : មិចមិនហានសម្លឹងមើលភ្នែកខ្ញុំ?
Yungdy : អឺ...អឺ...បានហើយឈប់រាំទៅសង្សាររបស់លោកឃើញបែបនេះមិនល្អទេ
Taehyung : បិទមាត់របស់នាងទៅនាងមិនមាត់ហើយបន្តអោនមុខគេចពីគេរហូតភ្លេងប្រគុំចប់....
Taehyungបណ្តើរនាងចេញពីវង់រាំកាត់ភ្នែកគ្រប់គ្នាជាច្រើន....
Fancy : Taehyung
Fancyចូលមកចាប់ដៃTaehyungធ្វើអោយគេរបូតដៃចេញពីចង្កេះរាងតូចYungdy
Taehyung : មានការអី?
Fancy : ហេតុអីនិយាយបែបនេះ!?នាងជាអ្នកណា!?ហេតុអីមិនណែនាំអោយខ្ញុំស្គាល់
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...