Fancyញញឹមដាក់នាងហើយតទៅនាងវិញដោយមិនខ្លាចរអ៊ាFancy : ហ្អូ!?ចឹងមែនទេ?បើគេពិតជាមានចិត្តលើនាងមែន...គេមកទាក់ទងខ្ញុំធ្វើអី?
Yungdy : គាត់អាចនឹងគ្រាន់តែលេងសើចនឹងនាងតែប៉ុណ្ណោះ
Fancy : ចុះនាងគិតថាគេប្រាកដប្រជាជាមួយនាងហ្អេស?
Yungdy : មែន
Fancy : ហាសហា...Yungdyយល់ល្អនាងគួរទៅដួសទឹកដាក់ត្រឡោកហើយឆ្លុះមើលមុខខ្លួនឯងម្ដងទៀតទៅ...នាងគ្មានជម្រៀកណាមួយដែលTaehyungគេចាប់អារម្មណ៍នោះទេ
Yungdy : ចុះហេតុអីក៏នាងប្រាកដចិត្តខ្លាំងម្លេះ!?Fancy
Fancy : នាងល្អិត..នាងដឹងថាខ្ញុំស្គាល់Taehyungមកយូរប៉ុណ្ណាទេ?...នាងដឹងថាTaehyungគេប្រើប្រាស់ស្រីអស់ប៉ុណ្ណាននាក់ទេ?
Yungdy : ....
Fancy : ឆ្លើយមិនចេញ...ព្រោះនាងមិនដឹង..ខ្ញុំស្គាល់គេច្បាស់..ច្បាស់ជាងថ្ងៃទៅទៀត...គេគ្មានថ្ងៃមកប្រាកដប្រជាជាមួយស្រីដូចនាងទេ ឈប់យល់សប្តិទាំងថ្ងៃទៀតទៅ!!Fancyសង្កត់ចុងប្រយោគសម្លឹងមើលនាងស្របពេលដែលTaehyungគេដើរចូលមក
Taehyung : Fan!?..នាងមកធ្វើអី!?
Fancy : Tae...គឺអូននឹកបងនោះអីទើបអូនមករកFancyរហ័សរត់ទៅរកTaehyungដោយឬកពារម្ញិកម្ញ៉ក់កៀកកើយគេ
Fancy : យ៉ាងម៉េចអូនមករកបងមិនបានមែនទេ!?
Taehyungគ្រលាសចុងភ្នែកសម្លឹងមើលនាងតូចបន្តិចមុននឹងងាកមករកFancyវិញ..ហើយធ្វើជាលើកដៃអង្អែលសក់Fancyនឹងញញឹមផ្អែមដាក់នាងក្នុងបំណងឌឺអោយរាងតូចYungdy
Taehyung : អ្នកណាថា!?អូនមកគឺល្អហើយបងក៏នឹកអូនដែរ
Taehyungនិយាយហើយអោបនាងផ្អឹមនឹងទ្រូងនៅនឹងមុខYungdy..មិនដឹងទេឬយ៉ាងម៉េចថាវាកំពុងច្របាច់បេះដូងតូចរបស់នាងតូចម្នាក់នោះស្ទើរតែខ្ទេចខ្ទីលែងសល់រូបរាងទៅហើយ....
Fancy : Tae..មិនចេះខ្មាស់ក្មេងទេអីមកអោបអូនបែបនេះ!?
Taehyung : Awwមកពីបងនឹកអូនពេកនោះអីទ្រាំមិនបាន...Taehyungនិយាយហើយសម្លឹងYungdyតាមចុងកន្ទុយភ្នែកជាមួយនឹងស្នាមញញឹមចុងគែមមាត់យ៉ាងសមចិត្តស្របពេលដែលនាងតូចក៏ព្យាយាមបែរមុខទៅម្ខាងហើយទប់ទឹកភ្នែកដើម្បីកុំអោយវាស្រក់ចុះនៅនឹងមុខគេ...វាពិតជាឈឺណាស់...ឈឺខ្លាំងរហូតស្ទើរតែស្ពឹកខ្លួនកម្រើកមិនរួច....
YOU ARE READING
« អេតាសុីវិលពណ៌ក្រហម »
Fanfiction« នាងខុស .. ខុសដែលកើតមកជាកូនរបស់Kim Doyeon , កុំគិតចង់រត់ ព្រោះបើនាងគិត ខ្ញុំមិនប្រាកដថាលលាដ៍ក្បាលឪរបស់នាងវារក្សារបានឬអត់ » Kim Taehyung ft Kim YungDy #ខ្លាខ្មៅទាំងប្រាំពីរ - ត្រកូលគីមទីមួយ ________ ueyzatuan's creature no 02 Story by: ueyzatuan ...