Episode 16

1.9K 71 1
                                    

Taehyungដើរចូលបន្ទប់ទឹកដើម្បីរៀបចំខ្លួនមុននឹងត្រលប់មករករាងតូចវិញ....រាងក្រាសត្រសុលចូលទៅក្នុងភួយហើយលូកដៃចូលទៅអោបរាងតូចពីក្រោយ

Taehyung : ខ្ញុំមិនយល់...មិនយល់ថាហេតុអីខ្ញុំត្រូវខ្វល់ត្រូវហួងហែងនាងគ្រប់ពេល....

Taehyungឈ្មុលក្បាលទៅរកនាងធ្វើអោយខ្យល់ដង្ហើមក្ដៅៗភាយៗរបស់គេវាជះរសាត់មកប៉ះនាងសាច់ទន់រលោងរបស់នាងរហូតភ្នែកមូលក្រឡង់ចាប់បើកភ្នែកឡើង....

Taehyung : គឺនាងខុសខ្លួនឯងដែលកើតមកជាកូនសត្រូវរបស់ខ្ញុំ....

Yungdyមិនមាត់អ្វីទាំងអស់ព្រោះមិនចង់អោយគេដឹងថានាងមិនបានគេងលក់

Yungdy : ព្រោះតែខ្ញុំកើតមកជាកូនសត្រូវរបស់លោកបែបនឹងអញ្ជឹងមែនទេKim Taehyung??..លោកមិនយល់ពីខ្ញុំទេ...ខ្ញុំឈឺខ្លាំងណាស់មនុស្សចង្រៃយ៍!!ហេតុអីខ្ញុំត្រូវមកស្រលាញ់មនុស្សដូចជាលោកបែបនេះ!?ហេតុអីទៅ!??

រាងតូចបានត្រឹមស្រែកតវ៉ានៅក្នុងចិត្តហើយក៏បង្ហូរទឹកភ្នែកចេញមកក្រៅជំនួសអោយពាក្យឈឺចាប់ដែលពើតពេលទ្រូងថប់ណែនពេញសាច់ដុំតូចដែលនៅទ្រូងខាងឆ្វេងរបស់នាង....

Yungdyក៏បញ្ឃរភ្នែកទល់ភ្លឺជាមួយនឹងទឹកភ្នែករយដំណក់ដែលនាងបង្ហូរចោលដូចទឹកពេញមួយយប់....

@ new day

ព្រឹកថ្ងៃថ្មីមកដល់ព្រះអាទិត្យថ្ងៃថ្មីក៏ចាប់ជះពន្លឺចាំងចូលទៅក្នុងបន្ទប់រំខានអោយរាងសង្ហាភ្ញាក់ឡើងទាំងមិនចង់....

Taehyungបើកភ្នែកឡើងទទួលយកថ្ងៃថ្មីគេងាកមកមើលរាងស្ដើងតែក៏ស្រាប់តែបាត់ស្រមោលនាងមិនដឹងជាទៅណា

Taehyung : នាងទៅណាចេះ!!?

Taehyungប្រញាប់ក្រោកឡើងហើយទាញខោអាវមកស្លៀកពាក់រួចក៏ប្រញាប់ចុះទៅខាងក្រោម

រាងខ្ពស់សង្ហាក្រលាសភ្នែករកមើលរាងតូចហើយគេក៏ឃើញនាងកំពុងតែនៅក្នុងផ្ទះបាយ...Taehyungក៏ដើរចូលទៅស្ងាត់នឹងតាមសម្លឹងមើលកាយវិការនាង...

Yungdyនៅក្នុងឈុតដែលមានតែអាវដៃវែងរបស់Taehyungតែមួយសម្រាប់ប៉ុណ្ណោះព្រោះតែអារោបដែលនាងពាក់យប់មិញនេះគេចាប់ហែកវាខ្ទេចអស់ហើយ...នាងរៀបចំអាហារដោយមិនបានចាប់អារម្មណ៍ថាខ្លួននាងកំពុងតែធ្លាក់ក្នុងចំណីភ្នែករបស់នរណាម្នាក់...

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now