Episode 14

2K 78 0
                                    


Yungdy : ទៅញុាំអាហារទៅខ្ញុំរៀបចំរួចហើយ

នាងឡើងមកហៅគេម្ដងទៀតបន្ទាប់ពី15នាទីក្រោយ

Taehyung : Emm

គេចុះទៅតាមនាងនឹងអង្គុយចុះតាមដែលនាងប្រាប់គ្រប់ម៉ាត់

Yungdy : ថ្ងៃនេះដូចកូនក្មេងចឹងចេះស្ដាប់បង្គាប់បានល្អណាស់ពិតជាគួរអោយស្រលាញ់

នាងលួចនិយាយខ្សឹបៗតិចៗទាំងញញឹម

Taehyung : ខ្ញុំស្ដាប់ឮ
Yungdy : ញុាំបាយៗ...លោកញុាំទៅៗ

នាងរហ័សបង្វែរប្រធានបទមុនពេលគេចាប់និយាយអោយនាងអៀនខ្លួនជាងនេះ

#8pm

Yungdyឡើងទៅបន្ទប់Taehyungតាមទម្លាប់...នាងដកដង្ហើមមួយយ៉ាងធំមុននឹងលើកដៃបើកទ្វាបន្ទប់ចូលទៅខាងក្នុង...

នាងចូលទៅខាងក្នុងហើយក៏ឃើញគេកំពុងអង្គុយធ្វើការលើតុក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់

Taehyung : នាងមកល្អហើយជួយធ្វើសរសៃអោយខ្ញុំបន្តិច
Yungdy : ហ្អររចាស...

នាងឈានជើងយឺតៗទៅរកគេ

Taehyung : អោយវារហ័សតិចបានទេ?
Yungdy : ទៅហើយៗ

នាងប្រញាប់ចូលទៅច្របាច់ស្មាអោយគេថ្នមៗ
ភ្នែកក៏លួចមើលការងារដែលគេធ្វើ....

Yungdy : ស្អាតណាស់លោកជាអ្នកdesignមែនទេ?
Taehyung : Emm
Yungdy : ត្រូវផលិតពួកវាទាំងអស់មែនទេ?
Taehyung : ត្រូវយកទៅជ្រើសរើសជាមុនសិន
Yungdy : លោកផលិតអាវុធទាំងនេះហើយតើយកទៅណា?
Taehyung : លក់
Yungdy : លក់អោយទាំងគ្រប់គ្នាមែនទេ?
Taehyung : គឺគ្រប់គ្នាដែលមានលុយគ្រប់គ្រាន់អាចរកសុីជាមួយខ្ញុំបាន
Yungdy : ស្អីក៏ប្រាក់ដែរ....លោកមិនខ្លាចថាគេទិញអាវុធរបស់លោកទៅធ្វើរឿងអាក្រក់ទេហ្អេស?
Taehyung : សភាវុធដែលខ្ញុំផលិតគឺសម្រាប់អោយដៃមនុស្សប្រើគឺដៃគ្រប់គ្នាដែលអាចប្រើវាបានមិនខ្វល់ថាទទួលផលល្អឬអាក្រក់ទេសំខាន់គឺបានប្រាក់
Yungdy : ចិត្តខ្មៅ
Taehyung : នាងថាម៉េច!?
Yungdy : គ្មានទេធ្វើការលោកបន្តទៅ
Taehyung : ខ្ញុំឮនាងនិយាយច្បាស់ណាស់Kim Yungdy

Taehyungចាប់ទាញចង្កេះនាងផ្ដួលលើខ្លួនរបស់គេធ្វើអោយនាងត្រូវអង្គុយលើខ្លួនរបស់គេទាំងជំហរ....រាងតូចចាប់រួញខ្លួនហើយថ្ពាល់ក៏ឡើងក្រហមស្ទើតែក្រហមដល់អស់ទាំងខ្លួន

« អេតាសុីវិលពណ៌ក្រហម »Where stories live. Discover now