The Last Episode

4.1K 133 4
                                    

@ Yungdy scene

Yungdy : អួកៗ...
Eun-Seok : Yungdyបងគិតថាអូនទៅពេទ្យទៅល្អទេ!?អូនបែបនេះ2-3ថ្ងៃហើយអោយទៅពេទ្យក៏មិនព្រមទៅ

រាងខ្ពស់ស្រលះតឿននាងតូចទាំងអាការះមិនពេញចិត្តពេលឃើញនាងមិនស្រួលបែបនេះ....រយះពេលកន្លងមកនេះគួរតែនិយាយអរគុណទៅកាន់Eun-Seokទើបត្រូវ អរគុណដែលគេនាំនាងមកដល់ទីនេះផ្ដល់ទីជម្រកអោយនាងហើយក៏ទ្រទ្រង់នាងគ្រប់យ៉ាងរហូតនាងហាក់រអៀសចិត្តនឹងបំណងល្អដែលគេធ្បើដាក់នាងវាផ្ទុយស្រលះនឹងអ្វីដែលនាងបានធ្វើដាក់គេ....

Yungdy : មិនអីទេខ្ញុំប្រហែលឈឺក្រពះច្រើនជាង
Eun-Seok : កុំនិយាយពាក្យប្រហែលអូនមិនស្រួលគឺត្រូវតែទៅមន្ទីពេទ្យម៉ោះចេញមកបងនាំអូនទៅ

Eun-Seokចាប់ទាញដៃតូចចេញពីបន្ទប់ទឹករុញចូលឡានហើយបើកចេញទៅយ៉ាងលឿន...

#Hospital

Doctor : អ្នកនាងកំពុងមានគភ៌ សូមចូលរួមអបអរសាទរលោកប៉ានឹងអ្នកម៉ាក់

គ្រូពេទ្យបង្ហើរវាចាយ៉ាងញញឹមផ្ទុយពីរាងតូចច្រលឹងដែលអង្គុយនឹងឆ្គឹងមិនកម្រើកនាងមានអារម្មណ៍ថាខ្លួនចាប់ផ្ដើមស្រាលដូចសំឡីរកគិតអ្វីក៏មិនចេញ...នាងស្រាប់តែមានកូនស្របពេលដែល...ស្របពេលដែលកូននាងនឹងកើតមកដោយគ្មានឪពុកហៅនឹងគេ...

Eun-Seok : អរគុណលោកDoctor
Doctor : លោកប៉ាជួយបំប៉នអ្នកម៉ាក់អោយបានច្រើនផងព្រោះទារកក្នុងផ្ទៃមានសុខភាពល្អស្រាប់គួរបន្តបំប៉នអោយកាន់តែច្រើនជាងនេះដើម្បីអោយកាន់តែប្រសើរ
Eun-Seok : បាទ

#on the way

Yungdyរក្សារភាពស្ងៀមស្ងាត់ដោយមិននិយាយអ្វីមួយម៉ាត់
Eun-Seok : Yungdy
Yungdy : ....
Eun-Seok : បងគិតរួចហើយ..បងនឹងទទួលខុសត្រូវធ្វើជាឪពុករបស់កូន
Yungdy : មិនអីទេឋ្ញុំរំខានបងច្រើនពេកហើយ ខ្ញុំនឹងចិញ្ចឹមកូនដោយខ្លួនឯងខ្ញុំមិនអីទេ
Eun-Seok : Yungdy~
Yungdy : បងកុំបារម្ភនឹងខ្ញុំអី

នាងញញឹមស្ងួតទាំងមិនសូវសមហើយបែរមុខចេញដោយព្យាយាមទប់ទឹកភ្នែកមិនអោយស្រកចេញពីប្រឡង់ភ្នែក....ដៃតូចបង្អូសថ្នមៗអង្អែលលើផ្ទៃពោះរាបស្មើរដែលកំពុងមានដុំសាច់មានជីវិតនៅក្នុងនោះផងដែរ....

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now