Episode 42

1.5K 52 0
                                    


@ Taehyung scene

Taehyungអង្គុយក្ដោបដៃនៅមុខបន្ទប់អ្នកជម្ងឺដែលមានរាងតូចនៅខាងក្នុងដោយមិនព្រមចេញទៅណាសូម្បីតែមួយជំហាន...
មួយសន្ទុះក្រោយមកDoctorក៏ចេញមកហើយរាងក្រាស់ក៏ស្ទុះងើបឡើង

Taehyung : នាងយ៉ាងមិចហើយDoctor?
Doctor : អ្នកជំងឺមិនអីទេ ដោយសារសម្ពាធផ្លូវចិត្តទើបធ្វើអោយនាងសន្លប់ យ៉ាងណាៗសូមកុំផ្ដល់សម្ពាធអោយអ្នកជំងឺខ្លាំងពេកវាអាចមានគ្រោះថ្នាក់
Taehyung : បាទខ្ញុំយល់ហើយ អរគុណdoctor

Taehyungអោនគោរពបន្តិចហើយគ្រូពេទ្យក៏ដើរចេញទៅ...រាងក្រាស់ក៏ប្រញាប់ចូលទៅខាងក្នុង...គេសម្លឹងមើលរាងតូចច្រលឹងដែលសន្លប់បាត់ស្មារតីនៅលើគ្រែអ្នកជម្ងឺដោយទឹកមុខគ្មានកម្លាំងកំហែង

Taehyung : អ្នកដែលគេងនៅទីនេះវាគួរតែជាបងច្រើនជាងមិនមែនជាអូនទេ...Yungdy...

Taehyungនិយាយដោយអារម្មណ៍ដឹងកំហុស..ភាពឈឺចាប់វាជ្រាបពេញបេះដូងដ៏រឹងមាំរបស់គេរហូតវាក្លាយជាទន់ជ្រាយមួយរំពេជ...រាងក្រាសក្រសោបដៃនាងមកផ្អឹបនឹងផ្ទៃមុខគេសម្លឹងមើលនាងរហូតដោយមិនដាក់ភ្នែក..អារម្មណ៍ឈឺចាប់ភាពស្ដាយក្រោយវាចាប់ផ្ដើមផុសឡើងក្នុងអារម្មណ៍របស់គេ...

Taehyung : សុំទោសYungdy ...គ្រប់យ៉ាងវាមកពីបង..វាជាកំហុសបង ជាកំហុសបងតែម្នាក់ បងសុំទោស....

Taehyungព្យាយាមនិយាយពាក្យ សុំទោស ជាច្រើនទៅកាន់នាង ទោះដឹងថានាងស្ដាប់មិនឮក៏ដោយ...គេដឹងថាវាហួសពេលដែលនិយាយប្រយោគសុំអធ្យាស្រ័យតែ...គេនៅតែចង់និយាយពាក្យនេះទៅកាន់នាង....

Taehyung : សុំទោស...ពិតជាសុំទោស...

ទឹកថ្លាៗមួយដំណក់វាហូរស្រក់ចេញពីប្រឡង់ភ្នែកបិទជិតរបស់នាងតូចដែលគេងនៅលើគ្រែទឹកភ្នែកដែលស្រក់ដោយមិនដឹងខ្លួនរបស់នាងតូចវាកាន់តែធ្វើអោយTaehyungមានអារម្មណ៍ថាខុសកាន់តែខ្លាំង....
ទឹកភ្នែកដែលស្រក់ចុះមកយ៉ាងស្ងៀមស្ងាត់បែបនេះ វាក្ដោបក្រសោបពាក្យឈឺយ៉ាងរងំ ក្ដីឈឺចាប់ដែលបកស្រាយចេញមកក្រៅមិនបាន
គេធ្វើបាបចិត្តរបស់នាងធ្វើអោយអោយនាងស្រក់ទឹកភ្នែកជាច្រើនដោយសារតែគេ...ទឹកភ្នែកមួយដំណក់របស់នាងពេលនេះវារំលឹកអោយTaehyungអោយចងចាំនូវគ្រប់រឿងដែលគេធ្លាប់ធ្វើដាក់នាង..ភាពឈឺចាប់របស់នាងវាធ្ងន់ធ្ងរជាងគេឆ្ងាយណាស់..តែវាមិនមែនបានន័យថាTaehyungមិនឈឺចាប់នោះទេ...គឺគេឈឺ..ឈឺដូចនាងដែរ..ជាពិសេសពេលឃើញទឹកភ្នែករបស់នាងពេលនេះវាកាន់តែធ្វើអោយបេះដូងគេវេទនាជាងមុនទៅទៀត....
គេបានព្រៀងទុកក្នុងចិត្តរួចជាស្រេចទៅហើយ..នាងគ្មានថ្ងៃអភ័យទោសអោយគេទេ...ប៉ុន្តែ..គេស្រលាញ់នាងហើយ..ដូច្នេះគេនឹងមិនបោះបង់នាងដាច់ខាត

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now