Episode 8

2.2K 76 0
                                    


ធ្មិចបើកៗមួយខែហើយ...មួយខែដែលនាងនៅជាមួយគេ...មួយខែដែលនាងរស់នៅក្នុងនរក...មួយខែមកនេះដូចរាប់ឆ្នាំសម្រាប់នាង

នាងត្រូវអង្គុយបង្ហូរទឹកភ្នែករាល់ថ្ងៃនាងត្រូវធ្វើជាស្រីរបស់គេរាល់យប់ត្រូវបម្រើគេរាល់ថ្ងៃដូចជាទាសករ....

រាងស្ដើងអង្គុយផ្អែកក្បាលលើទោងក្នុងសួនដែលនៅក្រោយផ្ទះហើយសម្លឹងមើលទៅមេឃដោយអារម្មណ៍ហោះហើរទៅឆ្ងាយ

Yungdy : ម៉ាក...កូនដឹងថាម៉ាក់កំពុងមើលកូនពីខាងលើមក..ហឹកហឹកកូននឹកម៉ាក..កូននឹកប៉ា...ម៉ាក់ជួយកូនផង...កូនហត់ខ្លាំងណាស់..

នាងតូចទួញសោកតែម្នាក់ឯងដោយមិនដឹងខ្លួនថាខ្លួនឯងកំពុងស្ថិតក្រោមក្រសែខ្មៅណិលមួយគូរ

Taehyung : នាងវេទនាបែបនេះគឺល្អហើយ...

គេនិយាយមែនតែមាត់ខុសពីចិត្តដាច់ស្រលះទឹកមុខបញ្ចាក់ច្បាស់ណាស់ថាគេក៏មានកូនចិត្តបារម្ភពីនាង...គេដើរចេញទៅព្រោះមិនចង់បន្តនៅមើលទឹកភ្នែកនាងទៀត

Taehyung : Zenចេញឡាន
Zen : បាទ..ចៅហ្វាយចង់ទៅណាមែនទេបាទ?
Taehyung : យើងចង់ទៅជួបមិត្តចាស់
Zen : មិត្តចាស់ដែលចៅហ្វាយនិយាយជាអ្នកណាដែរបាទ?
Taehyung : ឯងសាកទាយមើលទៅ..

គេញញឹមចុងមាត់ហើយដើរចូលទៅអង្គុយក្នុងឡាន
ឡានទំនើបក៏បើកចេញទៅដោយមានZenជាអ្នកបញ្ជា...

@ បន្ទប់ងងឹត

បន្ទប់តូចបួនជ្រុងមួយងងឹតស្លុបគ្មានពន្លឺអ្វីទាំងអស់...ទ្វានៃបន្ទប់ត្រូវបានបើកធ្វើអោយមានពន្លឺខ្លះជះចូលទៅក្នុងបន្ទប់បង្ហាញអោយឃើញរាងចំណាស់ដែលដេកលើឥដ្ឋ...ដៃជើងជាប់ដោយខ្នោះច្រវ៉ាក..មុខមាត់ជាំខៀវដងខ្លួនក៏មានគ្រាំឈាមដែលកើតដោយសារកម្លាំងទះតប់វាយដំ....

រាងចំណាស់ព្យាយាមបើកភ្នែកទាំងគ្មានកម្លាំងទៅរកពន្លឺ...

រាងខ្ពស់ស្រលះឈានជើងចូលទៅក្នុងបន្ទប់កែវភ្នែកសម្លឹងមើលទៅរាងចំណាស់ដែលស្ទើតែស្លាប់ដោយការចំអកឡកឡឺយ

Taehyung : សួស្ដី...Kim Doyeonអូ..មិនត្រូវទេព្រោះថាយើងពេលនេះជាកូនប្រសារឯងហើយ..យើងគួរហៅឯងថាប៉ាទើបត្រូវ
ហាសហា....
Mr.Doyeon : Kim Taehyung !!! អាចង្រៃយ៍!!ឯងធ្វើស្អីខ្លះដាក់កូនស្រីយើង!!អាថោកទាប...ឯងសម្លាប់យើងទៅ!!តែឯងកុំប៉ះពាល់Yungdy
Taehyung : ឯងហួងហែងកូនឯងយ៉ាងនេះ!?ល្អណាស់ចឹងយើងកាន់តែចូលចិត្តប៉ះពាល់!!
Mr.Doyeon : Kim Taehyungឯង!!!

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now